ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
ការវិនិយោគបារំាង បង្កើតការងារ ផ្ទេរជំនាញ និងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធនៅកម្ពុជា
ថ្ងៃទី ៖ 08-07-2024, ដោយ​​ Dara007 , 62 Views
                     
ភ្នំពេញៈ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងថា ការវិនិយោគពីបារំាង បានរួមចំណែកដល់ការបង្កើតការងារ ការផ្ទេរជំនាញនិងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធនៅកម្ពុជាខណៈដែលបារាំងជាដៃគូពាណិជ្ជកម្មវិនិយោគធំជាងគេមួយនៅកម្ពុជា ក្នុងចំណោមបណ្ដាប្រទេសនៅអឺរ៉ុប។

ថ្លែងក្នុងពិធីបើកវេទិកាធុរកិច្ចកម្ពុជា-បារាំងជាលើកទី២ នៅព្រឹកថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២៤ នាសណ្ឋាគារសូហ្វីតែល សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ថា បារាំងបានផ្តល់ជំនួយបន្ថែមទៀតដល់កម្ពុជា លើកវិស័យអាទិភាពចំនួន៣ ទឹកស្អាត ថាមពលនិងការបណ្តុះបណ្តាលវិជ្ជាជីវៈ ក្នុងទំហំទឹកប្រាក់២១៥លានអឺរ៉ូ ឬប្រហែល២៣៥លានដុល្លារអាមេរិក ដើម្បីគាំទ្រដល់ការវិនិយោគរបស់កម្ពុជា ទៅជាសេដ្ឋកិច្ចរីកលូតលាស់ប្រកបដោយចីរភាព បរិយាប័ន្ន ស្របតាមយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា កិច្ចសហការរបស់កម្ពុជា-បារាំង មានវិសាលភាពលើសពីនយោបាយនិងជំនួយអភិវឌ្ឍន៍ ពាក់ព័ន្ធនិងកិច្ចសហការសេដ្ឋកិច្ច បារាំងនៅតែជាដៃគូពាណិជ្ជកម្មនិងវិនិយោគធំជាងគេមួយនៅកម្ពុជាក្នុងចំណោមប្រទេសអឺរ៉ុប។

ក្រុមហ៊ុនបារាំងជាច្រើនដោយរាប់ចាប់ពីសហគ្រាសពហុជាតិ រហូតដល់សហគ្រាសធុនតូចនិងមធ្យម SME បានបង្កើតមូលដ្ឋាននៅកម្ពុជាដូចជាវ៉ាងស៊ី Total Energies Redbankនិងសហគ្រាសធុនតូចនិងមធ្យមជាច្រើនទៀតដែលគ្រប់គ្រងដោយធុរជនបារាំង។ ការវិនិយោគពីបារំាងរួមចំណែកដល់ការបង្កើតការងារ ការផ្ទេរជំនាញនិងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធដែលបង្កើតជាមូលដ្ឋានគ្រឹះសម្រាប់កំណើនសេដ្ឋកិច្ចប្រកបដោយចីរភាពនៅកម្ពុជា។

សូមបញ្ជាក់ថា ពាណិជ្ជកម្មទ្វេភាគីរបស់កម្ពុជា-បារាំង បានកើនឡើងជាលំដាប់ដែលមានទំហំទឹកប្រាក់៥១៥,២១លានដុល្លារអាមេរិកក្នុងឆ្នាំ២០២៣ និង២០៦,៤១លានដុល្លារអាមេរិក ក្នុងរយៈពេល៥ខែដើមឆ្នាំ២០២៤នេះ៕

COUNTACT US
Email : campost2022@gmail.com
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖ 017 32 36 36
អាសយដ្ឋាន ៖ ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
FOLLOW US
                     
        

Copyright @ 2017-2024, Campost.asia, campost2022@gmail.com