ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
បច្ចុប្បន្នប្រព័ន្ធស្រោចស្រពនៅគ្រប់រាជធានី/ខេត្ត មានជាង២ពាន់
ថ្ងៃទី ៖ 11-04-2024, ដោយ​​ Dara007 , 71 Views
                     
បច្ចុប្បន្នប្រព័ន្ធស្រោចស្រពនៅគ្រប់រាជធានី/ខេត្ត មានជាង២ពាន់ ភ្នំពេញៈ ក្រសួងធនធានទឹក និងឧតុនិយម បានឱ្យដឹងថា កម្ពុជាមានប្រព័ន្ធស្រោចស្រពទូទាំង២៥ រាជធានី/ខេត្ត ចំនួនជាង២ពាន់ ខណៈដែលបានបង្កើនលទ្ធភាពស្រោចស្រពលើផ្ទៃដីសរុប នៅទូទាំងប្រទេសបានចំនួនជិត២លានហិកតា ក្នុងការធានាបាននូវសន្តិសុខទឹក សម្រាប់ប្រជាពលរដ្ឋ។

លោក ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹកនិងឧតុនិយម បានមានប្រសាសន៍ថា ទាក់ទងផ្នែកហេដ្ឋារចនាសម្ព័ន្ធរូបវន្តត្រឹមឆ្នាំ២០២៣ កម្ពុជាមានប្រព័ន្ធស្រោចស្រពទូទាំង២៥ រាជធានី/ខេត្ត ចំនួន២,៣៥២ ក្នុងនោះប្រព័ន្ធខ្នាតធំចំនួន៥៦ ខ្នាតមធ្យមចំនួន ១,១៦៦ និងខ្នាតតូចចំនួន ១, ១២២ និងអាងរក្សាទឹកខ្នាតធំចំនួន៨។ លោកថា ចំពោះការងារស្ថាបនា និងជួសជុលប្រព័ន្ធធារាស្ត្រ ក្រសួងបានជួសជុលស្ថាបនាប្រព័ន្ធធារាសាស្ត្របានចំនួន១៥គម្រោង ពង្រីកសក្តានុពលប្រព័ន្ធធារាសាស្ត្រ បានចំនួន៤គម្រោង ស្ថាបនាប្រព័ន្ធធារាសាស្ត្រថ្មីបានចំនួន១៥គម្រោង ខណៈដែលតាមអនុសាសន៍ថ្នាក់ដឹកនាំក្រសួងក៏បានអនុវត្តន៍គម្រោងជួសជុល និងស្ថាបនាចំនួន៤គម្រោងបន្ថែមទៀត ដែលមិនស្ថិតក្នុងផែនការការងារក្នុងឆ្នាំ២០២៣ផងដែរ។

លោក បានបន្តថា ចំពោះការងារថែទាំប្រព័ន្ធធារាសាស្ត្រ អនុវត្តន៍លើការថែទាំប្រព័ន្ធធារាសាស្ត្របានសរុបចំនួន២១៦ប្រព័ន្ធ ការថែទាំជាប្រចាំប្រព័ន្ធធារាសាស្ត្រខ្នាតធំបានចំនួន១១ប្រព័ន្ធ ការងារថែទាំជាចាំប្រព័ន្ធធារាសាស្ត្រខ្នាតមធ្យម ចំនួន១៦៨ប្រព័ន្ធ ការងារថែទាំខួបប្រព័ន្ធធារាសាស្ត្របានចំនួន៦ប្រព័ន្ធ ការងារជួសជុលបន្ទាន់ប្រព័ន្ធធារាសាស្ត្របានចំនួន៣១ប្រព័ន្ធ។ ជាលទ្ធផលរួម គិតរហូតមកដល់បច្ចុប្បន្ននេះ ក្រសួងបានបង្កើនលទ្ធភាពស្រោចស្រពលើផ្ទៃដីសរុប នៅទូទាំងប្រទេសបានចំនួន ១៩៤៣,៩៩២ហិកតា ដែលមានកំណើនចំនួន ៣២,១២៣ហិកតា ដែលមានប្រជាពលរដ្ឋជាអ្នកទទួលផលសរុបចំនួន ២៩,៨០០គ្រួសារ ស្មើនឹង ១២៧,៨៩៥នាក់ ។

រដ្ឋមន្ត្រីក្រសួងធនធានទឹកនិងឧតុនិយម បានឱ្យដឹងទៀតថា ចំពោះការងារអន្តរាគមន៍បូមទឹកសង្រ្គោះស្រូវពេលជួបគ្រោះរាំងស្ងួតនិងទឹកជំនន់ ក្រសួងបានដោះស្រាយចំនួន ៧០៤២៥ហិកតា ការងារនិងជួសជុលថែទាំ បូមទឹកចល័តមានចំនួន២៤គ្រឿង ចំពោះការងារកសិករប្រើប្រាស់ទឹកត្រឹមឆ្នាំ២០២៣នេះ កម្ពុជាមានសហគមន៍កសិករប្រើប្រាស់ទឹកចំនួន៥៦០កន្លែង ដែលគ្របដណ្តប់លើផ្ទៃដី២៤០៥ហិកតា និងស្រូវប្រាំងចំនួន ២៧២០៣ហិកតា។

លោកបានបន្ថែមថា ដើម្បីកាត់បន្ថយការគំរាមកំហែងពីគ្រោះទឹកជំនន់ ក្រសួងបានជួសជុលទំនប់ទប់ស្កាត់ទឹកជំនន់ កាយប្រឡាយរំដោះទឹក ការពារច្រាំងទន្លេបានជិត៧ពាន់ម៉ែត្រ (៦ ៨២០ម៉ែត្រ) សាងសង់ទំនប់ការពារទប់ស្កាត់ទឹកប្រៃ និងជាពិសេសដំណើរការអនុវត្តគម្រោងប្រព័ន្ធដោះទឹកនិងបង្វែរទឹកចេញពីភូមិសាស្រ្តរាជធានីភ្នំពេញ និងខេត្តកណ្តាលផង

COUNTACT US
Email : campost2022@gmail.com
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖ 017 32 36 36
អាសយដ្ឋាន ៖ ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
FOLLOW US
                     
        

Copyright @ 2017-2024, Campost.asia, campost2022@gmail.com