ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
សម្តេចតេជោ ហ៊ុន សែន ប្រកាសស្វាគមន៍លោក មុំ អស្សនី និងក្រុមគ្រួសារមកកម្ពុជា ដោយបានទទួលស្គាល់កំហុស
ថ្ងៃទី ៖ 17-04-2024, ដោយ​​ Dara007 , 87 Views
                     
ភ្នំពេញៈ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ប្រកាសស្វាគមន៍លោក មុំ អស្សនី និងក្រុមគ្រួសារមកកម្ពុជា ដោយបានទទួលស្គាល់កំហុស ដែលបានវាយប្រហាមកលើសម្ដេចតាមការញុះញ៉ុងរបស់បុគ្គលក្បត់ជាតិ៣ជំនាន់។

យោងតាមសារសម្លេងរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ផ្ញើជូនលោក មុំ អស្សនី ដែលជេរប្រមាថសម្តេចនាពេលកន្លងមក នៅថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៤ ,ដោយសម្តេចតេជោ ប្រកាសស្វាគមន៍លោក និងក្រុមគ្រួសារមកលេងស្រុកកំណើត ដោយគ្មានសាលដីការ និងរឿងក្ដីណាមួយនៅក្នុងតុលាការនោះទេ ។

ជាមួយគ្នានេះ សម្តេចតេជោ ហ៊ុន សែន បានប្រកាសស្វាគមន៍ជានិច្ច ចំពោះ ការភ្ញាក់រលឹករបស់អ្នកទាំងឡាយណាដែលប្រឆាំងនឹងសម្ដេច ហើយបោះបង់ចោលនៃការឆាំង ដើម្បីចូលរួមក្នុងជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា សម្រាប់ចូលរួមអភិវឌ្ឍន៍ប្រទេសជាតិឱ្យកាន់តែរីកចម្រើន។

ទន្ទឹមនឹង សម្ដេចតេជោ ប្រកាសមិនលើកលែងចំពោះមនុស្សម្នាក់ដែលមានឈ្មោះជាបុគ្គលក្បត់ជាតិ៣ជំនាន់ជាដាច់ខាត ដោយមិនស្វាគមន៍ និងមិនលើកលែងអស់មួយជីវិត ។

លោក មុំ អស្សនី បានបង្ហោះវីដេអូសុំទោសសម្ដេចតេជោ ហ៊ុន សែន ដោយទទួលស្គាល់កំហុសរបស់ខ្លួន ចំពោះការវាយប្រហាតាមរយៈព័ត៌មានខេមបូឌា ដេលី នៅក្រៅប្រទេស ។

លោកបញ្ជាក់ថា ការវាយប្រហាតាមរយៈព័ត៌មានខេមបូឌា ដេលីនេះ ដោយសារការអូសទាញញុះញ៉ុង របស់លោកអេង ឆៃអៀង និងលោក ឡុង រី ដើម្បីវាយប្រហារគណបក្សប្រជាជនកម្ពុជាក្នុងគោលបំណងផ្ដួលរំលំរាជារដ្ឋាភិបាល ដោយពួកគេធានាឱ្យលោក និងគ្រួសារអាចមកស្រុកកំណើតវិញផងដែរ។

លោក មុំ អស្សនីបានបន្ថែមថា ការទទួលស្គាល់កំហុសរបស់ខ្លួននេះ ដោយមើលឃើញពីការដឹកនាំប្រទេសរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីកម្ពុជា មានការអភិវឌ្ឍន៍មានការរីកចម្រើចផងដែរ៕

COUNTACT US
Email : campost2022@gmail.com
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖ 017 32 36 36
អាសយដ្ឋាន ៖ ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
FOLLOW US
                     
        

Copyright @ 2017-2024, Campost.asia, campost2022@gmail.com