ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
កម្ពុជា-សិង្ហបុរី រំពឹងថា នឹងពិភាក្សាគ្នាអំពីបញ្ហាតំបន់និងបញ្ហាអន្តរជាតិ ដែលជាផលប្រយោជន៍និងក្តីកង្វល់រួម
ថ្ងៃទី ៖ 18-06-2024, ដោយ​​ Dara007 , 92 Views
                     
ភ្នំពេញៈ កម្ពុជា-សិង្ហបុរី រំពឹងថា នឹងពិភាក្សាគ្នាអំពីបញ្ហាតំបន់និងបញ្ហាអន្តរជាតិ ដែលជាផលប្រយោជន៍និងក្តីកង្វល់រួម បន្ទាប់ពីសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់អញ្ជើញបំពេញទស្សនកិច្ចនិងចូលរួមក្នុងវេទិកាធុរកិច្ចកម្ពុជា-សិង្ហបុរី ចាប់ពីថ្ងៃទី១៨-១៩ ខែមិថុនា ឆ្នាំ២០២៤ នៅសាធារណរដ្ឋសិង្ហបុរី។

លោក មាស សុភ័ណ្ឌ អ្នកនាំពាក្យនាយករដ្ឋមន្ត្រី បានប្រាប់អ្នកសារព័ត៌មាន នៅឯព្រលានយន្តហោះអន្តរជាតិភ្នំពេញនៅព្រឹកថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៤នេះថា តបតាមការអញ្ជើញរបស់សមភាគីសិង្ហបុរី សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដឹកនាំគណៈប្រតិភូជាន់ខ្ពស់អញ្ជើញបំពេញទស្សនកិច្ចផ្លូវការនៅសាធារណរដ្ឋសិង្ហបុរី ដែលប្រព្រឹត្តឹទៅពីថ្ងៃទី១៨-១៩ ខែមិថុនា ឆ្នាំ២០២៤។

លោក មាស សុភ័ណ្ឌ បានបន្តថា គណៈប្រតិភូជាន់ខ្ពស់នៃរាជរដ្ឋាភិបាលកម្ពុជា ដែល អញ្ជើញអមដំណើរសម្តេចធិបតី នាឱកាសនេះ រួមមាន លោកឧបនាយករដ្ឋមន្ត្រី សុខ ចិន្តាសោភា រដ្ឋមន្ត្រី ការបរទេស និងសហប្រតិបត្តិការអន្តរជាតិ លោក លោកស្រីរដ្ឋមន្ត្រី ប្រតិភូអមនាយករដ្ឋមន្ត្រី ថ្នាក់ដឹកនាំ មន្ត្រីរាជការជាន់ខ្ពស់នៃក្រសួងស្ថាប័នពាក់ព័ន្ធមួយចំនួន រួមនឹងគណៈប្រតិភូសភាពាណិជ្ជកម្មកម្ពុជាដែលដឹកនាំដោយអ្នកឧកញ៉ា គិត ម៉េង ផងដែរ។

លោក មាស សុភ័ណ្ឌ បានបន្តទៀតថា នៅក្នុងដំណើរទស្សនកិច្ចផ្លូវការ របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ទៅកាន់សាធារណរដ្ឋសិង្ហបុរី នាឱកាសនេះ សម្តេចធិបតីនឹងមានជំនួបទ្វេភាគីជាមួយឯកឧត្តមនាយករដ្ឋមន្ត្រី ឡរ៉េន វ៉ុង ដែលនៅក្នុងឱកាសនោះថ្នាក់ដឹកនាំទាំងពីរ ផ្លាស់ប្តូរទស្សនៈគ្នាអំពីមធ្យោបាយនានា ក្នុងការធ្វើឱ្យកាន់តែស៊ីជម្រៅនូវទំនាក់ទំនងទ្វេភាគី និងពិភាក្សាគ្នាលើការពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យជាច្រើន ខណៈដែលប្រទេសទាំងពីរនឹងប្រារព្ធខួបអនុស្សាវរីយ៍លើកទី៦០ នៃការបង្កើតទំនាក់ទំនងការទូតនៅឆ្នាំក្រោយ។

ថ្នាក់ដឹកនាំទាំងពីរក៏ត្រូវបានរំពឹងថា នឹងពិភាក្សាគ្នាអំពីបញ្ហាតំបន់និងបញ្ហាអន្តរជាតិ ដែលជាផលប្រយោជន៍និងក្តីកង្វល់រួមផងដែរ។ ថ្នាក់ដឹកនាំ ក៏នឹងអញ្ជើញជាអធិបតី ក្នុងពិធីចុះហត្ថលេខាលើឯកសារកិច្ចសហប្រតិបត្តិការមួយចំនួន នឹងដាក់ឱ្យដំណើរការជាផ្លូវការនូវច្រករបៀងតម្លាភាពហិរញ្ញវត្ថុនឹងត្រូវដាក់ឱ្យដំណើរការជាផ្លូវការ ផងដែរ។

លោក មាស សុភ័ណ្ឌ បានបញ្ជាក់ថា បន្ថែមពីជំនួបទ្វេភាគីខាងលើសម្តេចធិបតីក៏នឹងមានកម្មវិធីសំខាន់ៗមួយចំនួនទៀត រួមមាន ជំនួបសម្តែងការគួរសម ជាមួយឯកឧត្តម ថាមេន ស្ហ្សានមូហ្គារ៉ាត់ណាម ប្រធានាធិបតី នៃសាធារណរដ្ឋសិង្ហបុរី ជំនួបជាមួយឯកឧត្តម លី សៀនឡុង ទេសរដ្ឋមន្ត្រី នៃសាធារណរដ្ឋសិង្ហបុរី។

ក្រៅពីជំនួបខាងលើ ក៏នឹងអញ្ជើញជាអធិបតី នៅក្នុងវេទិកាធុរកិច្ចកម្ពុជា-សិង្ហបុរី និងអញ្ជើញទស្សនាវិទ្យាស្ថានពហុបច្ចេកទេសណានយ៉ាង និង មជ្ឈមណ្ឌលនវានុវត្តន៍សម្រាប់ឧបករណ៍អេឡិចត្រូនិក និងអ៊ុនធឺណិត (Electronics and Internet of Things) ព្រមទាំងអញ្ជើញទស្សនាអាគារហេដ្ឋារចនាសម្ព័ន្ធរបស់ក្រុមហ៊ុន Keppel (Keppel's Infrastructure@Changi)។

លោក មាស សុភ័ណ្ឌ បានបញ្ជាក់បន្ថែមទៀតថា តាមការគ្រោងទុកសម្តេចធិបតីនឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់នៃរាជរដ្ឋាភិបាលកម្ពុជា ធ្វើមាតុភូមិនិវត្តន៍មកដល់ ព្រះរាជាណាកម្ពុជាវិញ នៅរសៀលថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៤ខាងមុខនេះ៕

COUNTACT US
Email : campost2022@gmail.com
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖ 017 32 36 36
អាសយដ្ឋាន ៖ ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
FOLLOW US
                     
        

Copyright @ 2017-2024, Campost.asia, campost2022@gmail.com