ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
ក្រុមប្រឹក្សាជាតំណាងប្រជាពលរដ្ឋទាំងមូល មិនមែនជាចៅហ្វាយរបស់ប្រជាពលរដ្ឋទេ
ថ្ងៃទី ៖ 13-06-2024, ដោយ​​ Dara007 , 84 Views
                     
ភ្នំពេញៈ ក្រុមប្រឹក្សាជាតំណាងប្រជាពលរដ្ឋទាំងមូល មិនមែនជាចៅហ្វាយរបស់ប្រជាពលរដ្ឋទេ ដូច្នេះក្រុមប្រឹក្សាត្រូវដឹងពីតួនាទីរបស់ខ្លួន ក្នុងការបម្រើប្រជាពលរដ្ឋ ទាំងការ រក្សាសន្តិសុខ សណ្ដាប់ធ្នាប់នៅក្នុងមូលដ្ឋាន ទាំងការ អភិវឌ្ឍនៅក្នុងមូលដ្ឋាន។នេះជាការលើកឡើងរបស់លោក ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ ក្នុងពិធីប្រកាសអោយចូលកាន់តំណែងក្រុមប្រឹក្សាខណ្ឌចំការមន នារសៀលថ្ងៃទី១៣មិថុនានេះ នៅកោះពេជ្រ ខណ្ឌចំការមន។

លោក ឃួង ស្រេង បានមានប្រសាសន៍លើកឡើងថា៖ ក្រុមប្រឹក្សាអាណត្តិទី៣គឺពិតជាបានចូលរួមយ៉ាងសកម្មជាមួយអាជ្ញាធរនិងប្រជាពលរដ្ឋ ក្នុងការអភិវឌ្ឍន៍មូលដ្ឋាន ការសង្គ្រោះប្រជាពលរដ្ឋ ការ ការពារសន្តិសុខសក្នុងការបោះឆ្នោតនានាកន្លងមកឲ្យដំណើរការទៅដោយរលូន។ យើងត្រូវប្តេជ្ញាចិត្តរួមគ្នា អភិវឌ្ឍន៍ប្រទេស អោយសម្រេចបាននូវចក្ខុវិស័យ ក្លាយជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ ២០៣០ និងក្លាយជាប្រទេសមានចំណូលខ្ពស់ នៅឆ្នាំ ២០៥០។

បន្ថែមពីលើនេះលោក ឃួង ស្រេងក៏បានណែនាំឲ្យអាជ្ញាធរមូលដ្ឋាន កម្លាំងមានសមត្ថកិច្ចរបស់មូលដ្ឋាន ត្រូវចុះពិនិត្យមើល ហេដ្ឋារចនាសម្ព័ន្ធ នៅក្នុងមូលដ្ឋាន ថាតើមានអ្វីដែលខូចខាតដែលយើងត្រូវកែលំអរអោយមានសោភណ្ឌភាពឡើងវិញ ជាមួយនឹងការទប់ស្កាត់ក្មេងទំនើងកុំអោយកើត មាននៅក្នុងមូលដ្ឋានរបស់ខ្លួន។

លោកបន្តទៀតថា៖ ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានីភ្នំពេញ និងក្រុមប្រឹក្សាខណ្ឌ អាណត្តិទី៤ កាលពីថ្ងៃទី២៦ ខែ ខុសភា ឆ្នាំ២០២៤ កន្លងទៅ រដ្ឋបាលរាជធានីភ្នំពេញ បានចូលរួមការពារសន្តិសុខ និងអនុវត្តកិច្ចការនានាត្រឹមត្រូវតាម ច្បាប់ ធ្វើឱ្យដំណើរការរៀបចំការបោះឆ្នោត ប្រព្រឹត្តទៅដោយរលូន ប្រកបដោយលក្ខណៈសេរី ត្រឹមត្រូវ យុត្តិធម៌ និង មានសុវត្ថិភាព ក្នុងនោះ គណបក្សនយោបាយចំនួន ៥ គណបក្ស បានចូលរួមប្រកួតប្រជែង ដោយមានអង្គបោះឆ្នោត ចំនួន ៨៩៩ នាក់ ចែកចេញជា ១៤ ការិយាល័យបោះឆ្នោត។ ជាលទ្ធផល សម្រាប់ក្រុមប្រឹក្សារាជធានីភ្នំពេញ គណបក្ស ប្រជាជនកម្ពុជា ទទួលបានអាសនៈ ២៥/២៧ អាសនៈ និងគណបក្សឆន្ទៈខ្មែរ ទទួលបានអាសនៈ ២/២៧ អាសនៈ។

ដោយឡែក ចំពោះក្រុមប្រឹក្សាខណ្ឌ គណបក្សប្រជាជនកម្ពុជា ទទួលបានអាសនៈ ២៥៣/២៧០ អាសនៈ និងគណបក្ស ឆន្ទៈខ្មែរ ទទួលបានអាសនៈ ១៧/២៧០ អាសនៈ ក្នុងនោះ តំណែងប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ និងតំណែងប្រធាន ក្រុមប្រឹក្សាខណ្ឌទាំង ១៤ គឺបានទៅលើបេក្ខជនឈរឈ្មោះបោះឆ្នោតមកពីគណបក្សប្រជាជនកម្ពុជា ទាំងអស់។ ដោយឡែកសំរាប់ក្រុមប្រឹក្សាខណ្ឌចំការមនដែលប្រកាស់អោយចូលកាន់តំណែងនៅពេលនេះ មានចំនួន១៩រូប ក្នុងនោះ លោកព្រុំ សំខាន់ត្រូវបានតែងតាំងជាប្រធានក្រុមប្រឹក្សាខណ្ឌចំការមន សំរាប់អាណត្តិទី៤នេះ៕

COUNTACT US
Email : campost2022@gmail.com
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖ 017 32 36 36
អាសយដ្ឋាន ៖ ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
FOLLOW US
                     
        

Copyright @ 2017-2024, Campost.asia, campost2022@gmail.com