ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
ភ្នំពេញត្រូវមានឧទ្យានជាតិសាធារណ: ដើម្បីលើកកម្ពស់ផាសសុខភាពជូនប្រជាពលរដ្ឋ
ថ្ងៃទី ៖ 17-06-2024, ដោយ​​ Dara007 , 214 Views
                     
ភ្នំពេញៈ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានណែនាំឱ្យរដ្ឋបាលរាជធានីភ្នំពេញ សិក្សាក្នុងការរៀបចំឱ្យបាននូវឧទ្យានជាតិសាធារណ:មួយ នៅរាជធានីភ្នំពេញ ដើម្បីធ្វើជាកន្លែងសម្រាប់ការជួបជុំ លំហែកម្សាន្ត ក៏ដូចជាការរៀបចំនូវការប្រគំតន្ត្រីជាដើម ក្នុងការលើកកម្ពស់ផាសសុខភាពជូនពលរដ្ឋ។

ថ្លែងក្នុងឱកាសអញ្ជើញជាអធិបតី ក្នុងពិធីបើកការដ្ឋានស្ថាបនា ស្ពានអាកាសភ្លោះ តាមបណ្តោយមហាវិថីសម្តេចតេជោ ហ៊ុន សែន ប្រសព្វជាមួយនិងផ្លូវជាតិលេខ ២ ស្ថិតនៅព្រំប្រទល់រវាងរាជធានីភ្នំពេញ និងខេត្តកណ្តាល នៅព្រឹកថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៤ សម្ដេចធិបតីបានបញ្ជាក់ថា ការណែនាំឱ្យមានឧទ្យានជាតិសាធារណ:មួយ នៅរាជធានីភ្នំពេញនេះគឺជាការគិតគូរពីផាសុខភាព នៃការរស់នៅរបស់ប្រជាពលរដ្ឋ បន្ទាប់ពីប្រទេសជាតិមានការអភិវឌ្ឍន៍ជាបន្តបន្ទាប់។

សម្ដេចធិបតីបន្តថា កាលពីមុន នៅពេលធ្វើអ្វីមួយ គឺគិតអំពី ក្រពះ ប៉ុន្តែឥលូវនេះ គឺគិតអំពីផាសុកភាពម្ដង ដូច្នេះការរៀបចំទីក្រុងមួយ ដែលអាចរស់នៅបានដោយមានផាសុកភាពល្អសម្រាប់ប្រជាពលរដ្ឋ ដោយមិនត្រឹមតែមានអគារល្អនោះទេ ត្រូវគិតតាមបរិស្ថានជុំវិញ ដើម្បីប្រជាពលរដ្ឋងាយស្រួលសន្តិសុខក៏ល្អ សុវត្ថិភាពក៏ល្អ ការធ្វើដំណើរមានភាពងាយស្រួល បើទោះបីជាកកស្ទះបញ្ហាបំពុល ក៏មិនជាបញ្ហា ដោយសារយើងមាន ឧទ្យានជាតិសាធារណ: នៅក្នុងក្រុងរបស់យើងតែម្តង។

សម្ដេចក៏បានណែនាំឱ្យរដ្ឋបាលតាមបណ្ដាខេត្ត ត្រៀមដីទុកសម្រាប់ការរៀបចំ នូវឧទ្យានដូចគ្នាផងដែរ ដើម្បីបម្រើនូវសេចក្តីត្រូវការ របស់ប្រជាពលរដ្ឋ ក្នុងការសម្រាកលំហែ នាថ្ងៃឈប់សម្រាក៕

COUNTACT US
Email : campost2022@gmail.com
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖ 017 32 36 36
អាសយដ្ឋាន ៖ ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
FOLLOW US
                     
        

Copyright @ 2017-2024, Campost.asia, campost2022@gmail.com