ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
ពលរដ្ឋវិលត្រឡប់មកភ្នំពេញវិញ តាមរយៈរថយន្តក្រុងឥតគិតថ្លៃរបស់រដ្ឋ
ថ្ងៃទី ៖ 17-04-2024, ដោយ​​ Dara007 , 54 Views
                     
ភ្នំពេញៈ បន្ទាប់ពីពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែររយះពេល០៤ថ្ងៃ ត្រូវបានបញ្ចប់ទៅវិញដោយរលូននោះ នៅថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៤នេះ ប្រជាពលរដ្ឋបានវិលត្រឡប់ពីតាមបណ្តាខេត្តនានាចូលមកកាន់រាជធានីភ្នំពេញវិញហើយ ដើម្បីប្រកបមុខរបរ និងកិច្ចការងារ ។

ជាក់ស្តែង មានបងប្អូនពលរដ្ឋជាច្រើន បានធ្វើដំណើរតាមរយះរថយន្តក្រុងសាធារណះដោយឥតគិតថ្លៃរបស់រាជរដ្ឋាភិបាល ពីស្រុកកំណើតរបស់ពួកគាត់ត្រឡប់មកវិញជាបន្តបន្ទាប់ តាមតម្រាយផ្លូវជាតិសម្ខាន់ៗទាំងអស់ដែលតភ្ជាប់ចូលមកកាន់រាជធានីភ្នំពេញវិញ ។

ប្រជាពលរដ្ឋ បានសម្តែងក្តីរីករាយ ចំពោះការធ្វើដំណើរតាមរយះរថយន្តក្រុងសាធារណះ ដោយមិនមានការចំណាយប្រាក់កាសសូម្បីតែមួយសេននោះឡើយ ហើយពួកគាត់ក៏ទទួលអារម្មណ៍កក់ក្តៅ ចំពោះការបើកបររបស់តៃកុងរថយន្ត ការស្វាគមន៍ ពិសេសរថយន្តមានលក្ខណះធំទូលាយងាយស្រួលសង្គុយ និងមានម៉ាស៊ីនត្រជាក់ល្អ ប្រកបដោយផាសុខភាព និងសោភ័ណ្ឌភាព សម្រាប់ពលរដ្ឋជិះធ្វើដំណើរផងដែរ ។

ពលរដ្ឋ លើកឡើងបន្តថា ៖ នេះគឺជាការយកចិត្តទុកដាក់បំផុតពីសំណាក់រាជរដ្ឋាភិបាល ដែលតែងតែធ្វើការផ្តល់រថយន្តក្រុងជិះឥតគិតថ្លៃ ក្នុងឱកាសរដូវកាលបុណ្យទានធំៗមករហូត ។

ក្នុងនោះដែរ អ្នកបើកបររថយន្តក្រុងសាធារណះ ក៏បានបង្ហាញក្តីរីករាយ ចំបោះការចូលរួមបើកបរជូនបងប្អូនពលរដ្ឋ បើទោះបីជាក្នុងឱកាសបុណ្យចូលឆ្នាំ គាត់មិនបានទៅស្រុកកំណើតក៏ដោយ ។

គាត់លើកឡើងថា ការបើកបរ គឺតែងតែឋិតក្នុងស្មារតីម្ចាស់ការ និងប្រុងប្រយ័ត្នជានិច្ច ដើម្បីបញ្ចៀសបានគ្រោះថ្នាក់ចរាចរណ៍ និងដើម្បីសុវត្ថិភាពបងប្អូនពលរដ្ឋដែលកំពុងរួមដំណើរក្នុងរថយន្តទាំងអស់គ្នាផងដែរ ។

គួរបញ្ជាក់ថា រថយន្តក្រុងសាធារណះ ចំនួន៣៩៥គ្រឿង ត្រូវបានរដ្ឋបាលរាជធានីភ្នំពេញ ដាក់ឱ្យប្រើប្រាស់សម្រាបសេវាដឹកជញ្ចូនពលរដ្ឋឥតគិតថ្លៃទៅតាមបណ្តាខេត្ត និងត្រឡប់ពីបណ្តាខេត្តចូលមកភ្នំពេញវិញ ក្នុងរយះពេល០៦ថ្ងៃ គិតចាប់ពីថ្ងៃទី១២ មេសា ឆ្នាំ២០២៤ ដល់ថ្ងៃទី១៧ មេសានេះ គឺជាថ្ងៃបញ្ចប់ ៕

COUNTACT US
Email : campost2022@gmail.com
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖ 017 32 36 36
អាសយដ្ឋាន ៖ ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
FOLLOW US
                     
        

Copyright @ 2017-2024, Campost.asia, campost2022@gmail.com