ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
រយៈពេល៤ថ្ងៃ ខេត្តកំពង់ធំទទួលបានភ្ញៀវទេសចរប្រមាណជាង១លាន
ថ្ងៃទី ៖ 17-04-2024, ដោយ​​ Dara007 , 40 Views
                     
កំពង់ធំៈ រយៈពេល៤ថ្ងៃ នៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ចាប់ពីថ្ងៃទី១៣-១៦ ខែមេសា ឆ្នាំ២០២៤ នៅទូទាំងខេត្តកំពង់ធំទទួលបានភ្ញៀវទេសចរប្រមាណជាង១លាន២សែននាក់ ហើយក្នុងចំណោមក្រុង/ស្រុកទាំង៩ តួលេខនៅស្រុកស្ទោង ក្រុងស្ទឹងសែន និងស្រុកកំពង់ស្វាយសុទ្ធតែនាំមុខគេដាច់។

របាយការណ៍បានឱ្យដឹងថា រយៈពេល៤ថ្ងៃ នៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ភ្ញៀវទេសចរជាតិ-អន្តរជាតិមកលេងយ៉ាងសបប្បាយនៅតាមរមណីយដ្ឋាននានា វត្តអារាម និងសាលារៀននៅទូទាំងខេត្តកំពង់ធំសរុបចំនួន ១,២៣០,៦៦៥នាក់ (ភ្ញៀវបរទេស១៩៥នាក់)។

ចំនួនភ្ញៀវទេសចរនៅតាមក្រុង/ស្រុកទាំង៩នៃខេត្តកំពង់ធំ ក្នុងរយៈពេល៤ថ្ងៃដូចគ្នា៖ * ស្រុកស្ទោង ២៧៦,៧៥០នាក់ * ក្រុងស្ទឹងសែន ២៤៤,៤៣៧នាក់ * ស្រុកកំពង់ស្វាយ ២១៧,៧១០នាក់ * ស្រុកប្រាសាទសំបូរ ៨៧,២៤៥នាក់ * ស្រុកតាំងគោក ៨៤,៤១៥នាក់ * ស្រុកប្រាសាទបល្ល័ង្ក ៨៣,៥០៦នាក់ * ស្រុកសណ្ដាន់ ៨២,១៧២នាក់ * ស្រុកសន្ទុក ៥៤,១០១នាក់

COUNTACT US
Email : campost2022@gmail.com
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖ 017 32 36 36
អាសយដ្ឋាន ៖ ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
FOLLOW US
                     
        

Copyright @ 2017-2024, Campost.asia, campost2022@gmail.com