ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀននិងរដ្ឋបាលរាជធានីភ្នំពេញ ផ្សព្វផ្សាយពីបញ្ហាគ្រឿងញៀនដល់ប្រជាពលរដ្ឋ​ទៅលេងស្រុកកំណើត
ថ្ងៃទី ៖ 13-04-2024, ដោយ​​ Dara007 , 92 Views
                     
ភ្នំពេញៈ អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀននិងរដ្ឋបាលរាជធានីភ្នំពេញ ផ្សព្វផ្សាយពីបញ្ហាគ្រឿងញៀនដល់ប្រជាពលរដ្ឋ​ទៅលេងស្រុកកំណើត តាមរយៈប្រជាពលរដ្ឋទូទៅដែលប្រេីប្រាស់មធ្យោបាយរថយន្តក្រុងរបស់រដ្ឋបាលរាជធានីភ្នំពេញ​ទៅលេងស្រុកកំណើតអបអរសាទរបុណ្យចូលឆ្នាំទាំងអស់នឹងទទួលបានខិត្តបណ្ណផ្តល់ចំណេះដឹងពីផលប៉ះពាល់និងគ្រោះថ្នាក់នៃគ្រឿងញៀនជាការពញ្ញាក់អារម្មណ៍ដាស់តឿន​បង្កេីនការចូលរួមឱ្យបានសកម្មក្នុងកាងារប្រយុទ្ធប្រឆាំងគ្រឿងញៀន។

មន្រ្តីគណកម្មាធិការត្រួតពិនិត្យគ្រឿងញៀនរាជធានីភ្នំពេញ​ បានប្រាប់ឱ្យដឹងថា​ ក្រុមការងាររបស់យេីងដែលបម្រេីការងារដឹកជញ្ជូនបងប្អូនប្រជាពលរដ្ឋពីរាជធានីភ្នំពេញទៅលេងស្រុកកំណេីតជួបជុំគ្រួសារនាឱកាសបុណ្យបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរនេះ​ បានឆ្លៀតចូលរួមចែកនូវខិត្តបណ្ណប្រឆាំងគ្រឿងញៀនជូនដល់ពួកគាត់ដេីម្បីទទួលបានចំណេះដឹងពីផលលំបាកនិងអាចបង្ការបាននូវការរាលដាលបញ្ហាគ្រឿងញៀនទៅក្នុងសហគមន៍។

ថ្លែងក្នុងនាម​លោក នាយឧត្តមសេនីយ៍​ មាស​ វីរិទ្ធ​ អគ្គលេខាធិការ​ និងឧត្តមសេនីយ៍ឯក ថោង សុគន្ធា អគ្គលេខាធិការរង ឧត្តមសេនីយ៍ឯក លឹម​ តុងហួត​ ប្រធាននាយកដ្ឋានផ្សព្វផ្សាយ អប់រំ និងទំនាក់ទំនងសាធារណ: នៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន​បានប្រាប់ឱ្យដឹងបន្ថែមថា​ អគ្គលេខាធិការ​ដ្ឋានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន​សហការជាមួយគណកម្មាធិការត្រួតពិនិត្យគ្រឿងញៀនរាជធានីភ្នំពេញ​ធ្វើការផ្សព្វផ្សាយពីបញ្ហាគ្រឿងញៀននៅពេលនេះដេីម្បីផ្តល់ទុនបន្ថែមដល់ប្រជាពលរដ្ឋធ្វើការការពារខ្លួន​ឯង​ និងផ្សព្វផ្សាយបន្តដល់ក្រុមគ្រួសារ​ អ្នកជិតខាង និងមនុស្សជាទីស្រឡាញ់កុំឱ្យទៅពាក់ព័ន្ធនឹងបញ្ហាគ្រឿងញៀនគ្រប់ប្រភេទនាំមហន្តរាយដល់ខ្លួនឯង ក្រុមគ្រួសារ និងសង្គមជាតិ។

ក្នុងនាមថ្នាក់ដឹកនាំ ឧត្តមសេនីយ៍ឯក លឹម តុងហួត សូមថ្លែងអំណរគុណដល់ឯកឧត្តម​ ឃួង​ ស្រេង​ អភិបាល អភិបាល ប្រធានគណកម្មាធិការត្រួតពិនិត្យគ្រឿងញៀនរាជធានីភ្នំពេញ ដែលបានផ្តល់ការគាំទ្រសកម្មភាពផ្សព្វផ្សាយនេះ លោក សុខ វឿន ប្រធានអគ្គនាយកគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុអិលអូអិលស៊ីLOLC ដែលតែងតែសហការផលិតផ្តល់នូវខិត្តប័ណ្ណប្រឆាំងគ្រឿងញៀនហើយអគ្គលេខាធិការ​ដ្ឋានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន​និងបន្តគាំទ្រផ្តល់ជូនដល់លេខាធិការដ្ឋានគណ:កម្មាធិការត្រួតពិនិត្យគ្រឿងញៀនរាជធានី ខេត្ត​ សម្រាប់ផ្សព្វផ្សាយក្នុងឱកាសបុណ្យកាន់បិណ្ឌ-ភ្ជុំបិណ្ឌ និងកម្មវិធីជួបជុំផ្សេងៗក្នុងមូលដ្ឋានរាជធានី ខេត្ត៕

COUNTACT US
Email : campost2022@gmail.com
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖ 017 32 36 36
អាសយដ្ឋាន ៖ ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
FOLLOW US
                     
        

Copyright @ 2017-2024, Campost.asia, campost2022@gmail.com