ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
កម្ពុជាត្រូវការធនធានមនុស្សរស់រវើក ដើម្បីធ្វើឱ្យប្រទេសជាតិរីកចម្រើន
ថ្ងៃទី ៖ 13-06-2024, ដោយ​​ Dara007 , 73 Views
                     
ភ្នំពេញៈ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងថា ប្រទេសជាតិមានភាពរីកចម្រើនជានិច្ចទាល់តែមានធនធានមនុស្សដែលរស់រវើក មានគុណភាពចំណេះដឹង និងសមត្ថភាពខ្ពស់ ដើម្បីចូលរួមអភិវឌ្ឍន៍ប្រទេស

ថ្លែងក្នុងពិធីប្រគល់សញ្ញាបត្រជូននិស្សិត សាកលវិទ្យាល័យលីមកុកវីង ៥៤០នាក់ នាព្រឹកថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៤ សម្តេចធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍ថា ការដឹកនាំ ការកសាងប្រទេស គឺត្រូវការធនធានមនុស្សដែលរស់រវើក ខណៈធនធានមនុស្សជាទ្រព្យដែលសំខាន់បំផុតសម្រាប់ប្រទេសជាតិ ដែលអាចឱ្យប្រទេសអភិវឌ្ឍន៍រីកចម្រើនដោយនិរន្តរភាពនិងចីរភាព។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានបន្តថា និរន្តរភាពនិងចីរភាព មនុស្សខុសពីសម្ភារៈ ឧបករណ៍ ដូចជាកុំព្យូទ័រឆ្លាតយ៉ាងណាក៏ដោយ មិនអាចអភិវឌ្ឍន៍ខ្លួនឯងបានទេ ទោះបីជាពូកែគិតប៉ុន្តែមានកម្រិតត្រឹមប្រូក្រាមដែលគេធ្វើឱ្យតែប៉ុណ្ណោះ។ចំពោះមនុស្សវិញ គឺវិវឌ្ឍន៍ជាប្រចាំ ព្រោះសមត្ថភាពក្នុងការធ្វើទំនើបកម្មនិងរៀនអភិវឌ្ឍន៍ខ្លួនឯងជាប់ជាប្រចាំ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា ភាពជោគជ័យនៃការរីកចម្រើនរបស់ប្រទេសជាតិប្រកបដោយនិរន្តរភាព សំខាន់ណាស់ត្រូវតែមានធនធានមនុស្សប្រកបដោយសក្តានុពល ពីព្រោះសមត្ថភាពជំនាញរបស់ប្រជាពលរដ្ឋម្នាក់ៗ៕

COUNTACT US
Email : campost2022@gmail.com
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖ 017 32 36 36
អាសយដ្ឋាន ៖ ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
FOLLOW US
                     
        

Copyright @ 2017-2024, Campost.asia, campost2022@gmail.com