ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
ពលរដ្ឋមានសត្វគោក្របីកើតជំងឺបូសខ្យល់និងដុំពក ត្រូវរាយការណ៍មកមន្ត្រីជំនាញជាបន្ទាន់
ថ្ងៃទី ៖ 18-06-2024, ដោយ​​ Dara007 , 99 Views
                     
កំពង់ស្ពឺៈ ប្រធានមន្ទីរកសិកម្មខេត្តកំពង់ស្ពឺលោក យឹម ណន បានប្រាប់ទៅដល់ពលរដ្ឋដែលរស់នៅតាមបណ្តាក្រុង ស្រុកទាំង៩នៃខេត្តកំពង់ស្ពឺឱ្យចូលរួមសហការនិងរាយការណ៍បន្ទាន់មកកាន់មន្ត្រីជំនាញពេទ្យសត្វភូមិឬមន្ត្រីជំនាញនៃមន្ទីរកសិកម្មខេត្ត គ្រាដែលសត្វគោក្របីរបស់ខ្លួនកើតមានជំងឺបូសខ្យល់ឬដុំពក ដើម្បីឱ្យមន្ត្រីជំនាញជួយអន្តរាគមន៍បានទាន់ពេលវេលា។

លើកឡើងនៅព្រឹកថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៤លោក យឹម ណន បានឱ្យដឹងថាសត្វគោក្របីរបស់ប្រជាពលរដ្ឋអាចនិងកើតមាននូវជំងឺបូសខ្យល់ឬដុំពកនៅដើមរដូវធ្លាក់ភ្លៀងនេះ ព្រោះជារដូវដែលមានស្មៅដុះ ដង្កូវហ្វូងឬដង្កូវផ្សេងទៀតបានចេញស៊ីស្មៅឬស្លឹករុក្ខជាតិទាំងនោះ ហើយពេលគោក្របីស៊ីស្មៅឬស្លឹករុក្ខជាតិដោយដង្កូវទាំងនោះក៏បណ្តាលឱ្យកើតមានជំងឺខាងលើនេះ។មួយវិញនៅរដូវធ្លាក់ភ្លៀងថ្មីនេះដែរក៏អាចឱ្យគោក្របីកើតមានជំងឺបូសខ្យល់ឬដុំពក ខណៈវាបានផឹកទឹកដែលមានបាក់តេរីនៅតាមថ្លុកឬស្រែ។

លោកប្រធានមន្ទីរបាននិយាយដោយបញ្ជាក់ថា ថ្មីៗនេះជំងឺបូសខ្យល់និងជំងឺដុំពកបានកើតមានឡើងលើគោក្របីរបស់ប្រជាកសិកររស់នៅក្នុងក្រុងឧដុង្គម៉ែជ័យ ប៉ុន្តែក្រោយទទួលបានការរាយការណ៍ពីប្រជាពលរដ្ឋ មន្ទីរបានបញ្ជូនមន្ត្រីជំនាញបសុពេទ្យចុះអន្តរាគមន៍ចាក់ថ្នាំទាន់ពេលវេលា គោក្របីទាំងនោះក៏បានជាសះស្បើយហើយដែរ។

ជាមួយនេះលោក យឹម ណន ប្រធានមន្ទីរកសិកម្មក៏បានអំពាវនាវដល់ប្រជាពលរដ្ឋនៅទូទាំងខេត្តកំពង់ស្ពឺដែលមានគោ ក្របីឱ្យបង្កើនការយកចិត្តទុកដាក់ខ្ពស់ ចូលរួមសហការជាមួយមន្ទីរកសិកម្មហើយត្រូវរាយការណ៍ឱ្យទាន់ពេលវេលានូវព័ត៌មាននៃការផ្ទុះជំងឺខាងលើដល់ភ្នាក់ងារពេទ្យសត្វភូមិ ដើម្បីឱ្យមន្ត្រីជំនាញមានលទ្ធភាពក្នុងការចុះព្យាបាលដល់សត្វដែលឈឺទាំងនោះទាន់ពេល៕

COUNTACT US
Email : campost2022@gmail.com
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖ 017 32 36 36
អាសយដ្ឋាន ៖ ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
FOLLOW US
                     
        

Copyright @ 2017-2024, Campost.asia, campost2022@gmail.com