ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
ភ្ញៀវទេសចរ ជិត៦៥ម៉ឺននាក់ ទៅកម្សាន្ដនៅខេត្តព្រះសីហនុ រយៈពេល ៤ថ្ងៃ ក្នុងពិធីបុណ្យចូលឆ្នាំខ្មែរ
ថ្ងៃទី ៖ 17-04-2024, ដោយ​​ admin , 52 Views
                     
ព្រះសីហនុ : ក្នុងរយៈពេល៤ថ្ងៃ ចាប់តាំងពីថ្ងៃទី១៣-១៦ខែមេសា ឆ្នាំ២០២៤ ខេត្តព្រះសីហនុ មានភ្ញៀវទេសចរ ជិត៦៥ម៉ឺននាក់ទៅលេងកម្សាន្តក្នុងឱកាសចូលឆ្នាំប្រពៃណីជាតិខ្មែរ ។

យោងតាមរបាយការណ៍ពីអាជា្ញធរ ខេត្តព្រះសីហនុ រយៈពេល ៤ថ្ងៃ ក្នុងពិធីបុណ្យចូលឆ្នាំខ្មែរ មានភ្ញៀវទេសចរសរុប៦៤៩.០៥២នាក់ ( ភ្ញៀវទេសចរប្រមាណ ៦០ %) ថយចុះ២៦,៨៩% បើធៀបនឹងឆ្នាំ ២០២៣ ក្នុងនោះ - ភ្ញៀវជាតិ ៦២៩.៦៣១នាក់ ថយចុះ២៨,១១%ធៀបនឹងឆ្នាំ ២០២៣ ។

របាយការណ៍ការណ៍បានបញ្ជាក់ទៀតថា ក្រៅពីភ្ញៀវទេសចរជាតិ គឺមានភ្ញៀបរទេស ចំនួន ១៩.៤២១ នាក់ កើនឡើង៦២,៣១%ធៀបនឹងឆ្នាំ ២០២៣ ។ សម្រាប់ភ្ញៀវចូលតាមព្រលានយន្តហោះអន្តរជាតិចំនួន០៨ជើង កើនឡើង ០២ជើង សរុប ៣៨៤នាក់ កើនឡើង៣៣,៧៩% ធៀបនឹងឆ្នាំ ២០២៣ ក្នុងនោះភ្ញៀវជាតិ ០៨នាក់ ថយចុះ១១,១១% ធៀបនឹងឆ្នាំ ២០២៣ ភ្ញៀវអន្តរជាតិ៣៧៦នាក់ កើនឡើង៣៥,២៥% ធៀបនឹងឆ្នាំ ២០២៣ ។ ដោយឡែកសម្រាប់ភ្ញៀវទៅសម្រាកកំសាន្តតាមបណ្តាកោះនានសរុប៣.៨៣១នាក់ ថយចុះ៤,៥១% ធៀបនឹងឆ្នាំ ២០២៣ ក្នុងនោះ ភ្ញៀវជាតិ១.៨៣៦នាក់ ថយចុះ២៤,៥៦% ធៀបនឹងឆ្នាំ ២០២៣ ភ្ញៀវបរទេស១.៩៩៥នាក់ កើនឡើង២៦,៤២%ធៀបនឹងឆ្នាំ ២០២៣ ។

របាយការណ៍បានរំលេចថា នៅតាមបណ្តារមណីយដ្ឋាន និងឆ្នេរនានាមានភ្ញៀវសរុប៦៤៤.៨៣៧នាក់ ថយចុះ២៧,០២%ធៀបនឹងឆ្នាំ ២០២៣ ក្នុងនោះ ភ្ញៀវជាតិ៦២៧.៧៨៧នាក់ ថយចុះ២៨,១២%ធៀបនឹងឆ្នាំ ២០២៣ និងភ្ញៀវបរទេស១៧.០៥០នាក់ កើនឡើង៦៨,៦៦%ធៀបនឹងឆ្នាំ ២០២៣ ៕

COUNTACT US
Email : campost2022@gmail.com
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖ 017 32 36 36
អាសយដ្ឋាន ៖ ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
FOLLOW US
                     
        

Copyright @ 2017-2024, Campost.asia, campost2022@gmail.com