ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
ហេតុអីសារព័ត៌មានខ្មែរនៅអាមេរិក មិនផ្សាយរឿងអតីតប្រធានាធិបតីអាមេរិក គេប៉ងបាញ់សម្លាប់
ថ្ងៃទី ៖ 15-07-2024, ដោយ​​ admin , 133 Views
                     
បើនិយាយរឿងអសន្តិសុខប្រទេស មិនថាប្លន់ ចាប់ជម្រិត ឃាកម្ម ឬភេរវកម្ម ជាដើមនោះទេ បណ្ដាសារព័ត៌មានៗធំៗនៅលើពិភពលោកតែងតែចាប់អារម្មណ៍និងដណ្ដើមគ្នាយកព្រឹត្តិការណ៍ថ្មីៗមកចុះផ្សាយឱ្យបានមុនគេ ឬព្រឹត្តិការណ៍ណាដែលចាប់អារម្មណ៍ជាងគេ ។

មិនថាសារព័ត៌មាន CNN BBC AP Fox News ឬ Reuters នោះទេ ពួកគេតែងតែចាប់អារម្មណ៍ពីព្រឹត្តិការណ៍ដ៍ធំនៅសហរដ្ឋអាមេរិក នោះគឺ «អតីតប្រធានាធិបតីអាមេរិក គេប៉ងបាញ់សម្លាប់ នៅក្នុងចំណោមមហាជន» ក៍ប៉ុន្តែគេបែរជាឆ្ងល់ថា ហេតុអ្វី បានជាសារព័ត៌មានខ្មែរដែលមានទីតាំងនៅសហរដ្ឋអាមេរិក ធ្លាប់តែរិះគន់រដ្ឋាភិបាលខ្លួនមិនសំចៃមាត់ បែរជាមិនឃើញផ្សព្វផ្សាយរឿងអសន្តិសុខប្រទេសនៅសហរដ្ឋអាមេរិក ដែលអតីតប្រធានាធិបតីអាមេរិក លោក ដូរ ណាល់ត្រាំ គេប៉ងបាញ់សម្លាប់ ។ ថាតើសារព័ត៌មានខ្មែរនៅសហរដ្ឋអាមេរិក ដែលមិនចាប់អារម្មណ៍រឿងអតីតប្រធានាធិបតីអាមេរិក គេប៉ងបាញ់សម្លាប់នោះ ជានរណា ?

សារព័ត៌មាន អាស៊ីសេរី និងសារព័ត៌មាន ខេមបូឌាដេលី ដែលមានទីតាំងនៅសហរដ្ឋអាមេរិក ជារឿយៗតែងតែរិះគន់ និងចោទរដ្ឋាភិបាលកម្ពុជា ជាបន្តបន្ទាប់ បើទោះរឿងវិជ្ជមានច្រើន ឬរឿងអវិជ្ជនានតិចក៍ដោយ ហើយសារព័ត៌មានទាំងនេះតែងភ្ជាប់រឿងទៅនយោបាយ សន្តិសុខជាតិ ឬបក្ខពួកនិយម ក៍ប៉ុន្តែសារព័ត៌មានទាំងនេះមិនបានរំលេចរឿងអវិជ្ជមាននៅលើទឹកដីសហរដ្ឋអាមេរិកឡើយ ។ ជាក់ស្ដែងដូចជារឿង «អតីតប្រធានាធិបតីអាមេរិក គេប៉ងបាញ់សម្លាប់ នៅក្នុងចំណោមមហាជន»ជាដើម ៕

COUNTACT US
Email : campost2022@gmail.com
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖ 017 32 36 36
អាសយដ្ឋាន ៖ ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
FOLLOW US
                     
        

Copyright @ 2017-2024, Campost.asia, campost2022@gmail.com