ទីប្រឹក្សាក្រសួងព័ត៌មាន១២៦រូប ត្រូវព្រះមហាក្សត្រចេញព្រះរាជក្រឹត្យត្រាស់បង្គាប់បញ្ចប់មុខតំណែង
ថ្ងៃទី ៖ 12-06-2024, ដោយ admin , 225 Views
ភ្នំពេញ : ទីប្រឹក្សាក្រសួងព័ត៌មាន១២៦រូប ឋានៈស្មើចាប់ពីអគ្គនាយកដល់អនុរដ្ឋលេខាធិការ និងរដ្ឋលេខាធិការ ដែលមានងារជាឯកឧត្ដម ពេលនេះត្រូវព្រះមហាក្សត្រចេញព្រះរាជក្រឹត្យត្រាស់បង្គាប់បញ្ចប់មុខតំណែង ។ នេះបើយោងទៅតាមព្រះរាជក្រឹត្យលេខ នស/រកត/០៥២៤/៤៧៩ ចុះថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៤ ។
សូមបញ្ជាក់ថា ក្រោយការតែងតាំងរាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ នៃរដ្ឋសភា បានរយៈពេលប្រមាណ០៤ថ្ងៃ គឺមានការត្រាស់បង្គាប់តែងតាំង និងផ្ដល់ឋានៈជា ទីប្រឹក្សាក្រសួងព័ត៌មាន ចំនួន៤១៥រូប ដោយព្រះរាជក្រឹត្យលេខ នស/រកត/០៨២៣/២០៨០ ចុះថ្ងៃទិ២៦ ខែសីហា ឆ្នាំ២០២៣ ពោលគឺមានឋានៈជា «ឯកឧត្តម-លោកជំទាវ» ព្រោងព្រាត ៕
|