ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
ការថែរក្សាអនាម័យបរិស្ថាននៅភ្នំពេញបានល្អ និងសម្អាតបានលឿនក្នុងពេលបុណ្យចូលឆ្នាំថ្មី
ថ្ងៃទី ៖ 17-04-2024, ដោយ​​ admin , 64 Views
                     
ភ្នំពេញ : ក្រោមកិច្ចសហការរវាងក្រុមការងារសម្អាតមកពីមន្ទីរសាធារណៈការ និងដឹកជញ្ជូនរាជធានីភ្នំពេញ អាជ្ញាធរមូលដ្ឋាន ខណ្ឌដូនពេញ និងក្រុមហ៊ុនប្រមូលក្រុមហ៊ុន Mizuda បានរៀបចំសម្អាត អនាម័យ និងប្រមូលសំរាមនៅទីតាំងរមណីយដ្ឋានទេសចរណ៍វប្បធម៌ និងប្រវត្តិសាស្រ្តវត្តភ្នំ ធ្វើបានលឿន និងស្អាត។

បើតាមលើកឡើងពីក្រុមការងារសម្អាតមកពីមន្ទីរសាធារណៈការ និងដឹកជញ្ជូនរាជធានីភ្នំពេញ នៅថ្ងៃទី១៧ ខែមេសានេះ បានប្រាប់ឱ្យដឹងថា ចាប់តាំងពីថ្ងៃចូលឆ្នាំខ្មែរ រហូតដល់ថ្ងៃបញ្ចប់ គឺក្រុមការងារទទួលបន្ទុកបាញ់ទឹកសម្អាតនៅរមណីដ្ឋានវត្តភ្នំ បានបាញ់ទឹកសម្អាតជាប់ជារៀងរាល់ថ្ងៃ ក្រោយពេលភ្ញៀវទេសចរ ទាំងជាតិ និងអន្តរជាតិត្រលប់ទៅផ្ទះវិញ បន្ទាប់ពីឈប់លេងបាញ់ទឹក និងរាំលេងកំសាន្តជាដើម។

ពលរដ្ឋយល់ឃើញថា អំឡុងពេលបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ នៅឆ្នាំនេះ ការៀបចំសម្អាត អនាម័យ នៅរមណីដ្ឋានវត្តភ្នំពញ បានស្អាត ដោយឃើញមានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធ។ ម្យ៉ាងវិញទៀត ប្រជាពលរដ្ឋភាគច្រើន ក៍បានយល់ដឹងពីការចូលរួមលើកកម្ពស់សោភ័ណភាពបរិស្ថានផងដែរ។

ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ ដែលមានរយៈពេល៤ថ្ងៃ ចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៤នេះ មានភ្ញៀវទេសចរ និងប្រជាពលរដ្ឋទៅទស្សនា និងលេងកម្សាន្តនៅសង្ក្រាន្តវត្តភ្នំ ប្រមាណ ១លាន ៣សែននាក់។ នេះបើតាមអ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ៕

COUNTACT US
Email : campost2022@gmail.com
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖ 017 32 36 36
អាសយដ្ឋាន ៖ ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
FOLLOW US
                     
        

Copyright @ 2017-2024, Campost.asia, campost2022@gmail.com