ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
នាយករដ្ឋមន្រ្ដី ប្រកាសស្វាគមន៍អ្នកវិនិយោគបារាំង មកឈ្វេងយល់ និងមើលឱកាសវិនិយោគនៅកម្ពុជា
ថ្ងៃទី ៖ 08-07-2024, ដោយ​​ Dara007 , 60 Views
                     
ភ្នំពេញៈ សម្តេចធិបតី ប្រកាសស្វាគមន៍អ្នកវិនិយោគបារាំងទាំងអស់ មកឈ្វេងយល់ និងមើលឱកាសវិនិយោគនៅកម្ពុជាឱ្យកាន់តែច្រើន បន្ទាប់ពីកំណើនសេដ្ឋកិច្ចរបស់កម្ពុជាមានភាពល្អប្រសើរ និងមានលំហូរវិនិយោគពីបរទេសជាបន្តបន្ទាប់ ។

ថ្លែងក្នុងឱកាសអញ្ជើញជាអធិបតីបើកវេទិកាធុរកិច្ចកម្ពុជា-បារាំងជាលើកទី២ នៅថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២៤ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញអ្នកវិនិយោគិនបារាំងទាំងអស់ មកទស្សនកិច្ច និងសិក្សាឈ្វែងយល់ឱកាសវិនិយោគនូវកាលានុវត្តភាពនៅកម្ពុជាកាន់តែសំបូរបែប និងធ្វើការសម្រេចចិត្ដក្នុងការវិនិយោគនៅកម្ពុជា ដើម្បីទាញយកនូវផលប្រយោជន៍នៃទំនាក់ទំនងរវាងប្រទេសទាំងពីរ។ សម្តេចធិបតីបានបញ្ជាក់ថាការជំរុញឱ្យអ្នកវិនិយោគបារាំងមកវិនិយោគនៅកម្ពុជាឱ្យកាន់តែច្រើននេះ ដោយនៅក្នុងចំណោមប្រទេសនៅតំបន់សហគមអឺរ៉ុប-បារាំង គឺជាដៃគូពាណិជ្ជកម្មដ៏ធំមួយជាមួយកម្ពុជា ខណៈកាលពីឆ្នាំ២០២៣កន្លងទៅ ទំហំពាណិជ្ជកម្មទ្វេភាគីរវាងប្រទេសទាំងពីរ បានកើនឡើងដល់ជាង៥០០លានដុល្លារអាមេរិក។

ជាមួយគ្នានេះ សម្តេចធិបតីបានបង្ហាញថា បើទោះបីជាស្ថានភាពរបស់ពិភពលោក មិនប្រក្រតីតែកម្ពុជានៅតែរក្សាបាននូវកំណើនសេដ្ឋកិច្ចរបស់ខ្លួនយ៉ាងប្រសើរ ដោយទទួលបាននូវ លំហូរវិនិយោគពីបរទេសជាបន្តបន្ទាប់ រហូតដល់សព្វថ្ងៃនេះ។

សម្ដេចធិបតីបានប្រកាសថា កម្ពុជាបានត្រៀមខ្លួនរួចជាស្រេចក្នុងការស្វាគមន៍ និងផ្ដល់ការគាំទ្រពេញទំហឹង ចំពោះអ្នកវិនិយោគបរទេស ពិសេសអ្នកវិនិយោគបារាំង ដែលជ្រើសរើស និងមានបំណងមកបណ្ដាកទុនរកស៊ីនៅកម្ពុជា ក៏ដូចជាការទទួលបដិសណ្ឋារកិច្ច ដល់វិនិយោគិន និងធុរជន។

ក្នុងន័យនេះ រាជរដ្ឋាភិបាលកម្ពុជា តែងគិតគូរពីសុខុមាលភាព របស់វិនិយោគិនទាំងអស់ ដោយយកចិត្តទុកដាក់ស្ដាប់ជាប្រចាំនូវបញ្ហាប្រឈម ដែលវិនិយោគិនលើកឡើង និងពង្រឹងទំនាក់ទំនងឥតឈប់ឈរជាមួយវិស័យឯកជន ដើម្បីដោះស្រាយបញ្ហាដែលកើតឡើងថ្មីៗប្រកបដោយប្រសិទ្ធភាព និងស័ក្ដិសិទ្ធភាពដោយ ប្រកាន់ខ្ជាប់នូវគោលការណ៍ «គិតរួមគា្ន, ធ្វើសកម្មភាពរួមគ្នា និងទទួលខុសត្រូវរួមគ្នា»។

ម្យ៉ាងវិញទៀត រាជរដ្ឋាភិបាល បាននិងកំពុងបង្កើត និងអនុវត្តជាបន្តបន្ទាប់នូវយន្តការ ដែលផ្តល់មធ្យោបាយងាយស្រួលបំផុត សម្រាប់វិស័យឯកជនក្នុងការបញ្ចេញមតិ, កង្វល់, និងសំណូមពរ។ យន្តការដែលលេចធ្លោជាងគេ គឺវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន។

សូមបញ្ជាក់ថា ពាណិជ្ជកម្មទ្វេភាគី កម្ពុជាបារាំង បានកើនឡើងជាលំដាប់ដោយក្នុងរយ,ពេល៥ខែ ឆ្នាំ២០២៤នេះ មានទំហំ២០៦,៤១លានដុល្លាអាមេរិក៕

COUNTACT US
Email : campost2022@gmail.com
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖ 017 32 36 36
អាសយដ្ឋាន ៖ ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
FOLLOW US
                     
        

Copyright @ 2017-2024, Campost.asia, campost2022@gmail.com