ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
នាយករដ្ឋមន្ត្រី ថ្លែងថា វិស័យអចលនទ្រព្យនឹងងើបឡើងវិញ
ថ្ងៃទី ៖ 11-04-2024, ដោយ​​ Dara007 , 55 Views
                     
ភ្នំពេញៈ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានថ្លែងថា វិស័យអចលនទ្រព្យនឹងងើបឡើងវិញ បន្ទាប់ពីរាជរដ្ឋាភិបាលលើកទឹកចិត្តដើម្បីទាក់ទាញការវិនិយោគលើវិស័យនេះបន្ថែមទៀត។

ថ្លែងក្នុងពិធីសម្ពោធកសិដ្ឋានចិញ្ចឹមគោយកទឹកដោះគិរីសួគ៌ ស្ថិតនៅភូមិឱភាសាំង ឃុំកណ្តឹង ស្រុកបាទី ខេត្តតាកែវ នាព្រឹកថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៤នេះ សម្ដេចធិបតីនាយករដ្ឋមន្ត្រី បានថ្លែងថា ក្នុងពេលលំបាកនេះ រាជរដ្ឋាភិបាលកំពុងធ្វើការជាមួយដៃគូពាក់ព័ន្ធទាំងអស់ ដើម្បីធ្វើដោះស្រាយបញ្ហាជូនប្រជាពលរដ្ឋនិងរៀបចំគោលនយោបាយ ដែលមានគោលដៅធំសម្រាប់ប្រជាពលរដ្ឋជាអតិថិជន។

សម្ដេចធិបតីនាយករដ្ឋមន្ត្រី បានបានបញ្ជាក់ថា រាជរដ្ឋាភិបាលកំពុងលើកទឹកចិត្តដើម្បីទាក់ទាញការវិនិយោគអចលនទ្រព្យបន្ថែមទៀត ដើម្បីបង្កើតលំនៅឋានកាន់តែទំនើប តម្លៃកាន់តែសមរម្យ។

សម្ដេចធិបតី ហ៊ុន ម៉ាណែតសូមឱ្យទុកចិត្តចុះ យើងមិនបានដេកអេះពោះអត់បានធ្វើអីនោះទេ ហើយសុំបន្តសហការដើម្បីធ្វើការងារនេះទៀត ប៉ុន្តែអ្វីដែលខ្ញុំនិយាយពាក់ព័ន្ធនេះ ធ្វើទាំងអស់នេះ គឺដើម្បីលើកទឹកចិត្តវិស័យឯកជនក្នុងការផ្ដល់លទ្ធភាពដល់ប្រជាពលរដ្ឋយើង ដែលបែកផ្ទះ មានកូន មានចៅ អត់អាចនៅតែផ្ទះដី១ហិចតាហ្នឹង គាត់មានការងារប្រាក់បៀវត្សរ៍បានកើនឡើងជាបន្តបន្ទាប់ គាត់អាចទិញបង់រំលោះផ្សេងៗដោយប្រុងប្រយ័ត្ន ហើយមានបញ្ហាយើងដោះឥឡូវនេះ ទៅមុខទៀតនឹងបង្កលក្ខណៈងាយស្រួល។ នេះហើយការធ្វើឱ្យប្រជាជនយើងពីជីវភាពក្រីក្រទៅជាជីវភាពមធ្យមធ្វើយ៉ាងណាឱ្យមានដំណោះស្រាយជូនប្រជាពលរដ្ឋរបស់យើង»៕

COUNTACT US
Email : campost2022@gmail.com
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖ 017 32 36 36
អាសយដ្ឋាន ៖ ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
FOLLOW US
                     
        

Copyright @ 2017-2024, Campost.asia, campost2022@gmail.com