ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
កងរាជអាវុធហត្ថខេត្តបញ្ជូនជនសង្ស័យឆក់ទូរសព្ទ២នាក់ទៅតុលាការ
ថ្ងៃទី ៖ 25-04-2024, ដោយ​​ Dara007 , 36 Views
                     
បន្ទាយមានជ័យ: លោកវរសេនីយ៍ត្រី​ នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត កំពុងដឹកនាំកម្លាំងចុះល្បាតការពារសន្តិសុខ រក្សាសណ្ដាប់ធ្នាប់ជូនប្រជាពលរដ្ឋ ក្នុងភូមិសាស្រ្តក្រុង ពេលទៅដល់ចំណុចភូមិមិត្តភាព សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ស្រាប់តែប្រទះឃើញសកម្មភាពក្រុមជនសង្ស័យឆក់ទូរសព្ទពីនារីម្នាក់ ក្នុងខណ:ជនរងគ្រោះកំពុងជិ:ម៉ូតូដេញប្រផាប់ប្រភីងហើយបុកម៉ូតូក្រុមជនសង្ស័យបណ្ដាលឱ្យដួល ស្របពេលនោះកម្លាំងរបស់លោកបានជួយធ្វើឣន្តរាគមន៍ ឃាត់ខ្លួនជនសង្ស័យចំនួន២នាក់តែម្ដង។

លោកវរសេនីយត្រី នួន នីណារ៉ូ បានបញ្ជាក់ទៀតថា ជនសង្ស័យទាំង២នាក់ ១.ឈ្មោះ ស៊ី រីឆា ភេទប្រុស ឣាយុ១៨ឆ្នាំ បច្ចុប្បន្ន ស្នាក់នៅភូមិបាលិលេយ្យ២ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ ២.ឈ្មោះ ស្រស់ ម៉េងស្រុង ភេទប្រុស ឣាយុ១៦ឆ្នាំ បច្ចុប្បន្ន ស្នាក់នៅភូមិផ្សារកណ្ដាល សង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

ក្នុងពេលឃាត់ខ្លួនជនសង្ស័យទាំង២នាក់ សមត្ថកិច្ចក៏បានដកហូតវត្ថុតាងរួមមាន ម៉ូតូចំនួន១គ្រឿង ម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ ផលិតឆ្នាំ២០១៦(ផ្ដូរតែមឆ្នាំ២០២២)ដែលជាម៉ូតូរបស់ជនសង្ស័យជិ:ធ្វើសកម្មភាពប្រព្រឹត្តបទល្មើស និងទូរសព្ទរបស់ជនរងគ្រោះចំនួន០១គ្រឿង ហើយនាំមកមូលដ្ឋានកងរាជឣាវុធហត្ថក្រុងដើម្បីសួរនាំតាមនីតិវិធី។

ជនសង្ស័យទាំង២នាក់ ក្រោយពីកម្លាំងជំនាញមូលដ្ឋានកងរាជឣាវុធហត្ថក្រុងសួរនាំរួច បានឆ្លើយសារភាពថា ពួកខ្លួនពិតជាបានជិ:ម៉ូតូធ្វើសកម្មភាពឆក់ទូរសព្ទរបស់ជនរងគ្រោះពិតប្រាកដមែន។ ដោយផ្ឣែកលើសកម្មភាពជាក់ស្ដែងនិងមានវត្ថុតាង កម្លាំងជំនាញមូលដ្ឋានកងរាជអាវុធហត្ថក្រុងបានកសាងសំណុំរឿងបញ្ជូនមកបញ្ជាការដ្ឋានកងរាជឣាវុធហត្ថខេត្តចាត់ការបន្តតាមនីតិវិធី ចំណែកវត្ថុតាងទូរសព្ទត្រូវបានប្រគល់ឱ្យម្ចាស់ដើមវិញហើយ។

បើតាមការរៀបរាប់របស់ជនរងគ្រោះឈ្មោះ សឹង្ហ ស្រីលាប ភេទស្រី ឣាយុ២១ឆ្នាំ មុខរបរ បុគ្គលិកកាស៊ីណូ បច្ចុប្បន្ន រស់នៅភូមិក្បាលស្ពាន១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ដោយ ខ្លួនបានជិ:ម៉ូតូម៉ាកហុងដាឃ្លិច ទៅបន្ទប់ជួលរបស់បងស្រីនៅម្ដុំភូមិមិត្តភាព សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត​ ស្រាប់តែមានមនុស្សប្រុសចំនួន២នាក់ ពុំស្គាល់ឣត្តសញ្ញាណ បានជិ:ម៉ូតូម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ ធ្វើសកម្មភាពឆក់យកទូរសព្ទ១គ្រឿង ម៉ាកឣាយហ្វូន១៣ ពណ៌ស ដែលខ្លួនទុកនៅក្នុងឃ្លុបម៉ូតូខាងមុខហើយគេចខ្លួន ពេលនោះខ្លួនបានជិ:ម៉ូតូដេញតាម ហើយបានបុកម៉ូតូជនសង្ស័យបណ្ដាលដួល ទើបកម្លាំងសមត្ថកិច្ចមកដល់តែម្ដង។

លោកវរសេនីយ៍ឯក ម៉ែន ភិរម្យ មេបញ្ជាការរង កងរាជឣាវុធហត្ថខេត្ត ទទួលការងារស្រាវជ្រាវនិងបង្រាបបទល្មើស បានឱ្យដឹងថា ក្រោយពីពិនិត្យលើសំណុំរឿងរបស់មូលដ្ឋានកងរាជឣាវុធហត្ថក្រុងប៉ោយប៉ែត ឃើញថាជនសង្ស័យទាំង២នាក់ មានភាពស៊ីសង្វាក់គ្នាយ៉ាងជាក់លាក់នៃករណីលួចមានស្ថានទម្ងន់ បច្ចុប្បន្ន ជនសង្ស័យទាំ២នាក់ ត្រូវបានកម្លាំងការិយាល័យព្រហ្មទណ្ឌ បញ្ជាការដ្ឋានកងរាជឣាវុធហត្ថខេត្ត បញ្ជូនទៅសាលាដំបូងខេត្តចាត់ការតាមនីតិវិធីហើយនៅព្រឹកថ្ងៃប្រហស្បតិ៍ ទី២៥ ខែមេសា ឆ្នាំ២០២៤នេះ៕

COUNTACT US
Email : campost2022@gmail.com
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖ 017 32 36 36
អាសយដ្ឋាន ៖ ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
FOLLOW US
                     
        

Copyright @ 2017-2024, Campost.asia, campost2022@gmail.com