ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
ត្រាស់បង្គាប់តែងតាំងកូនស្រី លោក នេត សាវឿន ជាទីប្រឹក្សា១១៨ របស់នាយករដ្ឋមន្ដ្រី
ថ្ងៃទី ៖ 13-05-2024, ដោយ​​ admin , 274 Views
                     
ភ្នំពេញ : ទីប្រឹក្សាអមក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ១រូប គឺលោកស្រី នេត ធីតាច័ន្ទធីម៉ា ទទួលបានការត្រាស់បង្គាប់តែងតាំង ជាទីប្រឹក្សាផ្ទាល់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រី នៃព្រះរាជាណាចក្រកម្ពុជា មានឋានៈស្មើ រដ្ឋលេខាធិការ ដោយព្រះរាជក្រឹត្យលេខ នស/រកត/០៤២៤/៣២៤ ចុះថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២៤ ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មានដើមត្នោត ។

សូមបញ្ជាក់ថា ក្រោយទទួលបានការត្រាស់បង្គាប់តែងតាំង និងផ្ដល់ឋានៈជា ទីប្រឹក្សាផ្ទាល់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រី នៃព្រះរាជាណាចក្រកម្ពុជា មានឋានៈស្មើ រដ្ឋលេខាធិការ រយៈពេលប្រមាណ០៦ថ្ងៃ ទើបលោកស្រី នេត ធីតាច័ន្ទធីម៉ា ដែលត្រូវជាកូនស្រីរបស់លោក នេត សាវឿន ឧបនាយករដ្ឋមន្ដ្រី នៃរាជរដ្ឋាភិបាលកម្ពុជា អតីតអគ្គស្នងការ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ក្រសួងមហាផ្ទៃ ផង ត្រូវបានត្រាស់បង្គាប់បញ្ចប់មុខតំណែងពីទីប្រឹក្សាអមក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ មានឋានៈស្មើ អគ្គនាយក ដោយព្រះរាជក្រឹត្យលេខ នស/រកត/០៤២៤/៣៣៨ ចុះថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៤ ៕

COUNTACT US
Email : campost2022@gmail.com
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖ 017 32 36 36
អាសយដ្ឋាន ៖ ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
FOLLOW US
                     
        

Copyright @ 2017-2024, Campost.asia, campost2022@gmail.com