ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
សមត្ថកិច្ច ចុះឆក់បង្ក្រាបអ្នកជល់មាន់បាន៩នាក់ និងវត្ថុតាងជាច្រើន
ថ្ងៃទី ៖ 02-06-2024, ដោយ​​ Dara007 , 163 Views
                     
កំពង់ចាមៈ កម្លាំងជំនាញកងរាជអាវុធហត្ថខេត្តកំពង់ចាម សហការជាមួយកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកកងមាស ដឹកនាំដោយលោក វរសេនីយ៍ទោ សែម ឃាង នៅ ថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២៤ បានចុះបង្ក្រាបល្បែងស៊ីសងខុសច្បាប់(ជល់មាន់ភ្នាល់ដាក់ប្រាក់) នៅចំណុចភូមិអង្គរបានទី១  ឃុំអង្គរបាន ស្រុកកងមាស ខេត្តកំពង់ចាម ដោយបានឃាត់ខ្លួនជនសង្ស័យបានចំនួន០៩នាក់ និងចាប់យកវត្ថុតាងម៉ូតូចំនួន២២ គ្រឿង មាន់រស់ចំនួន ០៥ ក្បាល ជញ្ជីងចំនួន ០១ គ្រឿង ស្កុតរុំជើងមាន់ចំនួន ២៨ ដុំ ខ្លាយមាន់ដែកចំនួន ០៦ គូ ប្រាក់រៀលចំនួន ៣៩០,០០០ រៀល ។

បច្ចុប្បន្នជនសង្ស័យ និង វត្ថុតាងខាងលើបញ្ជូនមកបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ចាមដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការ ចាត់ការតាមនីតិវិធី៕

COUNTACT US
Email : campost2022@gmail.com
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖ 017 32 36 36
អាសយដ្ឋាន ៖ ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
FOLLOW US
                     
        

Copyright @ 2017-2024, Campost.asia, campost2022@gmail.com