ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
ព្រះមហាក្សត្រចេញព្រះរាជក្រឹត្យដោះដូរអភិបាលខេត្តលក្ខណៈទ្រង់ទ្រាយធំ
ថ្ងៃទី ៖ 24-06-2024, ដោយ​​ admin , 180 Views
                     
ភ្នំពេញ : ខេត្តចំនួន៨ ត្រូវព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថនរោត្ដម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ចេញព្រះរាជក្រឹត្យផ្ទេរផ្ទូរនិងដោះដូរតំណែង ។

នៅក្នុងរាជកក្រឹត្យនោះបានផ្ទេរ និងតែងតាំងមុខតំណែង លោក វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ ត្រូវផ្ទេរ ជាអភិបាលខេត្តតាកែវ ជំនួសលោក អ៊ូច ភា ។ គួច ចំរើន អភិបាលខេត្តព្រះសីហនុ តហរូវតែងតាំងជាអភិបាលខេត្តកណ្តាល ជំនួសលោក គង់ សោភ័ណ្ឌ ។ លោក ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ ផ្ទេរមកជាអភិបាលខេត្តកំពង់ស្ពឺ ជំនួសកន្លែង លោក វ៉ី សំណាង ។ ដោយឡែក លោក ម៉ាង ស៊ីណែត ត្រូវតែងតាំងជាអភិបាលខេត្តព្រះសីហនុ ជំនួសកន្លែង លោក គួច ចំរើន ។ លោក សរ សុពុត្រា ត្រូវតែងតាំងជាអភិបាលខេត្តស្ទឹងត្រែង ។ លោក មាន ចាន់យ៉ាដា អភិបាលរង រាជធានីភ្នំពេញ ត្រូវតែងតាំង ជាអភិបាលខេត្តឧត្តរមានជ័យ ។ ដោយឡែង លោក នួន ផារ័ត្ន អភិបាលរងរាជធានីភ្នំពេញ ត្រូវតែងតាំងជាអភិបាលខេត្តកំពង់ធំ ។ រីឯលោក ប៉ែន កុសល្យ ត្រូវតែងតាំងជាអភិបាលខេត្តត្បូងឃ្មុំ ជំនួសកន្លែង លោក ជាម ច័ន្ទសោភ័ណ ៕

COUNTACT US
Email : campost2022@gmail.com
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖ 017 32 36 36
អាសយដ្ឋាន ៖ ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
FOLLOW US
                     
        

Copyright @ 2017-2024, Campost.asia, campost2022@gmail.com