ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
រាជរដ្ឋាភិបាលកំពុងដោះស្រាយរឿងបុរីជាមួយប្រជាពលរដ្ឋ
ថ្ងៃទី ៖ 11-04-2024, ដោយ​​ Dara007 , 54 Views
                     
តាកែវៈ សម្តេចធិបតី ហ៊ុន ម៉ាណែត ថ្លែងថា រាជរដ្ឋាភិបាលកំពុងដោះស្រាយរឿងបុរីជាមួយប្រជាពលរដ្ឋដើម្បីធ្វើការសម្របសម្រួលជូនប្រជាពលរដ្ឋឱ្យទទួលបានសំណងសមរម្យ និងកាត់បន្ថយផលប៉ះពាល់សេដ្ឋកិច្ច។

ថ្លែងក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធកសិដ្ឋានចិញ្ចឹមគោយកទឹកដោះ ស្ថិតនៅភូមិឱភាសាំង ឃុំកណ្តឹង ស្រុកបាទី ខេត្តតាកែវ នៅថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៤នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានបញ្ជាឲ្យឯកឧត្តម សាយ សំអាល រដ្ឋមន្រ្តីក្រសួងរៀបចំ ដែនដី នគរូបនីយកម្ម និងសំណង់ ធ្វើការដោះស្រាយជូនដល់បងប្អូនប្រជាពលរដ្ឋ ដែលមានបញ្ហាជាមួយ ម្ចាស់បុរីនានា ធ្វើយ៉ាងយកចិត្តទុកដាក់បំផុត ប៉ុន្តែមិនបានធ្វើការផ្សព្វផ្សាយជាសាធារណៈនោះទេ។

ក្រៅពីឲ្យមានការដោះស្រាយចំពោះការវិវាទរបស់បងប្អូន និងម្ចាស់បុរី សម្តេចក៏បានធ្វើការជាមួយធនាគារជាតិ ដោយឲ្យតួអង្គនេះត្រូវចរចាជាមួយធនាគារនានា ដើម្បីសម្រួលដល់ពលរដ្ឋដែលជួបប្រទះភាពជាប់គាំងផ្នែកសេដ្ឋកិច្ចផងដែរ។

សម្តេចធិបតី បានបញ្ជាក់ថា បញ្ហាជាមួយប្រជាពលរដ្ឋ និងម្ចាស់បុរីនេះ រាជរដ្ឋាភិបាលមិនបានដេកអេះពោះដូចការលើកឡើងរបស់ជនអគតិមួយក្តាប់តូចនោះទេ គឺរាជរដ្ឋាភិបាលបានកំពុងខិតខំដោះស្រាយរាល់បញ្ហាជូនបងប្អូនជានិច្ចជាពិសេសបញ្ហារវាងពលរដ្ឋ និងម្ចាស់បុរីនានា ដែលបានកំពុងកើតឡើងនាពេលសព្វថ្ងៃនេះ ។

សម្តេចធិបតី បានបន្ថែមថា ការដោះស្រាយនេះ រាជរដ្ឋាភិបាល គឺត្រូវដោះស្រាយតាមនីតិវិធី និងមិនធ្វើការចាប់រហូតនោះទេ ដើម្បីធ្វើយ៉ាងណាត្រូវដោះស្រាយបញ្ហាជូនអតិថិជន ហើយធ្វើឱ្យក្រុមហ៊ុនអភិវឌ្ឍន៍បន្ដលំនឹងដោះស្រាយជូនបន្ថែមទៀត សម្រាប់ចូលរួមលើកកម្ពស់សេដ្ឋកិច្ច បន្ទាប់ពីរាជរដ្ឋាភិបាលបានកំពុងលើកទឹកចិត្ដអ្នកវិនិយោគលើអចលនទ្រព្យបន្ថែមទៀត ដើម្បីបង្កើតលំនៅដ្ឋានកាន់តែទំនើប និងតម្លៃកាន់តែសមរម្យ៕

COUNTACT US
Email : campost2022@gmail.com
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖ 017 32 36 36
អាសយដ្ឋាន ៖ ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
FOLLOW US
                     
        

Copyright @ 2017-2024, Campost.asia, campost2022@gmail.com