ផ្អែកលើមូលដ្ឋានខាងលើ និងភស្តុតាងនានាក្នុងសំណុំរឿង តំណាងអយ្យការបានសម្រេចចោទប្រកាន់ លើករណីនេះជា ០២សំណុំរឿង ៖ -សំណុំរឿងទី១ មានជនសង្ស័យឈ្មោះ ស្រី ស៊ីណា ដែលបានប្រព្រឹត្តអំពើបាញ់ប្រហារបណ្តាលឱ្យជន រងគ្រោះ ០២នាក់បានស្លាប់ តំណាងអយ្យការបានធ្វើការចោទប្រកាន់លើឈ្មោះនេះពីបទ ឃាតកម្ម និងបទ ប្រើ ប្រាស់អាវុធដោយគ្មានការអនុញ្ញាត តាមមាត្រា ១៩៩ នៃក្រមព្រហ្មទណ្ឌ និងមាត្រា ២០ នៃច្បាប់ស្តីពីការគ្រប់ គ្រងអាវុធ គ្រឿងផ្ទុះ និងគ្រាប់រំសេវ ។
-សំណុំរឿងទី២ មានជនសង្ស័យឈ្មោះ ស្រី ស៊ីណា ដែលបានប្រព្រឹត្តអំពើបាញ់ប្រហារបណ្តាលឱ្យជន រងគ្រោះ ០២នាក់រងរបួស តំណាងអយ្យការបានធ្វើការចោទប្រកាន់លើឈ្មោះនេះពីបទ ប៉ុនប៉ងឃាតកម្ម និងបទ ប្រើប្រាស់អាវុធដោយគ្មានការអនុញ្ញាត តាមមាត្រា ២៧ និងមាត្រា ១៩៩ នៃក្រមព្រហ្មទណ្ឌ និងមាត្រា ២០ នៃច្បាប់ ស្តីពីការគ្រប់គ្រងអាវុធ គ្រឿងផ្ទុះ និងគ្រាប់រំសេវ ។
ចំពោះឈ្មោះ សាន សុខចំរើន ហៅ ឆ្អឹង និងឈ្មោះ ទិន ទូច ហៅ រ៉ាដូ តំណាងអយ្យការបានសម្រេចដោះ លែងឱ្យមានសេរីភាពវិញ ដោយហេតុថាបុគ្គលទាំងពីរនាក់នេះមិនមានជាប់ពាក់ព័ន្ធទៅនឹងការប្រព្រឹត្តបទល្មើស ខាងលើនេះទេ ។
សូមបញ្ជាក់ថា នៅថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៤ លោកស្រី ស៊ីណា ក៏បានដកកាំភ្លើងខ្លី ដែលសៀតនឹងចង្កេះបញ្ចូលគ្រាប់បាញ់ទៅលើឈ្មោះ ឡុង លីសុង ជាច្រើនគ្រាប់បណ្តាលឱ្យស្លាប់នៅនឹងកន្លែង កើតហេតុ ឃើញសភាពដូច្នេះនោះឈ្មោះ ឃីន កញ្ចនា បានស្ទុះទៅជួយតែត្រូវបានឈ្មោះ ស្រី ស៊ីណា បាញ់ ចំនួន ០៣គ្រាប់ បណ្តាលឱ្យដួលទៅលើដី ដែលក្រោយមកបានស្លាប់ពេលបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ ។ ចំណែកឯមនុស្សប្រុស ០២នាក់ទៀតដែលនៅក្នុងផ្ទះកើតហេតុជាមួយគ្នានោះ ក៏ត្រូវបានឈ្មោះ ស្រី សីណា បាញ សំដៅជាច្រើនគ្រាប់ទៀតបណ្តាលឱ្យរងរបួសដៃ និងជើង ៕