ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
រដ្ឋមន្រ្តីក្រសួងបរិស្ថានផ្តួចផ្តើមឱ្យមានការវិនិយោគបៃតងនិងគិតគូរដល់ប្រយោជន៍សហគមន៍ជាចម្បង
ថ្ងៃទី ៖ 24-04-2024, ដោយ​​ Dara007 , 43 Views
                     
ភ្នំពេញៈ ការធ្វើឱ្យប្រជាពលរដ្ឋ ជាពិសេសប្រជាសហគមន៍នៅតាមតំបន់ការពារធម្មជាតិ មានលំនឹងសេដ្ឋកិច្ចតាមរយៈការបង្កើតមុខរបរបន្ថែមពីរបរដែលមានស្រាប់ ដោយការវិនិយោគបៃតង គឺជាគោលដៅចម្បងឆ្ពោះទៅរកភាពស្អាត ភាពបៃតង និងចីរភាព ដែលលោករដ្ឋមន្រ្តីក្រសួងបរិស្ថាន បានកំពុងគិតគូរនិងកៀរគរអ្នកវិនិយោគក្នុង និងក្រៅស្រុក ឱ្យចូលរួមចំណែកជាមួយវិស័យបរិស្ថានកម្ពុជា។ ការលើកឡើងរបស់ លោក អ៊ាង សុផល្លែត ធ្វើឡើងនាថ្ងៃទី ២៤ ខែមេសា ឆ្នាំ២០២៤ នៅទីស្តីការក្រសួងបរិស្ថាន ក្នុងជំនួបសម្តែងការគួរសមជាមួយបណ្តាក្រុមហ៊ុនអន្តជាតិ ដែលរួមមានក្រុមហ៊ុន Mana-gement Venture Asia (Cambodia) ltd ក្រុមហ៊ុន TOYO Ventures Holdings Berhad និងក្រុមហ៊ុន Energy China។

នៅចំពោះមុខវិនិយោគគិនបរទេស លោក អ៊ាង សុផល្លែត បានគូសបញ្ជាក់យ៉ាងច្បាស់អំពីទិសដៅអាទិភាពក្នុងវិស័យបរិស្ថាន ដើម្បីជំរុញការគ្រប់គ្រងបរិស្ថាននិងធនធានធម្មជាតិ ប្រកបដោយចីរភាព ការវិយោគគប្បីជួយជាចម្បងឱ្យប្រជាសហគមន៍នៅតាមតំបន់ការពារធម្មជាតិ មានមុខរបរបន្ថែម លើសពីរបរដែលពឹងផ្អែកតែមួយមុខទៅលើធនធានធម្មជាតិ និងការដកហូតអនុផលព្រៃឈើ ដើម្បីធានាឱ្យបាននូវលំនឹងសេដ្ឋកិច្ចគ្រួសារ តាមរយៈប្រាក់ចំណូលប្រចាំថ្ងៃពីរបរបន្ថែម ដែលបានមកពីការវិនិយោគផ្ទាល់ ដែលនេះគឺជាការជួយឱ្យប្រជាប្រជាសហគមន៍នៅតាមមូលដ្ឋាន មានឯករាជ្យភាព និងភាពជាម្ចាស់។

នេះគឺជាភាពជោកជ័យនៃគម្រោងប្រកបដោយចីរភាព អនុលោមតាមយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន និងសមស្របតាមអនុសាសន៍ដឹកនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា៕

COUNTACT US
Email : campost2022@gmail.com
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖ 017 32 36 36
អាសយដ្ឋាន ៖ ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
FOLLOW US
                     
        

Copyright @ 2017-2024, Campost.asia, campost2022@gmail.com