ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
អ្នកឧកញ៉ា ហ៊ុន តូ​ ត្រូវតុលាការអូស្ត្រាលី ផ្ដល់យុត្តិធម៌
ថ្ងៃទី ៖ 15-07-2024, ដោយ​​ admin , 267 Views
                     
អូស្រ្តាលី : អ្នកឧកញ៉ា ហ៊ុន តូ​ ក្មួយបង្កើតអតីតនាយករដ្ឋមន្រ្តី សម្ដេចតេជោ ហ៊ុន សែន ពេលនេះត្រូវតុលាការអូស្ត្រាលី ផ្ដល់យុត្តិធម៌ឱ្យហើយ ក្រោយរងការចុះផ្សាយចោទពីសារព័ត៌មានបរទេស The Australian កាលពីថ្ងៃទី៥ ខែសីហា ឆ្នាំ២០២២ (២ឆ្នាំមុន)។

បើតាមលិខិតរបស់លោក Thomson Geer មេធាវីរបស់សារព័ត៌មាន The Australian នៅប្រទេសអូស្រ្តាលី បានបញ្ជាក់ថា «សារព័ត៌មាន The Australian មិនមានចេតនាថា លោក ហ៊ុន តូ មានពិរុទ្ធលើបទឧក្រិដ្ឋណាមួយ ឬថាមានភស្តុតាងដែលថា គាត់បានជាប់ពាក់ព័ន្ធដោយផ្ទាល់នៅក្នុងបញ្ហានៃអត្ថបទទាំងនេះទេ។ យើងទទួលយកការបដិសេធរបស់លោក ហ៊ុន តូ ដែលថា គាត់មិនជាប់ពាក់ព័ន្ធ»។

ឥឡូវនេះសារព័ត៌មាន The Australian បានដកចេញនូវអត្ថបទខាងលើ ព្រមទាំងចេញសេចក្តីបំភ្លឺទាក់ទងឡើងវិញ ពាក់ព័ន្ធអត្ថបទចេញផ្សាយទាំងនោះ កាលពីពេលថ្មីៗថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២៤, លិខិតរបស់លោកមេធាវី Thomson បន្ថែមយ៉ាងដូច្នេះ។

សូមជំរាបថា កាលពីថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២២ សារព័ត៌មាន The Australian បានចេញផ្សាយខុសការពិតថា អ្នកឧកញ៉ា ហ៊ុន តូ ជាប់ពាក់ព័ន្ធជាមួយបណ្ដាញ ឧក្រិដ្ឋកម្ម ផ្សេងៗដូចជា ការជួញដូរមនុស្ស ការឆបោក តាមអ៉ិនធើណែត និងការនាំចូលគ្រឿងញៀន។

ក្រោយពីការចេញផ្សាយ អ្នកឧកញ៉ា ហ៊ុន តូ តាមរយៈលោកមេធាវី Adam Lopez ប្រចាំនៅប្រទេសអូស្រ្តាលី បានដាក់ពាក្យបណ្តឹងប្តឹងសារព័ត៌មាន The Australian ដើម្បីផ្តល់យុត្តិធម៌ និងភាពស្អាតស្អំ។ បន្ទាប់ពីប្តឹងផ្តល់នៅពេលនេះ តុលាការសហព័ន្ធនៃប្រទេសអូស្ត្រាលី បានផ្តល់យុត្តិធម៌ និងស្អាតស្អំជូនអ្នកឧកញ៉ា ហ៊ុន តូ ព្រមទាំង ដកអត្ថបទចេញផ្សាយរបស់ខ្លួន ព្រមទាំងចេញបំភ្លឺឡើងវិញផងដែរ៕

COUNTACT US
Email : campost2022@gmail.com
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖ 017 32 36 36
អាសយដ្ឋាន ៖ ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
FOLLOW US
                     
        

Copyright @ 2017-2024, Campost.asia, campost2022@gmail.com