ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
រយៈពេល៤ថ្ងៃ កម្ពុជាមានអ្នកដើរលេងកម្សាន្ត ជាង២១លាននាក់
ថ្ងៃទី ៖ 18-04-2024, ដោយ​​ admin , 74 Views
                     
ភ្នំពេញ : រយៈពេល៤ថ្ងៃ ចាប់តាំងពីថ្ងៃទី១៣ ដល់ថ្ងៃទី១៦ ខែមេសា ប្រជាពលរដ្ឋ និងជនបរទេសបានដើរលេងកម្សាន្តនៅកម្ពុជា ក្នុងបុណ្យសង្រ្កាន្តឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ប្រមាណ ២១.៧០ លាននាក់ ក្នុងនោះមានទេសចរបរទេស ប្រមាណ  ១១ ម៉ឺននាក់ ។

យោងទៅតាមរបាយការណ៍ សង្រ្កាន្តឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំរោងនេះ ប្រជាពលរដ្ឋដើរលេងកម្សាន្តក្នុងប្រទេសមានចំនួនកើនឡើងជាងឆ្នាំមុន ។ ក្នុងចំណោមប្រជាពលរដ្ឋដែលបានដើរលេងកម្សាន្តតាមបណ្ដាខេត្ត មានពលរដ្ឋប្រមាណ ៣០% ស្នាក់នៅលើសពីមួយយប់ឡើង ។

របាយការណ៍បានបញ្ជាក់ទៀតថា ចំនួនភ្ញៀវទាំងជាង ២១ លាននាក់នេះ គឺរដ្ឋបាលរាជធានីខេត្ត រាប់បញ្ចូលចំនួនភ្ញៀវទេសចរដែលធ្វើដំណើរកម្សាន្តនៅតាមរមណីយដ្ឋាន និងគោលដៅទេសចរណ៍ទូទាំងប្រទេស ចំនួនបងប្អូនប្រជាជនដែលបានចូលរួមលេងកម្សាន្តនៅតាមទីតាំងដែលមានការរៀបចំកម្មវិធីសង្រ្កាន្ត ព្រមជាមួយបងប្អូនប្រជាពលរដ្ឋដែលលេងកម្សាន្តនៅតាមភូមិស្រុក និងកន្លែងជួបជុំនានា។ ប៉ុន្តែសម្រាប់កាលឆ្នាំ២០២៣វិញ រយៈពេល៣ថ្ងៃ មានប្រជាពលរដ្ឋដើរលេងកម្សាន្តប្រមាណ ១៣,១៣ លាននាក់ ប៉ុណ្ណោះ ។

សូមបញ្ជាក់ថា ខេត្ដដែលមានភ្ញៀវទេសចរច្រើនជាងគេ គឺខេត្ដកំពង់ចាម បន្ទាប់មកគឺខេត្តកំពង់ស្ពឺ ភ្នំពេញ កណ្ដាល សៀមរាប និងខេត្ដព្រះសីហនុជាដើម ៕

COUNTACT US
Email : campost2022@gmail.com
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖ 017 32 36 36
អាសយដ្ឋាន ៖ ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
FOLLOW US
                     
        

Copyright @ 2017-2024, Campost.asia, campost2022@gmail.com