ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
ភរិយាមហាសេដ្ឋីល្បីឈ្មោះនៅកម្ពុជា ជាង១០ឆ្នាំ ទទួលបានគ្រឿងឥស្សរិយយស ជាតូបការ រហូតដល់ទៅ២
ថ្ងៃទី ៖ 08-07-2024, ដោយ​​ admin , 154 Views
                     
ភ្នំពេញ : មហាសេដ្ឋីល្បីឈ្មោះនៅកម្ពុជា អ្នកឧកញ៉ា គិត ម៉េង ដែលគេដឹងថា ជាថៅកែក្រុមហ៊ុន Royal Group និងជាប្រធានសភាពាណិជ្ជកម្មនៅកម្ពុជា ដែលមានភរិយាឈ្មោះ ម៉ៅ ចំណាន ហៅ «ស្រីតូច ចំណាន» បច្ចុប្បន្នកាន់មុខតំណែងជា ប្រធានសមាគមសិល្បករខ្មែរ (KAA) ធ្លាប់ទទួលបានការត្រាស់បង្គាប់តែងតាំងជា ឧកញ៉ា ដោយព្រះរាជក្រឹត្យលេខ នស/រកត/០៣១៣/២៣៧ ចុះថ្ងៃទី១៩ ខែមីនា ឆ្នាំ២០១៣ និងរយៈពេលប្រមាណជាង១០ឆ្នាំក្រោយមក ក៏ទទួលបានការត្រាស់បង្គាប់ផ្ដល់គោរមងារជា អ្នកឧកញ៉ា ដោយព្រះរាជក្រឹត្យលេខ នស/រកត/០៧២៣/១៣៨៤ ចុះថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២៣ ។

យោងតាមឯកសារ កាលពីអំឡុងពាក់កណ្ដាលឆ្នាំ២០១៣ កន្លងទៅ ឧកញ៉ា ម៉ៅ ចំណាន ទទួលបានការប្រោសព្រះរាជទាននូវគ្រឿងឥស្សរិយយស ជាតូបការ ក្រោមហេតុផលថា «មានស្នាដៃល្អ និងគុណបំណាច់ធំៗជាច្រើន ក្នុងការចូលរួមចំណែកកសាង អភិវឌ្ឍន៍ប្រទេសជាតិ» ដោយព្រះរាជក្រឹត្យលេខ នស/រកត/០៦១៣/៦៦៣ ចុះថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៣ ។

លុះមកដល់ជិតពាក់កណ្ដាលឆ្នាំ២០២៤ នេះ ក្នុងនាមជាសិល្បការិនី ១រូប អ្នកឧកញ៉ា ម៉ៅ ចំណាន ទទួលបានការប្រោសព្រះរាជទាននូវគ្រឿងឥស្សរិយយស ជាតូបការ ដោយព្រះរាជក្រឹត្យលេខ នស/រកត/០៤២៤/៤០៣ ចុះថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៤ ។ អាចចាត់ទុកជាករណីដ៏កម្រ ឬអស្ចារ្យមួយ ដែលអាចទទួលបាននូវគ្រឿងឥស្សរិយយស ជាតូបការ រហូតដល់ទៅចំនួនពីរ ៕

COUNTACT US
Email : campost2022@gmail.com
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖ 017 32 36 36
អាសយដ្ឋាន ៖ ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
FOLLOW US
                     
        

Copyright @ 2017-2024, Campost.asia, campost2022@gmail.com