ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
ពលរដ្ឋម្នាក់ ប្ដេជ្ញាដាំដុះដំណាំគ្រប់ជីវៈចម្រុះ តាមបែបអេកូឡូស៊ី
ថ្ងៃទី ៖ 06-07-2024, ដោយ​​ Dara007 , 86 Views
                     
បាត់ដំបងៈ លោក នឹម ឈៀង ប្រជាពលរដ្ឋរស់នៅភូមិស្ដីក្រោម ឃុំរហាសួង ស្រុកឯកភ្នំ ខេត្ដបាត់ដំបង បានប្ដេជ្ញាដាំដុះដំណាំគ្រប់ជីវៈចម្រុះ តាមបែបអេកូឡូស៊ី ដើម្បីលើកកម្ពស់ជីវៈចម្រុះធម្មជាតិក្នុងដីនិងផ្ដល់អត្ថប្រយោជន៍ដល់សុខុមាលភាពមនុស្សសត្វកាន់តែល្អប្រសើរ។

ថ្លែងប្រាប់អ្នកសារព័ត៌មានក្នុងកម្មវិធីទស្សនកិច្ចសិក្សាសម្រាប់ក្នុងស្រុកទៅលើការអនុវត្តកសិអេកូឡូស៊ីនៅខេត្តបាត់ដំបង នាព្រឹកថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២៤ សមាគមន៍និរន្ដរភាពដីដើម្បីជីវិត (SSLA) លោក នឹម ឈៀង ប្រជាពលរដ្ឋរស់នៅភូមិស្ដីក្រោម ឃុំរហាសួង ស្រុកឯកភ្នំ ខេត្ដបាត់ដំបងបានបង្ហាញជំហររក្សាព្រៃលិចទឹក និងធ្វើសិកម្មជាអេកូឡូស៊ី ដើម្បីលើកកម្ពស់បរិស្ថាន និងសុខុមាលភាពមនុស្សសត្វកាន់តែល្អប្រសើរ។ 

លោកបានបញ្ជាក់ថា ការបង្ហាញជំហររក្សាព្រៃលិចទឹក និងធ្វើសិកម្មជាអេកូឡូស៊ីនេះ ដោយមើលឃើញបច្ចុប្បន្ននេះ មានការទន្រ្ទានព្រៃ និងប្រើប្រាស់ថ្នាំគីមីខ្លាំង ដែលធ្វើឱ្យធម្មជាតិប្រែប្រួល និងប៉ះពាល់ដល់ជីវៈចម្រុះ។

លោកបន្ថែមថា ការថែរក្សារជំហរនេះ បានធ្វើឱ្យសុខភាពក្នុងគ្រួសារមិនឈឺស្កាត់ និងមិនប្រើប្រាស់ថ្នាំស្ទើរតែទាំងស្រុងក្នុង១ឆ្នាំៗ ដោយសារការបរិភោគបន្លែ ត្រី សាច់ ការចិញ្ចឹម ដាំដុះ ដោយខ្លួនឯង ជាពិសេស ជួយផ្គត់ផ្គង់ស្បៀង និងផ្ដល់ប្រាក់ចំណូលក្នុងគ្រួសារកាន់តែធូរធា ម្យ៉ាងវិញទៀត ការធ្វើកសិកម្មអេកូឡូស៊ី ដាំដំណាំចម្រុះ តាមបែបធម្មជាតិជួយអភិរក្សដីឱ្យមានជីជាតិ ជារៀងរហូតផងដែរ៕

COUNTACT US
Email : campost2022@gmail.com
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖ 017 32 36 36
អាសយដ្ឋាន ៖ ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
FOLLOW US
                     
        

Copyright @ 2017-2024, Campost.asia, campost2022@gmail.com