ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម ស្នើឱ្យក្រុមប្រឹក្សាស្តង់ដារជាតិពិនិត្យ និងកែលម្អស្តង់ដារដែលមានស្រាប់
ថ្ងៃទី ៖ 15-07-2024, ដោយ​​ Dara007 , 92 Views
                     
ភ្នំពេញៈ រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម បានស្នើឱ្យក្រុមប្រឹក្សាស្តង់ដារជាតិពិនិត្យ និងកែលម្អស្តង់ដារដែលមានស្រាប់ ពិសេសស្តង់ដារដែលអនុម័តពីក្របខ័ណ្ឌអន្តរជាតិ ដែលអាចពិបាកអនុវត្តឱ្យបានពេញលេញក្នុងបរិបទកម្ពុជា។

ក្រុមប្រឹក្សាស្តង់ដារជាតិបានរៀបចំកិច្ចប្រជុំលើកទី២៨ នៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៤ ដើម្បីផ្តោតលើតួនាទីដ៏សំខាន់ នៃស្តង់ដារជាតិក្នុង ការជំរុញ ការ នាំ ចេញ និងភាពប្រកួតប្រជែងពាណិជ្ជកម្មសកលនៃផលិតផលកម្ពុជា លោក ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និង នវានុវត្តន៍ និង ជាប្រធានក្រុមប្រឹក្សាស្តង់ដារជាតិ បានបញ្ជាក់ការប្ដេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលអាណត្តិទី៧ ក្នុងការអភិវឌ្ឍ ស្តង់ដារ កម្ពុជា (CS) ដោយបានលើកឡើងថា៖“ស្តង់ដារជាតិមានសារៈសំខាន់បំផុត ក្នុងក្របខ័ណ្ឌនៃការនាំចេញ តាមរយៈការលើកកម្ពស់គុណភាព ការជំរុញផលិតកម្ម និងផលិតភាព។ អាជីវកម្មមួយចំនួននៅតែយល់ ថា ស្តង់ដារ ជា បន្ទុក ដូច្នេះ បេសកកម្មរបស់ក្រុមប្រឹក្សាគឺត្រូវអភិវឌ្ឍស្តង់ដារជាតិសំខាន់ៗឱ្យបាន ច្រើន ដើម្បីគាំទ្រ ផលិតផលកម្ពុជា។

លោករដ្ឋមន្ត្រីបានលើកទឹកចិត្តឱ្យគណៈកម្មាធិការតាមវិស័យ កំណត់គោលដៅអភិវឌ្ឍន៍ ស្តង់ដារ ដោយ ធ្វើអាទិភាវូបនីយកម្ម ឬការរៀបតាមលំដាប់លំដោយនៃសេចក្តីត្រូវការសេដ្ឋកិច្ចក្នុងវិស័យនីមួយៗ។

លោក បាន បន្ថែម ថា ៖ យើង ផលិត បាន ច្រើន ប៉ុន្តែ បើ គ្មាន ស្តង់ដារទេ ទីផ្សារ របស់ យើង នៅតែ តូច ចង្អៀត ។ លោកក៏បានស្នើឱ្យក្រុមប្រឹក្សាស្តង់ដារជាតិពិនិត្យ និងកែលម្អស្តង់ដារដែលមានស្រាប់ ពិសេសស្តង់ដារដែលអនុម័តពីក្របខ័ណ្ឌអន្តរជាតិ ដែលអាចពិបាកអនុវត្តឱ្យបានពេញលេញក្នុងបរិបទកម្ពុជា។

ទន្ទឹមនឹងការពិភាក្សាអំពីវិធានផ្ទៃក្នុង, ដំណើរការនៃការអភិវឌ្ឍស្តង់ដារ, និងសមិទ្ធផលឆ្នាំ២០២៣, ក្រុម ប្រឹក្សាស្តង់ដារជាតិ ក៏បានពិនិត្យអនុម័តសេចក្តីព្រាងស្តង់ដារសម្រាប់ស្រាអង្ករផងដែរ។ នេះជាកិច្ចខិត ខំ ប្រឹង ប្រែងបន្ត របស់ក្រុម ប្រឹក្សា ក្នុងការលើកកម្ពស់ គុណភាព និងការស្វែងរកទីផ្សារសម្រាប់ផលិតផល កម្ពុជា។

លោករដ្ឋមន្ត្រី បានលើកឡើងថា វិទ្យាស្ថានជាតិស្តង់ដារ គឺជាស្ថាប័នសម្របសម្រួល និងជាលេខាធិការដ្ឋានរបស់ក្រុមប្រឹក្សាស្តង់ដារជាតិ តែក្របខ័ណ្ឌកិច្ចសហការនៃក្រុម ប្រឹក្សាស្តង់ដារជាតិ ដែលរួមមានគណៈកម្មា ធិការតាមវិស័យ ពិតជាមានសារៈសំខាន់ណាស់។

លោកបាន បន្ត ថា ៖ " ការ រីក ចម្រើន របស់ យើង ក្នុង ការ អភិវឌ្ឍ ស្តង់ដារ ជាតិ ពឹង ផ្អែក លើ ការ រួម ចំណែក របស់ គណៈកម្មាធិការ តាមក្រសួង-ស្ថាប័នពាក់ព័ន្ធទាំង អស់។" កិច្ចប្រជុំក្រុមប្រឹក្សាស្តង់ដារជាតិលើកទី២៨ បង្ហាញពីការយកចិត្តទុកដាក់ជាយុទ្ធសាស្ត្ររបស់រាជរដ្ឋា ភិបាល ក្នុងការបង្កើតក្របខ័ណ្ឌគាំទ្រដ៏ទូលំទូលាយ សំដៅធ្វើយ៉ាងណាឱ្យស្តង់ដារនីយកម្មអាចជំរុញ កំណើនសម្រាប់កម្ពុជា ទាំងនៅទីផ្សារក្នុងស្រុក និងអន្តរជាតិ។

COUNTACT US
Email : campost2022@gmail.com
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖ 017 32 36 36
អាសយដ្ឋាន ៖ ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
FOLLOW US
                     
        

Copyright @ 2017-2024, Campost.asia, campost2022@gmail.com