ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
ម្ចាស់សិប្បកម្មកែច្នៃគ្រំចំពុះទា និងបង្គាគ្រាម ឆក់ឱកាសចូលគម្រោងនៃផលិតផលចំណីអាហារមានសុវត្ថិភាពរយៈជិត៣ឆ្នាំ អាចផ្គត់ផ្គង់តាមតម្រូវការទីផ្សារក្នុងស្រុកក្នុង១ថ្ងៃបាន១តោន
ថ្ងៃទី ៖ 17-07-2024, ដោយ​​ Dara007 , 93 Views
                     
ភ្នំពេញៈ ម្ចាស់សិប្បកម្មកែច្នៃគ្រំចំពុះទា និងបង្គាគ្រាម បានឆក់ឱកាសចូលគម្រោងនៃផលិតផលចំណីអាហារមានសុវត្ថិភាពរយៈជិត៣ឆ្នាំ អាចផ្គត់ផ្គង់តាមតម្រូវការទីផ្សារក្នុងស្រុកក្នុង១ថ្ងៃបាន១តោន និងគ្រោងពង្រីកអាជីវកម្មរបស់ខ្លួនឱ្យកាន់តែធំបន្ថែមទៀត។

ថ្លែងប្រាប់អ្នកសារព័ត៌មានក្នុងឱកាសចុះធ្វើទស្សនកិច្ចសិក្សា និងផ្សព្វផ្សាយអំពីសហគ្រាសជលផលទទួលបានការគាំទ្រពីគម្រោងក្នុងរាជធានីភ្នំពេញ ខេត្ដកំពត កោះកុង និងខេត្ដព្រះសីហនុ ក្រោមប្រធានបទការទទួលស្គាល់ក្នុងស្រុក និងជាសកល ផលិតអាហារមានសុវត្ថិភាព ពន្លឿនភាពជោគជ័យ នាព្រឹកថ្ងៃទី ១៧ ខែកក្កដា ឆ្នាំ២០២៤ លោក វង្ស ដារ៉ា ម្ចាស់សិប្បកម្មកែច្នៃគ្រំចំពុះទា និងបង្គាគ្រាម ស្ថិតនៅឃុំពាមក្រសោប ស្រុកមណ្ឌលសីមា ខេត្ដកោះកុង បានលើកឡើងថា ការធ្វើអាជីវកម្មលក់គ្រំចំពុះទា និងបង្គាគ្រាមនេះ គឺមានរយៈពេលជាង៣០ហើយ ប៉ុន្ដែក្រោយពីជំងឺកូវីដ១៩ មានការរាលត្បាតធ្វើការនាំចេញគ្រំចំពុះទៅក្រៅប្រទេសមានការកកស្ទះយ៉ាងខ្លាំង ហើយផលិតផលនៅក្នុងសហគមន៍មានការកើនជាង២ពាន់តោនក្នុង១ឆ្នាំ ដែលលើសពីតម្រូវការផ្គត់ផ្គង់នៅលើទីផ្សារផងដែរ។

លោកបានបញ្ជាក់ថា ដោយសារមានបញ្ហាជំងឺរាលត្បាតធ្វើឱ្យពិបាកក្នុងនាំចេញ ហើយតម្រូវការក្នុងស្រុកមានការកើនឡើងវិញ គឺលោកបានសម្រេចចិត្ដចាប់ឱកាសបើកសិប្បកម្មកែច្នៃគ្រំចំពុះទា និងបង្គាគ្រាម ដើម្បីផ្គត់ផ្គងទីផ្សារក្នុងវិញ ប៉ុន្ដែដោយសារមិនមានបទពិសោធន៍ និងការរៀបចំវេចខ្ចប់មិនបានត្រឹមត្រូវ គឺមិនអាចនាំទំនិញទាំងអស់នេះចូលទៅក្នុងទីផ្សារបាននោះទេ។

លោកបានបន្ថែមថា ចាប់ពីឆ្នាំ២០២១មក ក៏មានការផ្សព្វផ្សាយពីក្រសួងកសិកម្ម និងអង្គការយូនីដូ( UNIDO )ក្នុងការជួយគាំទ្រដល់វិស័យសហគ្រាសធនតូច និងមធ្យម លោកក៏បានសម្រេចដាក់ពាក្យស្នើសុំជំនួយគាំទ្រលើបច្ចេកទេស និងសម្ភារៈ ធ្វើឱ្យសិប្បកម្មកែច្នៃគ្រំចំពុះទា និងបង្គាគ្រាមមានគុណភាព និងស្របតាមស្ដង់ដាសុវត្ថិភាពចំណីអាហារ ដើម្បីអាចធ្វើការផ្គត់ផ្គង់ទីផ្សារក្នុងស្រុកបានជាស្ថាពរ។

