ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
នាយករដ្ឋមន្រ្ដី៖ ក្មេងទំនើង ងើបមួយវៃមួយ ងើបពីរចាប់ពីរ
ថ្ងៃទី ៖ 17-06-2024, ដោយ​​ Dara007 , 162 Views
                     
ភ្នំពេញៈ សម្តេចធិបតី ហ៊ុន ម៉ាណែត ថ្លែងថា ក្មេងទំនើង ងើបមួយវៃមួយ ងើបពីរចាប់ពីរ ដើម្បីការពារអនាគតយុវជន ជួយដល់អាណាព្យាបាល និងទប់ស្កាត់អសន្ដិសុខក្នុងសង្គមឱ្យកាន់តែមានប្រសិទ្ធភាពខាងតែបាន។

ថ្លែងក្នុងឱកាសអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់បើកការដ្ឋានសាងសង់ស្ពានអាកាសភ្លោះស្ថិតនៅចំណុចប្រសព្វមហាវិថីសម្តេចតេជោ ហ៊ុន សែន និងផ្លូវជាតិលេខ២ព្រំប្រទល់រវាងរាជធានីភ្នំពេញ និងខេត្តកណ្តាល នាព្រឹកថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៤ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបញ្ជាជាថ្មីដល់អាជ្ញាធរគ្រប់រាជធានី-ខេត្តទាំងអស់ មិនត្រូវបន្ធូរដៃ ឬធ្វើការស្ងប់ស្ងាត់លើការងារទប់ស្កាត់ និងបង្រ្កាបក្មេងទំនើងនោះទេ ដើម្បីធ្វើយ៉ាងយ៉ាងត្រូវអនុវត្ដឱ្យបានដូចភ្លៀវរលឹម។

សម្តេចធិបតី បានបញ្ជាក់ថា ការបញ្ជាឱ្យអាជ្ញាធរគ្រប់រាជធានី-ខេត្តទាំងអស់ មិនត្រូវបន្ធូរដៃនេះ ដោយក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះមានក្រុមក្មេងទំនើងតូចខ្លះនៅតែបន្តផ្គើន និងមិនខ្លាចរអានៅឡើយនោះទេ។ដូច្នេះ យើងមិនត្រូវឲ្យពួកគេធ្វើអ្វីស្រេចតែចិត្តបន្តទៀតនោះទេ នាំឲ្យខូចសណ្តាប់ធ្នាប់ និងសន្តិសុខសង្គម។ ជាពិសេស ក្មេងទំនើងទាំងនោះ បានបង្ករភាពមិន សប្បាយចិត្តដល់ប្រជាពលរដ្ឋ ហើយខ្លះទៀតរហូតដល់ប្រើសកម្មភាពសាហាវដោយមិនអាចទទួលយកបាននោះឡើយ។

សូមបញ្ជាក់ថា បន្ទាប់ទទួលបានបទបញ្ជារបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជាឱ្យបង្រ្កាបក្មេងទំនើងជាបន្ទាន់ ដោយសម្ថតកិច្ចបានបង្រ្កាបករណីក្មេងទំនើងបានចំនួន៦៨ករណី និងឃាត់ខ្លួនបានចំនួន២៤១នាក់ ដោយគិតចាប់ពីថ្ងៃទី២៧ ឧសភាដល់ថ្ងៃទី២ខែមិថុនា ឆ្នាំ២០២៤នេះ៕

COUNTACT US
Email : campost2022@gmail.com
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖ 017 32 36 36
អាសយដ្ឋាន ៖ ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
FOLLOW US
                     
        

Copyright @ 2017-2024, Campost.asia, campost2022@gmail.com