ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
ភ្ញៀវទេសចរជាងមួយលាននាក់ មកលេងកម្សាន្ត ក្នុងឱកាសចូលឆ្នាំថ្មីនៅខេត្តសៀមរាប
ថ្ងៃទី ៖ 17-04-2024, ដោយ​​ Dara007 , 69 Views
                     
សៀមរាបៈ រយៈពេល០៤ថ្ងៃ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ នៅលើទឹកដីប្រវត្តិសាស្ត្រនៃខេត្តសៀមរាប មានភ្ញៀវទេសចរយ៉ាងច្រើនមកពីគ្រប់មជ្ឈដ្ឋានក្នុងព្រះរាជាណាចក្រកម្ពុជា បានចូលរួមអបអរសាទរ និងកម្សាន្តសប្បាយក្នុង ព្រឹត្តិការណ៍សៀមរាបសង្ក្រាន្ត នៅខេត្តសៀមរាប។

ការប្រារព្ធប្រតិបត្តិនូវប្រពៃណីទំនៀមទម្លាប់ដូនតា និងបង្កើនភាពសប្បាយរីករាយរបស់បងប្អូនភ្ញៀវទេសចរជាតិ អន្តរជាតិ និងបានសិក្សាស្វែងយល់ អំពីការបង្ហាញនូវវប្បធម៌ប្រពៃណី និង ល្បែងប្រជាប្រិយខ្មែរផងនោះធ្វើឱ្យទេសចរយ៉ាងច្រើនកុះករបានធ្វើដំណើរកម្សាន្តនៅក្នុងខេត្តសៀមរាប ក្នុងឱកាសព្រឹត្តិការណ៍សង្រ្កាន្ត។

ជាក់ស្តែងតាមរបាយការរបស់មន្ទីរទេសចរណ៍ខេត្តសៀមរាប បានដឹងថា ក្នុងរយៈពេល០៤ថ្ងៃ កន្លងមកនេះ ចាប់ពីថ្ងៃទី១៣ ដល់ទី១៦ មេសា ឆ្នាំ២០២៤ភ្ញៀវទេសចរជាតិ អន្តរជាតិចូលមកកាន់ខេត្តសៀមរាប មានចំនួនប្រមាណ១,២៣៩,៨០៨នាក់ ដែលបានធ្វើដំណើរកម្សាន្តជាលក្ខណៈគ្រួសារ ទៅទស្សនាតំបន់ប្រាសាទ រមណីយដ្ឋានវប្បធម៌ ធម្មជាតិ ប្រវត្តិសាស្ត្រ និង សហគមន៍ទេសចរណ៍-អេកូទេសចរណ៍ និងតំបន់ផ្សេងៗទៀតផងនៅក្នុងក្រុងសៀមរាបជាដើម  ។

COUNTACT US
Email : campost2022@gmail.com
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖ 017 32 36 36
អាសយដ្ឋាន ៖ ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
FOLLOW US
                     
        

Copyright @ 2017-2024, Campost.asia, campost2022@gmail.com