លោកបានបន្ដថា បច្ចុប្បន្ននេះ សិប្បកម្មកែច្នៃគ្រំចំពុះទា និងបង្គាគ្រាមបាននាំចេញក្នុង១ ថ្ងៃ បានចំនួន១តោនទៅតាមផ្សារទំនើបធំៗនៅស្រុក។ ជាមួយគ្នានោះ លោកនឹងពង្រឹង និងពង្រីកអាជីវកម្មរបស់ខ្លួនឱ្យបានធំ និងស្របតាមលក្ខណស្ដង់ដានៃចំណីអាហារមានសុវត្ថិភាពបន្ថែមទៀត ដើម្បីជំរុញការនាំចេញផលិតផលទាំងក្នុងស្រុក និងក្រៅប្រទេស។

ទោះបីជាយ៉ាងណាក៏ដោយ លោកក៏បានអំពាវនាវឱ្យរដ្ឋបាលជលផល និងអង្គការយូនីដូបន្ដគាំទ្រទាំងបច្ចេកទេស និងសម្ភារៈបន្ដទៀត ដើម្បីផលិតផលរបស់ខ្លួនមានគុណភាពកើនឡើង ស្របតាមស្ដង់ដាក្នុងស្រុក និងអាចឈាននាំចេញទៅក្រៅស្រុកផងដែរ។ ក្នុងឱកាសនោះលោកបានអំពាវនាវឱ្យប្រជាពលរដ្ឋជួយគាំទ្រគ្រំចំពុះទា និងបង្គាគ្រាម ដែលជាផលិតផលធម្មជាតិ និងផលិតផលក្នុងស្រុក ដើម្បីជួយបង្កើតឱកាសការងារ លើកកម្ពស់ជីវភាពប្រជាពលរដ្ឋ និងសេដ្ឋកិច្ចជាតិផងដែរ។

កញ្ញា អ៊ឹម រចនា អ្នកនាំពាក្យក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ បានលើកឡើងថា ក្រសួងកសិកម្មមានបំណងធ្វើឱ្យផលិតផលកែច្នៃ ផលិតផលជលផល និងកសិកម្មផ្សេងៗរបសកម្ពុជាមានវត្ដមាននៅលើទីផ្សារបរទេសឱ្យបានកាន់តែច្រើន ដើម្បីលើកកម្ពស់តម្លៃ និងទទួលបានចំណូលកាន់តែច្រើនជាមុនជូនដល់សហគ្រាស និងប្រជាពលរដ្ឋ។

ក្នុងន័យនេះ ក្រសួងកសិកម្ម រដ្ឋបាលជលផល និងមន្រ្ដីជំនាញពាក់ព័ន្ធ បានធ្វើការសហការយ៉ាងជិតស្និតជាមួយអង្គការយូនីដូ( UNIDO ) ក្នុងការគាំទ្រទាំងថវិកា និងបច្ចេកទេស ដើម្បីជួយឱ្យសហគ្រាសរបស់កម្ពុជាដែលកំពុងធ្វើការកែច្នៃផលិតផលជលផលឱ្យចាប់ផ្ដើមធ្វើការផ្លាស់ប្ដូររបៀបនៃការផលិតបែបប្រពៃណី មកផលិតតាមស្ដង់ដាសម្រាប់ធ្វើការនាំចេញទៅក្រៅប្រទេសតែម្ដង។

កញ្ញាបង្ហាញសុទិដ្ឋិនិយមថា សហគ្រាសទាំងអស់នឹងពង្រឹង និងពង្រីកផលិតផលជលក្រោយប្រមូលផល ទាំងទឹកសាប និងទឹកប្រៃ ដើម្បីធានាស្តង់សុវត្ថិភាពម្ហូបអាហារដល់អ្នកបរិភោគ ពង្រីកទីផ្សារក្នុងស្រុក និងឈានឆ្ពោះទៅកាន់ទីផ្សារអន្តរជាតិបានកាន់តែច្រើន ស្របពេលដែលក្រសួងនឹងរង់ចាំជួយសម្របសម្រួលបន្ថែម។

សូមបញ្ជាក់ថា បច្ចុប្បន្ននេះ ក្រុមហ៊ុនសហគ្រាសចំនួន១៧ហើយ ដែលបានទទួលស្គាល់ផលិតផលស្ដង់ដាជាផលិតផលចំណីអាហារមានសុវត្ថិភាព និងអាចនាំចេញទៅទីផ្សារបរទេស៕

COUNTACT US
Email : campost2022@gmail.com
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖ 017 32 36 36
អាសយដ្ឋាន ៖ ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
FOLLOW US
                     
        

Copyright @ 2017-2024, Campost.asia, campost2022@gmail.com