ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
មិនដល់១សប្ដាហ៍ រដ្ឋលេខាធិការមួយរូប ផ្លាស់តំណែង២ក្រសួង
ថ្ងៃទី ៖ 12-07-2024, ដោយ​​ admin , 304 Views
                     
ភ្នំពេញ : ត្រឹមរយៈពេល៦ថ្ងៃប៉ុណ្ណោះ រដ្ឋលេខាធិការក្នុងអាណត្តិទី៧ មួយរូប ត្រូវព្រះមហាក្សត្រចេញព្រះរាជក្រឹត្យផ្លាស់ផ្ទេរមុខតំណែង២ក្រសួង ទំនងមិនទាន់ចូលកាន់តំណែងស្រួលបួល ។

យោងតាមព្រះរាជក្រឹត្យ លោក នាង ម៉ៅ ដែលជារដ្ឋលេខាធិការ ក្រោមឱវាទរាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ នៃរដ្ឋសភា ទទួលបានការត្រាស់បង្គាប់ផ្ទេរ និងតែងតាំងមុខតំណែងពីរដ្ឋលេខាធិការ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ មកជារដ្ឋលេខាធិការ ក្រសួងទេសចរណ៍ ដោយព្រះរាជក្រឹត្យលេខ នស/រកត/០៥២៤/៥២៨ ចុះថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៤ ក្រោយទទួលបានការតែងតាំងមុខតំណែងជា រដ្ខលេខាធិការ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ នៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៤ ទំនងមិនទាន់បានចូលកាន់មុខតំណែងស្រួលបួលផង ។

គួររម្លឹកជូនថា ក្រោយការបង្កើតរាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ នៃរដ្ឋសភា ភ្លាមៗ លោក នាង ម៉ៅ ទទួលបានការត្រាស់បង្គាប់តែងតាំងមុខតំណែងជា អនុរដ្ឋលេខាធិការ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ដំណាលគ្នាជាមួយ លោក លោកស្រី ចំនួន២៨រូបផ្សេងទៀត ដោយព្រះរាជក្រឹត្យលេខ នស/រកត/០៨២៣/២០០៧ ចុះថ្ងៃទី២២ ​ខែសីហា ឆ្នាំ២០២៣ ។ រយៈពេលមិនដល់១ឆ្នាំក្រោយមក លោក នាង ម៉ៅ ក៏ទទួលបានការត្រាស់បង្គាប់តែងតាំងមុខតំណែងជា រដ្ឋលេខាធិការ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ដោយព្រះរាជក្រឹត្យលេខ នស/រកត/០៥២៤/៤៩៨ ចុះថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៤​ ។

សរុបសេចក្ដីមក ក្នុងរយៈពេលមិនដល់១ឆ្នាំផង លោក នាង ម៉ៅ ទទួលបានព្រះរាជក្រឹត្យរហូតដល់ទៅចំនួន៣ ពាក់ព័ន្ធនឹងការតែងតាំង និងផ្ទេរមុខតំណែងក្រោមឱវាទរាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ នៃរដ្ឋសភា មានសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជាប្រមុខ ៕

COUNTACT US
Email : campost2022@gmail.com
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖ 017 32 36 36
អាសយដ្ឋាន ៖ ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
FOLLOW US
                     
        

Copyright @ 2017-2024, Campost.asia, campost2022@gmail.com