ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
ព្រឹត្តិការណ៍ថ្ងៃទី១នៃកំពង់ស្ពឺសង្ក្រាន ខេត្តកំពង់ស្ពឺទទួលបានភ្ញៀវទេសចរណ៍ជាតិ-អន្តរជាតិជិត៣០ម៉ឺននាក់
ថ្ងៃទី ៖ 14-04-2024, ដោយ​​ admin , 61 Views
                     
កំពង់ស្ពឺ : ថ្ងៃទី១នៃកំពង់ស្ពឺសង្ក្រាន្ត ខេត្តកំពង់ស្ពឺទទួលបានភ្ញៀវទេសចរណ៍ជាតិ អន្តរជាតិជិត៣០ម៉ឺននាក់បានមកស្នាក់នៅ លេងកម្សាន្តនៅតាមរមណីយដ្ឋាននានានិងក្នុងព្រឹត្តិការណ៍សង្រ្កាន្តដែលរៀបចំដោយរដ្ឋបាលខេត្ត សហការជាមួយសសយកខេត្ត នេះបើយោងតាមរបាយរបស់មន្ទីរទេសចរណ៍ខេត្តកំពង់ស្ពឺថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២៤។

លោក រស់ សុខ ប្រធានមន្ទីរទេសចរណ៍ខេត្តកំពង់ស្ពឺបានឱ្យដឹងថា ភ្ញៀវទេសចរសរុបដែលបានមកស្នាក់នៅនិងដើរលេងកម្សាន្តនៅតាមសហគមន៍ទេសចរណ៍និងក្នុងព្រឹត្តិការណ៍សង្ក្រាន្តមានប្រមាណ២៧០,៤៦៥នាក់ក្នុងនោះភ្ញៀវជាតិ​ ២៧០,១៨០នាក់និងភ្ញៀវអន្តរជាតិ​២៨៥នាក់ផងដែរ។

លោក រស់ សុខ បានបញ្ជាក់បន្ថែមថាក្នុងចំណោមភ្ញៀវទេសចរទាំង២៧០,៤៦៥នាក់ខាងលើ ភ្ញៀវទេសចរណ៍មកលេងព្រឹត្តិការណ៍កំពង់ស្ពឺសង្ក្រាន្តមាន​ចំនួ​ន​ ២៥៩,៨៤០នាក់ក្នុងនោះភ្ញៀវជាតិ​២៥៩,៧៨២នាក់ និងភ្ញៀវអន្តរជាតិ​៥៨នាក់និងភ្ញៀវទេសចរតាមរមណីយដ្ឋាន សហគមន៍ទេសចរណ៍មានចំនួន១០,​៣៤០នាក់។

ប្រធានមន្ទីរទេសចរណ៍ខេត្តកំពង់ស្ពឺបានគូសបញ្ជាក់បន្ថែមថា សម្រាប់ព្រឹត្តិការណ៍កំពង់ស្ពឺសង្ក្រាន្តឆ្នាំថ្មីនេះ ឆ្នាំ២០២៤ រដ្ឋបាលខេត្តកំពង់ស្ពឺ លោក វ៉ី សំណាង បានរៀបចំឱ្យមានល្បែងប្រជាប្រិយជាច្រើនប្រភេទ ដែលរៀបចំដាច់ដោយឡែកពីគ្នាដើម្បីឱ្យបងប្អូនប្រជាពលរដ្ឋនិងយុវជន យុវនារី ភ្ញៀវទេសចរណ៍ជាតិ អន្តរជាតិអាចបានចូលរួមលេងកម្សាន្តនិងសប្បាយរីករាយទៅតាមចំណង់ចំណូលចិត្ត ហើយក្នុងនោះដែរក៏មានការរៀបចំ ការប្រកួតទាញព្រ័តយក្ស ប្រកួតកីឡាធ្លាក់ទឹក និងប្រកួតសំនៀងឯក ដើម្បីទទួលបានពានរង្វាន់ពីរដ្ឋបាលខេត្តផងដែរ៕

COUNTACT US
Email : campost2022@gmail.com
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖ 017 32 36 36
អាសយដ្ឋាន ៖ ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
FOLLOW US
                     
        

Copyright @ 2017-2024, Campost.asia, campost2022@gmail.com