ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
ពលរដ្ឋចូលរួមគាំទ្រយុទ្ធនាការ «១ម៉ឺនរៀល ១ម៉ឺននាក់» ដើម្បីជួយកុមារកម្ពុជា
ថ្ងៃទី ៖ 19-06-2024, ដោយ​​ Dara007 , 129 Views
                     
ភ្នំពេញ៖ ពលរដ្ឋចូលរួមគាំទ្រយុទ្ធនាការ «១ម៉ឺនរៀល ១ម៉ឺននាក់» របស់មូលនិធិគន្ធបុប្ផាកម្ពុជា ដែលផ្តួចផ្តើមឡើង ដោយលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ប្រធានកិត្តិយសនៃមូលនិធិគន្ធបុប្ផាកម្ពុជា គឺកំពុងទទួលបានការចូលរួមយ៉ាងសកម្មពីសំណាក់បងប្អូនប្រជាពលរដ្ឋ ដែលជាការបង្ហាញឱ្យ ឃើញពីការចែករំលែកនូវថវិកា និងទឹកចិត្តរបស់ខ្លួនជាមួយនឹងកុមារកម្ពុជា តាមរយៈមូល និធិគន្ធបុប្ផាកម្ពុជា ដែលមូលនិធិគន្ធបុប្ផាកម្ពុជានេះនឹងយកថវិកាបានមកពីការបរិច្ចាគរបស់ សប្បុរសជនទៅគ្រប់គ្រង ប្រើប្រាស់ និងដំណើរការនៅក្នុងមន្ទីរពេទ្យគន្ធបុប្ផា ដែលជាមន្ទីរ ពេទ្យដ៏សកម្មនៅក្នុងការព្យាបាល និងថែទាំទៅដល់កុមារកម្ពុជា ហើយតាម រយៈមន្ទីរពេទ្យ គន្ធបុប្ផាដែលមានតួនា ទីសំខាន់នៅក្នុងប្រទេសកម្ពុជា គឺបានចូលរួមយ៉ាង សកម្មក្នុងការ កាត់បន្ថយនូវ អត្រាមរណភាពរបស់កុមារ និងទារក ក៏ដូចជាមាតាផងដែរ តាមរយៈការផ្តល់នូវការព្យាបាល និងការថែទាំ ព្រមទាំងការយកចិត្តទុកដាក់ទៅលើ កិច្ចការងារថែទាំសុខភាព។

ថ្លែងក្នុងសន្និសីទសារព័ត៌មានផ្សព្វផ្សាយវឌ្ឍនភាពយុទ្ធនាការ «១ម៉ឺនរៀល ១ម៉ឺននាក់» របស់មូលនិធិគន្ធបុប្ផាកម្ពុជា នៅទីស្តីការក្រសួងព័ត៌មាន នាព្រឹកថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៤នេះ ដើម្បីផ្តល់នូវបច្ចុប្បន្នភាពទៅលើដំណើរការនៃយុទ្ធនាការ  «១ម៉ឺនរៀល ១ម៉ឺននាក់» ដែលបានចាប់ផ្តើមជាផ្លូវការកាលពីថ្ងៃទី១ ខែមិថុនាកន្លងទៅ ហើយគ្រោងនឹងបិទ បញ្ចប់នៅដំណាច់ខែមិថុនា ឆ្នាំ២០២៤នេះ លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន មានប្រសាសន៍ថា កន្លងមកនេះ គឺមានសកម្មភាពផុសផុល នៃការចូលរួមរបស់សាធារណជន ក្រសួង ស្ថាប័ន មានការកើនឡើងយ៉ាងច្រើន ដែលនេះ គឺជាចលនាជាតិមួយដែលយើងអាចវាយតម្លៃបានថា ប្រជាជនកម្ពុជារបស់យើង បានចូល រួមក្នុងការចែករំលែកធនធានរបស់ខ្លួនដើម្បីសេចក្តីសុខរបស់កុមារកម្ពុជា និង ក៏ដូចជាការចូលរួមសម្រាលបន្ទុករបស់គ្រួសារអ្នកដែលខ្វះខាតខាងជីវភាព តាមរយៈការទៅ ទទួលសេវាព្យាបាលកូនចៅរបស់ពួកគាត់នៅមន្ទីរពេទ្យគន្ធបុប្ផាដោយឥតគិតថ្លៃ។

បើតាម លោក ចន ណារិទ្ធ អនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ អគ្គលេខាធិការក្រុមប្រឹក្សាជាតិគាំពារសង្គម និងជានាយកប្រតិបត្តិនៃមូលនិធិគន្ធបុប្ផាកម្ពុជា បានឱ្យដឹងថា រហូតមកទល់ពេលនេះ យុទ្ធនាការ «១ម៉ឺនរៀល ១ម៉ឺននាក់» គឺទទួលបានថវិកាសរុបដោយគិតជាប្រាក់ដុល្លារមានប្រមាណជិត ៣លានដុល្លារអាម៉េរិក ហើយថាការចូលរួមរបស់សាធារណជនគឺនៅមានជាបន្តបន្ទាប់ និងមិនទាន់ថមថយ នៅឡើយទេ។

ដែលនេះយើងពិតជាមានការថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជាទីបំផុត ចំពោះទឹកចិត្តដ៏សប្បុរសរបស់សាធារណជន ដោយលោកបានចាត់ទុកការ ចូលរួមនេះគឺជាកាយវិការដ៏សំខាន់ក្នុងការរួមចំណែក ដើម្បីធានាដល់ប្រក្រតីភាពនៃ ដំណើរការរបស់មន្ទីរពេទ្យគន្ធបុប្ផានាពេលបច្ចុប្បន្ន ក៏ដូចជាធានាបាននូវនិរន្តរភាព នៅក្នុងបេសកកម្មរបស់ខ្លួន ដែលជាបេសកកម្មពិនិត្យ និងព្យាបាលកុមារកម្ពុជា ដោយឥតគិតថ្លៃ ដោយមិនរើសអើង និងប្រកបដោយគុណភាពខ្ពស់ ដែលរហូតមកដល់ពេល នេះមន្ទីរពេទ្យគន្ធបុប្ផាត្រូវបានទទួលស្គាល់ថា ជាមន្ទីរពេទ្យប្រកបដោយគុណភាព នៅក្នុងពិនិត្យ និងព្យាបាលជូនដល់កុមារកម្ពុជាបានរាប់លាននាក់ រួចមកហើយនោះ៕

COUNTACT US
Email : campost2022@gmail.com
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖ 017 32 36 36
អាសយដ្ឋាន ៖ ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
FOLLOW US
                     
        

Copyright @ 2017-2024, Campost.asia, campost2022@gmail.com