ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
ខេត្តកែបរយៈពេល៤ថ្ងៃ ក្នុងពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណី​ជាតិខ្មែរ​ ទទួលបាន​ភ្ញៀវទេសចរ​ជិត១៦ម៉ឺននាក់
ថ្ងៃទី ៖ 17-04-2024, ដោយ​​ admin , 56 Views
                     
កែប : ក្នុងរយៈពេល៤ថ្ងៃ គិតចាប់ពីថ្ងៃទី១៣​ ដល់ទី១៦ ខែមេសា​ ឆ្នាំ​២០២៤​ នៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណី​ជាតិខ្មែរ​ ឆ្នាំរោង​ ខេត្ត​កែប​ ទទួលបាន​ភ្ញៀវទេសចរ​ជិត១៦ម៉ឺននាក់ បេីប្រៀបធៀបទៅនឹងឆ្នាំ២០២៣​ កេីនឡេីង៦.៩៤%​ ។

លោក សោម ចិន្តា ប្រធានមន្ទីរទេសចរណ៍ខេត្តកែប បានបង្ហាញរបាយការណ៍ ឱ្យដឹងនៅល្ងាចថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៤ ថា សង្ក្រាន្ត​ឆ្នាំ​ថ្មី​ប្រពៃណី​ជាតិខ្មែរ​ ថ្ងៃ​ទី​៤ ត្រូវនឹងថ្ងៃទី១៦​ ខែមេសា​ ឆ្នាំ​២០២៤​ នេះ​ ខេត្តកែបទទួលបានភ្ញៀវទេសចរមកលេងកម្សាន្តចំនួន ៤៩,៥៦៩នាក់ ក្នុងនោះភ្ញៀវជាតិ៤៩,៣២៨នាក់​ និងភ្ញៀវបរទេសចំនួន២៤១នាក់ តែសម្រាប់រយៈពេល៤ថ្ងៃវិញ ខេត្ត​កែប​ ទទួលបាន​ភ្ញៀវទេសចរ​សរុបចំនួន​ ១៥៩,៧៨៨នាក់​ បេីប្រៀបធៀបទៅនឹងឆ្នាំ២០២៣​ ភ្ញៀវទេសចរ​សរុបចំនួន​ ១៤៩,៤០៦នាក់​ កេីនឡេីង៦.៩៤%​ ក្នុងនោះភ្ញៀវជាតិចំនួន​ ១៥៨,៨៩៦នាក់​ បេីធៀបនឹងឆ្នាំ២០២៣​ មានចំនួន​ ១៤៨,៧៤៤នាក់​ កេីនឡេីង​ ៦.៨២%​ ភ្ញៀវទេសចរ​បរទេសចំនួន​ ៨៩២នាក់​ ធៀបនឹងឆ្នាំ២០២៣​ មានចំនួន​ ៦៦២នាក់​ កេីនឡេីង​ ៣៤.៧៤% ៕ ​

COUNTACT US
Email : campost2022@gmail.com
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖ 017 32 36 36
អាសយដ្ឋាន ៖ ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
FOLLOW US
                     
        

Copyright @ 2017-2024, Campost.asia, campost2022@gmail.com