ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
សង្គមស៊ីវិល សហការជាមួយប្រជាពរដ្ឋចូលរួមកំចាត់រុក្ខជាតិទន្រ្ទានបន្លាអួយយ៉ាស់
ថ្ងៃទី ៖ 15-04-2024, ដោយ​​ Dara007 , 60 Views
                     
ភ្នំពេញ: អង្គការជីវិតធម្មជាតិនៅកម្ពុជាសហការជាមួយប្រជាពរដ្ឋដែលមានមូលដ្ឋាននៅក្នុងនិងជុំវិញតំបន់ការពារ ចូលរួមក្នុងកម្មវិធីកំចាត់រុក្ខជាតិទន្រ្ទានបន្លាអួយយ៉ាស់ ដើម្បីធ្វើយ៉ាងណាលុបបំបាត់រុក្ខជាតិនេះពីតំបន់ការពារ ដែលធ្វើឱ្យប៉ះពាល់ដល់ប្រព័ន្ឋអេកូឡូស៊ី។

លោក ប៊ូ វរសក្ស នាយកកម្មវិធីអង្គការជីវិតធម្មជាតិនៅកម្ពុជាបានឱ្យដឹងថា កាលពីដើមខែមីនាកន្លងទៅ អង្គការជីវិតធម្មជាតិនៅកម្ពុជា និងឧទ្យានុរក្សនៅតំបន់ការពារទេសភាពបឹងព្រែកល្ពៅបានធ្វើការកៀរគរប្រជាពរដ្ឋដែលមាន មូលដ្ឋាននៅក្នុងនិងជុំវិញតំបន់ការពារចូលរួមក្នុងកម្មវិធីកំចាត់រុក្ខជាតិទន្រ្ទានបន្លាអួយយ៉ាស់ លើផ្ទៃដីទំហំជាង១០០ហិកតា ក្នុងតំបន់ការពារទេសភាពបឹងព្រែកល្ពៅ ។

   លោកបានបន្តថា ដើមនិងផ្លែរុក្ខជាតិនេះត្រូវបានកាត់យ៉ាងយកចិត្តទុកដាក់ ដោយជាដំបូងសមាជិកមួយក្រុមត្រូវកាត់ផ្លែថ្នមៗនិងប្រមូលដាក់ក្នុងថង់ដាច់ដោយឡែក បន្ទាប់មកសមាជិកមួយក្រុមទៀតចាប់ផ្ដើមកាប់រំលំដើមរុក្ខជាតិនេះឱ្យដល់ដីតាមដែលអាចធ្វើទៅបានដោយត្រូវទុកដាក់ផ្លែរុក្ខជាតិនេះក្នុងថង់ ដោយមួយថង់ចំនួន៥គីឡូក្រាម ត្រូវបានប្រមូល និងរក្សារទុកដើម្បីបំផ្លាញចោលដោយប្រុងប្រយ័ត្ន។ លោកបានបន្តថា  សកម្មភាពដូចគ្នានេះ នឹងត្រូវធ្វើឡើងម្ដងទៀតនាមុនពេលទឹកជំនន់ចូលមកដល់ ពោលគឺក្នុងមួយឆ្នាំយើងត្រូវធ្វើការកាប់បំផ្លាញ់រុក្ខជាតិនេះចំនួន២លើក គឺនៅមុនពេលទឹកជំនន់  និងបន្ទាប់ពីទឹកជំនន់បានស្រក វិធីកំចាត់បន្លាអួយយ៉ាស់នេះត្រូវបានទទួលស្គាល់និងបានអនុវត្តដោយមានប្រសិទ្ធភាពអស់រយៈពេលប្រមាណជា៥ឆ្នាំមកហើយ។

លោកបានបន្ថែមទៀតថា ដើមនិងផ្លែរុក្ខជាតិបន្លាអួយយ៉ាស់នេះដុះលាយជាមួយវាលស្មៅទាប ស្មៅត្រែង និងប្រភេទព្រៃលិចទឹកទាបៗមួយចំនួនទៀតដែលបង្កផល ប៉ះពាល់ដល់ជីវចម្រុះផ្សេងទៀតដូចការរកចំណីរបស់សត្វក្រៀលនិងត្រីជាដើម ហើយផ្លែអ៊ួយយ៉ាស់ត្រូវបានដុតបំផ្លាញ់ចោល យ៉ាងប្រុងប្រយ័ត្នដើម្បីចៀសវាងការរីករាលដាល។

គួរបញ្ជាក់ថា គម្រោងអភិរក្សគ្រប់គ្រងតំបន់ដីសើមបឹងព្រែកល្ពៅ ស្ថិតក្រោមកិច្ចសហការរវាងក្រសួងបរិស្ថាន (ដែលមានមន្ទីរបរិស្ថានខេត្តតាកែវ ជាសេនាធិការ) អង្គការជីវិតសត្វស្លាបអន្តរជាតិ អង្គការជីវិតធម្មជាតិនៅកម្ពុជា និងអង្គការWWT។ តំបន់ការពារទេសភាពបឹងព្រែកល្ពៅមានផ្ទៃដីទំហំ ៨៣០៥ ហិកតាស្ថិតនៅក្នុងភូមិសាស្ត្រខេត្តតាកែវ៕

COUNTACT US
Email : campost2022@gmail.com
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖ 017 32 36 36
អាសយដ្ឋាន ៖ ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
FOLLOW US
                     
        

Copyright @ 2017-2024, Campost.asia, campost2022@gmail.com