ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
ថៅកែក្រុមហ៊ុន Camcar ក្រោយឃាត់ខ្លួន ត្រៀមដាក់ពាក្យសុំឱ្យមេធាវីស្ម័គ្រចិត្ត សម្តេចតេជោ ជួយ ប្រសិនមិនអាចបញ្ចប់រឿងជាមួយ កូន អ្នកឩកញ៉ា លីហួ
ថ្ងៃទី ៖ 11-07-2024, ដោយ​​ admin , 266 Views
                     
ភ្នំពេញ : ថៅកែក្រុមហ៊ុន Camcar បានបង្ហោះសារ ពេលនេះ លោក សូមអរគុណដល់ កងរាជអវុធហត្ថរាជធានីភ្នំពេញ ដែលបានអនុញ្ញាត្តអោយលោកចេញក្រៅឃ៉ំ ដើម្បីមានពេលជួបជាមួយភាគីម្ខាងទៀតធ្វើការដោះស្រាយ ។ «ខ្ញ៉ំនៅតែមានគោលជំហរដោះស្រាយឈរលើភាពត្រឹមត្រូវ សមធម៌ និងពិតជាចង់បញ្ជប់។ តែបើមិនអាចបញ្ចប់បាន ខ្ញ៉ំនឹងដាក់ពាក្យគោរពស្នើរស៉ំមេធាវីស្ម័គ្រចិត្ត សម្តេចតេជោ ដើម្បីជួយដោះស្រាយបន្ត» ។

ក្រោយឃាត់ខ្លួន ថៅកែ ក្រុមហ៊ុន Camcar ភ្លាមៗបុគ្គលិកក្រុមហ៊ុន បានបង្ហោះសារ នៅថ្ងៃទី១០ កក្កដាថា បងប្អូនជួយពិចារណាយុត្តិធម៍ផង ។ កូនអ្នកឩកញ៉ា លីហួ អ្នកឩកញ៉ា លី សុភ័ក្ត គាត់បានផ្ដល់ឡាន បួនគ្រឿង(៣កែឆ្នៃ + កាប់សាច់) អោយមកបង Camcar កែច្នៃជា(ឡានកង់6) មកជា3គ្រឿង ម៉ាក Rang Rove Defender ពេលដែលបង Camcar កែច្នៃហើយឡាននោះគាត់មិនទទួលយកបែជាបញ្ជូនមេធាវី មកឱ្យបង Camcar ផ្ដិតមេដៃទទួលស្គាល់ថាជាបំណុល ស្មើ 14 ម៉ឺនដុល្លារ ជាងទៅវិញ។ តើអោយគាត់មានលុយឯណា ទទួលសងបំណុលនេះ? តើបង Camcar គួរទទួលបំណុលនេះឬអត់? ខ្ញុំមិនដឹងថាគាត់បង្វែអង្គហេតុយ៉ាងមិច លេងផ្លូវកាត់ ដោយប្ដឹងកម្លាំងកងរាជអវុធហត្ថ ព័ទ្ធចាប់បង្ខុំបង Camcarពី កន្លែងថតវីដេអូ មកកងរាជអវុធហត្ថស្ទឹងមានជ័យម្ដង។ សាហាវណាស់ សូម្បីតែអង្គហេតុមិនអោយមើលផង ។ ឥឡូវនេះបង Camcar ឃាត់ខ្លួននៅកងរាជអាវុធហត្ថស្ទឹងមានជ័យ។ តើបង Camcar ត្រូវជាប់គុកដោយសាររឿងនេះឬ?

បច្ចុប្បន្នឡាននេះនៅក្នុងការាសរបស់គាត់ នេះជាអ្វី ដែលក្នុងនាមខ្ញុំជាក្រុមការងារបានដឹង តែបើមានអ្វី ខ្វះចន្លោះ សូមអធ្យាស្រ័យ ខ្ញុំមិនបានព័ត៌មានគ្រប់ជ្រុង ព្រោះពេលនេះខ្ញុំមិននៅជិតបង Camcar ឡើយ។

ជុំវិញការឃាត់ខ្លួននេះ អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស លោកឧត្ដមសេនីយ៍ អេង ហ៊ី បានប្រាប់ Cam Post យ៉ាងខ្លីថា ចំពោះពាក្យបណ្ដឹងឬនិតិវិធី លោកមិនអាចឆ្លើយបានទេ ។

សារព័ត៌មាន Cam Post កាលពីថ្ងៃទី១០ កក្កដា មិនអាចសុំការបំភ្លឺពីអ្នកឧកញ៉ា លី សុភ័ក្ត បានទេ ខណៈសារព័ត៌មាន Cam Post ទំនាក់ទំនាក់ទៅមេធាវីក្រុមហ៊ុន អ្នកឧកញ៉ា លី ហួរ លោក ឡុង សុធា លោកមិនទទួលទូរសព្ទ ៕

COUNTACT US
Email : campost2022@gmail.com
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖ 017 32 36 36
អាសយដ្ឋាន ៖ ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
FOLLOW US
                     
        

Copyright @ 2017-2024, Campost.asia, campost2022@gmail.com