ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
កម្ពុជាមោទនភាព បានរៀបចំកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីនៅឆ្នាំ២០២៦
ថ្ងៃទី ៖ 08-07-2024, ដោយ​​ Dara007 , 67 Views
                     
ភ្នំពេញៈ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បង្ហាញមោទនភាព បានក្លាយជាបេក្ខភាពរៀបចំកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី នៅឆ្នាំ២០២៦ នៅទីក្រុងប្រវត្តិសាស្ត្រ នៃខេត្តសៀមរាប។

ថ្លែងក្នុងឱកាសអញ្ជើញជាអធិបតីបើកវេទិកាធុរកិច្ចកម្ពុជា-បារាំងជាលើកទី២ នៅព្រឹកថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៤ សម្តេចធិបតី ហ៊ុន ម៉ាណែតបានប្រកាស មានមោទនភាព និងសូមប្រកាសថាកម្ពុជា គឺជាបេក្ខភាពរៀបចំកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី នៅឆ្នាំ២០២៦ នៅទីក្រុងប្រវត្តិសាស្ត្រនៃខេត្តសៀមរាប ព្រឹត្តិការណ៍ដ៏មាន កិត្យានុភាពនេះ នឹងបង្ហាញពីបេតិកភណ្ឌវប្បធម៌ និងការប្ដេជ្ញាចិត្តរបស់កម្ពុជា ចំពោះគុណតម្លៃនៃហ្វ្រង់កូហ្វូនី កិច្ចប្រជុំកំពូលនេះ គឺជាឱកាសមួយ ក្នុងការបង្ហាញពីសមិទ្ធផលរបស់ប្រទេសយើង។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា កិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី ដែលធ្វើឡើងនៅលើទឹកដីអង្គរដ៏បវររបស់កម្ពុជា គឺបានលើកកម្ពស់ភាពសម្បូរបែបនេះនៃវប្បធម៌ និងភាសារបស់ជាតិ។ ពង្រឹងទំនាក់ទំនងជាមួយបណ្តាប្រទេសហ្វ្រង់កូហ្វូនី ដ៏ទៃទៀត។

សម្តេចធិបតី បញ្ជាក់ថា ការសម្រេចចុងក្រោយរបស់កម្ពុជានឹងត្រូវនៅខែតុលា ឆ្នាំ២០២៤ ហើយសង្ឃឹមថានឹងទទួលបាននូវលទ្ធផល តាមការរំពឹងទុកផងដែរ។ សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានថ្លែងអំណរគុណដល់ប្រធានាធិបតី បារាំង លោក ម៉ាក្រុង ដែលបានគាំទ្របេក្ខភាពកម្ពុជា ដើម្បីធ្វើជាម្ចាស់ផ្ទះហ្វ្រង់កូហ្វូនី ២០២៦ជាដើម។

សូមបញ្ជាក់ថា គោលការណ៍ ហ្រ្វង់កូហ្វូនីដែលជាអង្គការអន្តរជាតិនៃក្រុមប្រទេសប្រើប្រាស់ភាសាបារាំង (OIF) បានបិទការទទួលសំណើដាក់បេក្ខភាពធ្វើជាម្ចាស់ផ្ទះត្រឹមអំឡុងពេលកិច្ចប្រជុំលើកទី១២៧ នៃក្រុមប្រឹក្សាអចិន្ត្រៃយ៍ហ្វ្រង់កូហ្វូនី (CPF) នៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៤ថ្មីៗនេះ។ គួររម្លឹកថា នៅក្នុងព្រះរាជទស្សនកិច្ចនៅប្រទេសបារាំងរបស់ព្រះមហាក្សត្រកម្ពុជាព្រះបាទសម្តេចព្រះ នរោត្តម សីហមុនី កាលពីខែវិច្ឆិកា ឆ្នាំ២០២៣ លោកប្រធានាធិបតីបារាំង អេម៉ានុយអែល ម៉ាក្រុង បានលើកទឹកចិត្តឱ្យកម្ពុជាធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីនៅឆ្នាំ២០២៦ ហើយបានសន្យាថា បារាំងនឹងគាំទ្របេក្ខភាពកម្ពុជាផងដែរ៕

COUNTACT US
Email : campost2022@gmail.com
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖ 017 32 36 36
អាសយដ្ឋាន ៖ ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
FOLLOW US
                     
        

Copyright @ 2017-2024, Campost.asia, campost2022@gmail.com