ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
ជនជាតិខ្មែរម្នាក់ប្រើពេល១ខែ ជិះម៉ូតូឆ្លងប្រទេសពីអាឡឺម៉ង់ មកកម្ពុជា
ថ្ងៃទី ៖ 10-07-2024, ដោយ​​ admin , 93 Views
                     
ភ្នំពេញ : សហព័ន្ធកីឡាយានយន្តកម្ពុជា បានអនុញ្ញាតឲ្យ លោក អ៊ុំ ប៊ុនរ៉េត អគ្គលេខាធិការរងសហព័ន្ធ តាមការស្នើសុំរបស់លោក ដើម្បីជិះៈម៉ូតូ​លើក​ដំបូង​ពី​ទីក្រុង​មុយនិច​ ប្រទេសអាឡឺម៉ង មក​ភ្នំពេញ​ កម្ពុជា។

លោក អ៊ុំ ប៊ុនរ៉េត ចាប់ផ្តើមដំណើរដ៏អស្ចារ្យពីទីក្រុង Munich ដែលជាទីស្នាក់ការកណ្តាល នៃក្រុមហ៊ុន BMW និង BMW Motorrad Days ដោយជិះតែម្នាក់ឯង មកដល់ រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា។ ការជិះដ៏អស្ចារ្យនេះ ចាប់ផ្តើមនៅថ្ងៃទី០៥ ខែកក្កដា វេលាម៉ោង ៧ ព្រឹក នឹងបញ្ចប់នៅ រាជធានីភ្នំពេញ នៅថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៤។ ការធ្វើដំណើរនេះ មិនត្រឹមតែជានិមិត្តរូបនៃទំនាក់ទំនងប្រវត្តិសាស្ត្រ និងវប្បធម៌ដ៏រឹងមាំរវាងប្រទេសអាឡឺម៉ង់ និងកម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែក៏មានគោលបំណងជួយដល់មូលនិធិគន្ធបុប្ផា ដែលផ្តល់ការថែទាំសុខភាពដោយឥតគិតថ្លៃដល់កុមាររាប់លាននាក់ក្នុងប្រទេសកម្ពុជាផងដែរ។

លើសពីនេះ ការជិះនេះមានគោលបំណងដើម្បីលើកស្ទួយព្រះរាជាណាចក្រកម្ពុជា ជាប្រទេសដែលពោរពេញទៅដោយក្តីស្រលាញ់ និងរួសរាយរាក់ទាក់ បើកចំហសម្រាប់ទេសចរណ៍មកពីអឺរ៉ុប និងពិភពលោក៕

COUNTACT US
Email : campost2022@gmail.com
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖ 017 32 36 36
អាសយដ្ឋាន ៖ ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
FOLLOW US
                     
        

Copyright @ 2017-2024, Campost.asia, campost2022@gmail.com