ក្នុងឱកាសចូលជួបពិភាក្សាការងារ និងជម្រាបជូនអំពីវឌ្ឍនភាពនៃគម្រោងរបស់ក្រុមហ៊ុន ជាមួយលោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានកាលពីថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៤ លោក Wang Fuzhu តំណាងក្រុមហ៊ុនសំបកកង់រថយន្ត Wanli Tires បានជម្រាបជូនអំពីវឌ្ឍនភាពនៃគម្រោងវិនិយោគរបស់ខ្លួននៅក្នុងប្រទេសកម្ពុជា ក្រោយដំណើរទស្សនកិច្ចគោះទ្វារវិនិយោគដោយផ្ទាល់ របស់លោកឧបនាយករដ្ឋមន្ត្រី នៅក្រុមហ៊ុនមេរបស់ Wanli Tires ក្នុងទីក្រុងក្វាងចូវ សាធារណរដ្ឋប្រជាមានិតចិន កាលពីថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៣ កន្លងទៅនេះ៕