ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
ចៅសង្កាត់ផ្សារកណ្តាលទី១ថ្លែងថា ការសម្អាតអនាម័យបរិស្ថានគឺយើងម្នាក់ៗត្រូវអនុវត្ដធ្វើជាប្រចាំ
ថ្ងៃទី ៖ 20-06-2024, ដោយ​​ Dara007 , 77 Views
                     
ភ្នំពេញៈ លោក អ៊ុច សារុំ ចៅសង្កាត់ផ្សារកណ្តាលទី១ ថ្លែងថា  ការសម្អាតអនាម័យបរិស្ថាន គឺយើងម្នាក់ៗត្រូវអនុវត្ដធ្វើជាប្រចាំ ដើម្បីធ្វើឱ្យប្រទេសយើងមានបរិស្ថានល្អ និងគ្មានសំរាមនៅតាមសាធារណៈ សម្រាប់ចូលរួមលើកកម្ពស់ផាសុខុមាលភាពមនុស្ស និងលំហរបរិយាកាស។

ចៅសង្កាត់ផ្សារកណ្តាលទី១ថ្លែងថា ការសម្អាតអនាម័យបរិស្ថានគឺយើងម្នាក់ៗត្រូវអនុវត្ដធ្វើជាប្រចាំ ភ្នំពេញ៖ លោក អ៊ុច សារុំ ចៅសង្កាត់ផ្សារកណ្តាលទី១ ថ្លែងថា  ការសម្អាតអនាម័យបរិស្ថាន គឺយើងម្នាក់ៗត្រូវអនុវត្ដធ្វើជាប្រចាំ ដើម្បីធ្វើឱ្យប្រទេសយើងមានបរិស្ថានល្អ និងគ្មានសំរាមនៅតាមសាធារណៈ សម្រាប់ចូលរួមលើកកម្ពស់ផាសុខុមាលភាពមនុស្ស និងលំហរបរិយាកាស។ ក្នុងឱកាសបើកយុទ្ធនាការ" កម្ពុជាស្អាត ខ្មែរធ្វើបាន "នឹងបន្តរយុទ្ធការ " ថ្ងៃនេះខ្ញុំមិនប្រើថង់ប្លាស្ទិកទេ " យើងរួមកម្លាំងគ្នាការពារ បរិស្ថាន កម្ពុជា "នាព្រឹកថ្ងៃព្រហស្បតិ៍ ១៤កើត ខែជេស្ឋ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៤ លោក អ៊ុច សារុំ ចៅសង្កាត់ផ្សារកណ្តាលទី១ រួមនឹងមន្រ្ដីចំណុះ រដ្ឋបាលផ្សារកណ្តាលទី១និងប្រជាពលរដ្ឋបានធ្វើយុទ្ធនាការ" កម្ពុជាស្អាត ខ្មែរធ្វើបាន "នឹងបន្តរយុទ្ធការ " ថ្ងៃនេះខ្ញុំមិនប្រើថង់ប្លាស្ទិកទេ " យើងរួមកម្លាំងគ្នាការពារ បរិស្ថាន កម្ពុជានៅក្នុងមូលដ្ឋាន។

លោក អ៊ុច សារុំ បានបញ្ជាក់ថា បរិស្ថានស្អាត គឺកត្ដាសំខាន់ដើម្បីធ្វើឱ្យសុខភាពពលរដ្ឋល្អ ទីក្រុងស្អាត លើកកិត្ដិយសជាតិ និងទាក់ទាញភ្ញៀវទេសចរមកកម្ពុជាកាន់តែច្រើន។

ក្នុងឱកាសនោះ លោក អ៊ុច សារុំ ក៏បានអំពាវនាវឱ្យប្រជាពលរដ្ឋចូលរួមថែរក្សាបរិស្ថាន ដោយទុកដាក់សំរាមឱ្យបានត្រឹមត្រូវ និងកាត់បន្ថយការប្រើប្រាស់ថង់ផ្លាស្ទិកផងដែរ៕

COUNTACT US
Email : campost2022@gmail.com
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖ 017 32 36 36
អាសយដ្ឋាន ៖ ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
FOLLOW US
                     
        

Copyright @ 2017-2024, Campost.asia, campost2022@gmail.com