ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
ពលរដ្ឋបង្ហាញអារម្មណ៍សប្បាយរីករាយ ខណ:ធ្វើដំណើទៅស្រុកកំណើតក្នុងឱកាសបុណ្យចូលឆ្នាំថ្មី មិនអស់ថវិកា
ថ្ងៃទី ៖ 12-04-2024, ដោយ​​ admin , 50 Views
                     
ភ្នំពេញ : ពលរដ្ឋសម្ដែងអារម្នណ៍សប្បាយរីករាយ ខណៈធ្វើដំណើទៅស្រុកកំណើតក្នុងឱកាសបុណ្យចូលឆ្នាំថ្មីមិនអស់ថវិកា បន្ទាប់ពីរាជរដ្ឋាភិបាលបានបញ្ចេញរថយន្ដក្រុងចំនួន៤៥០គ្រឿង ដឹកជញ្ជូនប្រពលរដ្ឋទៅស្រុកកំណើតដោយមិនគិតថ្លៃ។

ប្រជាពលរដ្ឋធ្វើដំណើររថយន្ដក្រុង បានអរគុណដល់រាជរដ្ឋាភិបាលដែលបានគិតគូរសុខទុក្ខរបស់ប្រជាពលរដ្ឋដោយផ្តល់ជារថយន្តក្រុងដឹកពលរដ្ឋទៅលេងស្រុកកំណើតជួបជុំគ្រួសារ។

ពលរដ្ឋ បានបន្តថា ជិះរថយន្តក្រុងសាធារណៈ គឺមានភាពងាយស្រួល មិនចង្អៀត មិនធុញថប់ ហើយមានសុវត្ថិភាពទៀត។ ជាពិសេសអាចកាត់បន្ថយការចំណាយបានច្រើន ខណៈកាលមិនទាន់មានសេវារថយន្តក្រុងសាធារណៈនេះ លោកត្រូវចំណាយថវិកាជាច្រើន ដើម្បីធ្វើដំណើរទៅស្រុកកំណើតនៅបន្ទាយមានជ័យ។ ការជិះរថយន្តក្រុងកាត់បន្ថយការចំណាយបានច្រើន ពេលជិះទូលាយល្អស្រួលធ្វើដំណើរនិងលឿនបានដល់ផ្ទះ ហើយមួយវិញទៀតមើលទៅវាអត់រញ៉េរញ៉ៃ។ ជិះឡានឯកជនអស់៦ម៉ឺន៥ពាន់ ពេលមានបុណ្យទាន ដែលវាកាត់បន្ថយការចំណាយបានច្រើនយើងអាចសល់លុយបានខ្លះដល់ផ្ទះ អាចជប់លៀងកម្មវិធីផ្សេងៗនៅផ្ទះសប្បាយរីករាយជាមួយបងប្អូនមិត្តភ័ក្រ គ្រួសារសាច់ញ្ញាតិផ្សេងៗ។ ខ្ញុំចង់ឱ្យមានការផ្តល់ឡានជិះដោយឥតគិតថ្លៃជារៀងរាល់ឆ្នាំ និងកម្មវីធផ្សេងៗ ហើយចង់អរគុណដល់រាជរដ្ឋាភិបាល ដែលបានផ្តល់ឡានជិះដោយឥតគិតថ្លៃ ជារៀងរាល់ឆ្នាំផងដែរហើយសូមឱ្យបន្តមានរហូត ។

ជាមួយគ្នានេះ លោក ឃួង ស្រេង អភិបាលសាលារាជធានីភ្នំពេញបានមានប្រសាសន៍ថា តាមការណែនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានណែនាំឱ្យរដ្ឋបាលរាជធានីភ្នំពេញ ត្រៀមរថយន្តចំនួន៤៥០គ្រឿង ដើម្បីដឹកជញ្ជូនបងប្អូនប្រជាពលរដ្ឋដែលមកស្នាក់នៅ រៀនសូត្រនិងប្រកបមុខរបរអាជីវកម្មនៅរាជធានីភ្នំពេញ ធ្វើដំណើរទៅទាំង២៤ខេត្តក្នុងព្រះរាជាណាចក្រកម្ពុជា ដោយមិនយកថ្លៃរថយន្តដឹកជញ្ជូន ដើម្បីនាំប្រជាពលរដ្ឋទៅជួបជុំគ្រួសារនៅស្រុកកំណើតនាឱកាសបុណ្យចូលឆ្នាំប្រពៃណីខ្មែរ។

លោក ឃ្លី នរៈ ប្រធានការិយាល័យរដ្ឋបាលរដ្ឋាករស្វ័យ័ត្នដឹកជញ្ជូនសាធារណៈរថយន្តក្រុង បានថ្លែងថា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក៏បានណែនាំឱ្យរដ្ឋបាលរាជធានីភ្នំពេញ បំពេញបន្ថែមនូវទឹកសុទ្ធឬភេសជ្ជៈ ជូនបងប្អូនប្រជាពលរដ្ឋដែលធ្វើដំណើរតាមរថយន្តក្រុងនេះ ត្រូវផ្គត់ផ្គង់ក្នុងការធ្វើដំណើរទាំងទៅទាំងមក ដើម្បីសម្រួលដល់ការចំណាយបន្ថែមទៀត។

លោក បានបញ្ជាក់ថា នៅរាជធានីភ្នំពេញមានចំណតច្រើន ប៉ុន្តែចំណតធំៗមានចំនួន២កន្លែង ដែលមនុស្សច្រើនគឺនៅចំណតរថយន្តក្រុងសួនច្បារឫស្សីកែវ និងOCIC ដែលផ្ទុករថយន្តក្រុងសម្រាប់ដឹកដំណើរចំនួន១៤០គ្រឿង ដោយធ្វើដំណើរឆ្ពោះទៅកាន់ខេត្តកំពង់ធំ និងខេត្តសៀមរាបតាមផ្លូវជាតិលេខ៦A ។

សូមបញ្ជាក់ថា រដ្ឋបាលរាជធានីភ្នំពេញបានរៀបចំរថយន្តក្រុងចំនួន ៤៥០គ្រឿង សម្រាប់បម្រើសេវា ដឹកជញ្ជូនសាធារណៈ រយៈពេល ៦ថ្ងៃ ចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៤ ដោយមិនបង់ប្រាក់ ដើម្បីជួយសម្រួលដល់ការចំណាយជូនបងប្អូនប្រជាពលរដ្ឋ ក្នុងការធ្វើដំណើរទៅលេងស្រុកកំណើត ជួបជុំបងប្អូន ក្រុមគ្រួសារ ក្នុងពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ គ.ស.២០២៤ ដោយក្នុងនោះ៖ ១-សម្រាប់សេវាដឹកជញ្ជូនប្រជាពលរដ្ឋនៅក្នុងរាជធានីភ្នំពេញ៖ ប្រើប្រាស់រថយន្តក្រុងចំនួន ៦០គ្រឿង។ ២-សម្រាប់សេវាដឹកជញ្ជូនប្រជាពលរដ្ឋ ដែលនឹងធ្វើដំណើរពីរាជធានីភ្នំពេញទៅតាមបណ្តាខេត្ត និងពីបណ្តាខេត្តត្រលប់មករាជធានីភ្នំពេញវិញ៖ ប្រើប្រាស់រថយន្តក្រុងចំនួន ៣៩៥គ្រឿង៕

COUNTACT US
Email : campost2022@gmail.com
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖ 017 32 36 36
អាសយដ្ឋាន ៖ ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
FOLLOW US
                     
        

Copyright @ 2017-2024, Campost.asia, campost2022@gmail.com