ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
នាយរដ្ឋមន្ដ្រី រំភើបពេលឃើញប្រជាពលរដ្ឋ ចូលរួមលេងល្បែងប្រជាប្រិយខ្មែរឱកាសបុណ្យចូលឆ្នាំថ្មី
ថ្ងៃទី ៖ 25-04-2024, ដោយ​​ Dara007 , 32 Views
                     
ភ្នំពេញៈ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នៅថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៤នេះ បានបង្ហាញនូវក្ដីរំភើប រំភើបពេលឃើញប្រជាពលរដ្ឋ ចូលរួមលេងល្បែងប្រជាប្រិយខ្មែរឱកាសបុណ្យចូលឆ្នាំប្រពៃណីជាតិ ដើម្បីបង្ហាញការថែរក្សាវប្បធម៌របស់ដូនតាដែលបានបន្សល់ទុក។

ថ្លែងក្នុងឱកាសពិធីពិសាអាហារសាមគ្គី និងបំពាក់គ្រឿងឥស្សរិយយស ជូនលោកគ្រូ អ្នកគ្រូ សិល្បករ និងសិល្បការិនី នៅមជ្ឈមណ្ឌលពិព័រណ៍ និងសន្និបាតកោះពេជ្រ នារសៀលថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៤ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា «ពេលបុណ្យចូលឆ្នាំនេះ ខ្ញុំសប្បាយចិត្ដ ហើយខ្ញុំមានការរំភើប នៅការចូលរួមលេងល្បែងប្រជាប្រិយយើង គឺគ្រប់កន្លែងទាំងអស់ នៅតាមបណ្ដាស្រុក បណ្ដាក្រុង គឺមានការរៀបចំ ជំរុញការលេងល្បែងប្រពៃណី»។

ទន្ទឹមគ្នានេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា ការជំរុញឲ្យមាន ការលេងល្បែងប្រជាប្រិយឡើងវិញ នៅគ្រប់ទីកន្លែងនេះ គឺជាសន្ទះផុសផុល, ជាសញ្ញាវិជ្ជមាន, ជាកត្ដាចំបាច់ ក្នុងការថែរក្សាវប្បធម៌ ដោយសារប្រជាជននៅបន្ដគាំទ្រ បន្ដប្រើប្រាស់ និងបន្ដអនុវត្ដ។ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ការបំផុតស្មារតី ឲ្យមានការចូលរួមលេងល្បែងប្រជាប្រិយ គឺល្អ។

សម្ដេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា ការថែរក្សាវប្បធម៌មិនមែន ជាកាតព្វរបស់បុគ្គលរូបណានោះទេ គឺវប្បធម៌ដើម្បីទាំងអស់គ្នា ហើយទាំងអស់គ្នា ដើម្បីវប្បធម៌។ 

សូមបញ្ជាក់ថា ការរៀបចំ ពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ នៅឆ្នាំនេះ រៀបចំបានល្អ បង្កភាពសប្បាយរីករាយ ជូនប្រជាពលរដ្ឋនៅគ្រប់ទីកន្លែង។ ដោយឡែក បញ្ហាអសន្តិសុខ និងការបង្កហិង្សានានា ថយចុះប្រមាណ ៣០ភាគរយ។ យោងតាមរបាយការណ៍ បានបង្ហាញថា នៅទូទាំងប្រទេសកម្ពុជា ទទួលបានភ្ញៀវទេសចរសរុបជាង ២១.៨១លាននាក់ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី រយៈពេល៤ថ្ងៃ ចាប់ពីថ្ងៃទី១៣-១៦ ខែមេសា ឆ្នាំ២០២៤។
ក្នុងចំណោមភ្ញៀវទេសចរសរុបទាំងជាង ២១លាននាក់នោះ មានភ្ញៀវទេសចរជាតិ និងប្រជាពលរដ្ឋប្រមាណ ២១.៧០លាននាក់ និងទេសចរបរទេសប្រមាណ ១១ម៉ឺននាក់៕

COUNTACT US
Email : campost2022@gmail.com
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖ 017 32 36 36
អាសយដ្ឋាន ៖ ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
FOLLOW US
                     
        

Copyright @ 2017-2024, Campost.asia, campost2022@gmail.com