យោងតាមការបង្ហោះសារ ពីលោក អុឹមជីវ៉ា បានសំណូមពរដល់ដល់ប្រធានសមាគមសិល្បករអាណត្តិក្រោយ បើជាប់ ៖ ទី១ សមាគមត្រូវមានអាគារស្នាក់ការផ្ទាល់ខ្លួនកុំជួលគេ ។ ទី២ ជួយដល់សិល្បករអោយមានការងារធ្វើ កុំចាំដល់ឈឺ ឬស្លាប់បានយកអំណោយទៅអោយ ។ ទី ៣ លើកតម្កើងសិល្បករចាស់ជរានិងសិល្បករបាត់បង់សមត្ថភាពគឺជាអទិភាពមុនគេ ។ ទី ៤. ជួយដល់សិល្បករ សិល្បការនី ជាអទិភាពបំផុត សំរាប់សិល្បករ ពិការភាព អោយពួកគាត់បានទៅច្រៀងឬសម្តែងនៅកន្លែងណាអោយបានត្រឹមត្រូវ ដើម្បីជីវភាព ពួកគាត់ ។ ទី ៥ . រាល់បញ្ហាជំលោះសិល្បករទាំងអស់ត្រូវដោះស្រាយអោយបានស្មើៗភាពគ្នា កុំបក្សពួក និងដោយសន្តិវិធី គ្មានអ្នកចាញ់ឬអ្នកឈ្នះឡើយ ។ ទី ៦ រាល់កម្មវិធីសិល្បករតូចធំទាំងឡាយត្រូវជំរាបសិល្បករអោយបានដឹងមុនផង យ៉ាងយូ កន្លះខែ ព្រោះពេលខ្លះគ្នាមិនបានដឹងធ្វើតែស្ងាត់គ្នាឯងក៏មិនកើតដែរ ។ ទី ៧ រាល់ពេលចូលរួមកម្មវិធីទាំងអស់សូមអោយចែកវេនដាក់ពេលចូលរួមអោយបានស្មើគ្នា កុំដាក់តែបក្សពួកនិងមនុស្សដដែល មាមន័យថា សូមផ្លាស់ប្តូគ្នា កុំអ្នកសិល្បៈពិតប្រាកដបែមិនសូវឃើញចូលរួមបែឃើញតែមនុស្សមួយចំនួនមិនមែនសិល្បៈចូលរួមគ្រប់ម្មវិធី ។ ទី៨ ត្រូវចុះMou ជាមួយមន្ទីពេទ្យនានា ដើម្បីសម្រួលរាល់ការឈឺស្កាត់របស់សិល្បករ ពេលឈឺគឺ អស់លុយតិច ឬមិនអស់លុយតែម្តង ។ ទី៩ .សិល្បករទាំងអស់ត្រូវចូលជាសមាជិកសមាគមជាដាច់ខាត បើមិនចូលមានន័យថាមិនមែនសិល្បករ។ ទី១០ . រាល់វិវាទសិល្បករ សមាគមត្រូវមានតំណាងជួយចេញមុខដោយស្រាយ ជួយការពារដល់សិល្បករ មិនថាសិល្បករនោះល្បីឬមិនល្បីឡើយ ! គឺជួយស្មើគ្នា កុំជួយតែអ្នកល្បី ។
បើតាម លោក អុឹម ជីវ៉ា ខាងលើគ្រាន់តែជាការសំណូមពរ វាមិនមែនជាការដាក់លក្ខណ្ឌឡើយ បើគាត់ធ្វើបានឬមិនបានក៏មិនមែនជាបញ្ហាចោទអ្វីឡើយ ។ សូមជូនពរបេក្ខភាពសមាគមអាណត្តិថ្មី ឈក្នុងគោលការ បម្រើ ស្មោះ ត្រង់មិនលំអៀង មិនបក្សពួក គឺបម្រើផលប្រយោជន៍រួម ដើម្បីសិល្បករខ្មែរ និងវប្បធម៌ជាតិយើង ៕