ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
លោក កើត រិទ្ធ ប្រកាសចុះចេញពីតំណែង បើជនល្មើស ស្រី ស៉ីណា មិនត្រូវបានកាត់ទោស ឬជាប់ពន្ធនាគារពីបីឆ្នាំហើយចេញមកវិញ
ថ្ងៃទី ៖ 26-06-2024, ដោយ​​ admin , 127 Views
                     
ភ្នំពេញៈ លោក កើត រិទ្ធ ប្រកាសចុះចេញពីតំណែង បើជនល្មើស ស្រី ស៉ីណា មិនត្រូវបានកាត់ទោស ឬជាប់ពន្ធនាគារពីបីឆ្នាំហើយចេញមកវិញ ហើយឈប់ធ្វើការ ក្នុងវិស័យច្បាប់ និងយុត្ដិធម៌ទៀតដែរ។

ការប្រកាសចុះចេញពីតំណែងនេះ ធ្វើឡើងក្នុងសន្និសីទសារព័ត៌មានពាក់ព័ន្ធ «ករណីឃាតកម្ម ប្រព្រឹត្តដោយជនល្មើសឈ្មោះ ស្រី ស៊ីណា» នៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៤ នៅទីស្តីការក្រសួងយុត្តិធម៌ លោក កើត រិទ្ធ ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងយុត្តិធម៌ បានប្រកាសនឹងចុះចេញពីតំណែង ជារដ្ឋមន្ដ្រីក្រសួងយុត្តិធម៌ភ្លាមៗតែម្ដង ប្រសិនបើករណីជនល្មើស ស្រី ស៉ីណា ដែលបានបាញ់ប្រហារសម្លាប់មនុស្សដ៏ឃោរឃៅ មិនត្រូវបានកាត់ទោស ឬជាប់ពន្ធនាគារពីបីឆ្នាំហើយចេញមកវិញ ដូចបណ្តាញសង្គមមួយចំនួនបានបំភ្លៃមែន។

ឧបនាយករដ្ឋមន្ដ្រី កើត រិទ្ធ បានបញ្ជាក់ច្បាស់ៗថា បើសិនជាជនល្មើស ស្រី ស៉ីណា មិនត្រូវបានកាត់ទោស ឬក៏ត្រូវបានកាត់ទោស ជាប់ត្រឹមតែ២ឬ៣ឆ្នាំចេញមកវិញ លោកជាអ្នកទទួលខុសត្រូវមុនគេ ហើយលោកនឹងដើរចេញឈប់ធ្វើការងារ។ សូម

បញ្ជាក់ថា អតីតឧកញ៉ា ស្រី ស៊ីណា ត្រូវបានចៅក្រមស៊ើបសួរ នៃសាលាដំបូងរាជធានីភ្នំពេញ សម្រេចឃុំខ្លួនជាបណ្តោះអាសន្ន នៅពន្ធនាគារព្រៃស ក្រោមការចោទប្រកាន់ចំនួន៣បទល្មើស ក្នុងនោះមានបទឃាតកម្ម បទប៉ុនប៉ងឃាតកម្ម និងបទកាន់កាប់អាវុធដោយគ្មានការអនុញ្ញាត ក្នុងសំណុំរឿង ២ដាច់ដោយឡែកពីគ្នា ពាក់ព័ន្ថនឹងករណីបាញ់សម្លាប់មនុស្ស២នាក់ ជាគូដណ្តឹងនឹងគ្នា និងបាញ់មនុស្ស២នាក់ទៀតឱ្យរបួស៕

COUNTACT US
Email : campost2022@gmail.com
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖ 017 32 36 36
អាសយដ្ឋាន ៖ ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
FOLLOW US
                     
        

Copyright @ 2017-2024, Campost.asia, campost2022@gmail.com