ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
ជនរងគ្រោះនៅមជ្ឈមណ្ឌលឱកាសខ្ញុំ ទទួលបានភាពសប្បាយរីករាយសង្រ្កាន្តឆ្នាំថ្មី
ថ្ងៃទី ៖ 11-04-2024, ដោយ​​ Dara007 , 83 Views
                     
ភ្នំពេញៈ ប្អូនៗជាជនរងគ្រោះកំពុងស្នាក់នៅមជ្ឈមណ្ឌលឱកាសខ្ញុំទទួលបានភាពសប្បាយរីករាយសង្រ្កាន្តឆ្នាំថ្មី ដើម្បីលេងល្បែងកម្សាន្ដវាយក្អម លាក់កន្សែង របាំនេសាទ ចោលឈូង ទាញព្រ័ត្រ រាំលេងកំសាន្តចង្វាក់ប្រពៃណីខ្មែរ។

ក្នុងពិធីសង្រ្កាន្តឆ្នាំថ្មីមានជាកម្មវិធីប្រកួតកីឡាបាល់ទាត់ កាលពីល្ងាចថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៤ នៅមជ្ឈមណ្ឌលឱកាសខ្ញុំ លោកស្រី មុំ ចាន់ដានី ប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា សមាជិកលេខាធិការដ្ឋានគណកម្មាធិការត្រួតពិនិត្យគ្រឿងញៀនរាជធានីភ្នំពេញ បានស្វាគមន៍និងថ្លែងពីការខិតខំប្រឹងប្រែងគណ:គ្រប់គ្រង មន្រ្តី បុគ្គលិកទាំងអស់ដែលបានពួតដៃគ្នាជួយនិងផ្តល់អនាគតថ្មីដល់ជនរងគ្រោះដោយសារគ្រឿងញៀន។

ថ្លែងក្នុងនាមលោកនាយឧត្តមសេនីយ៍ មាស វិរិទ្ធ អគ្គលេខាធិការ និង ឧត្តមសេនីយ៍ឯក ជ័យ បុប្ផា អគ្គលេខាធិការរងនៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ក្នុងឱកាសនោះ ឧត្តមសេនីយ៍ឯក លឹម តុងហួត ប្រធាននាយកដ្ឋានផ្សព្វផ្សាយ និងទំនាក់ទំនងសាធារណ: បានសាទរចំពោះការយកចិត្តទុកដាក់ សុខទុក្ខ ផ្តល់ក្តីសង្ឃឹមដល់យុវជនរងគ្រោះដោយសារគ្រឿងញៀនដែលកំពុងសម្រាកព្យាបាលផ្តាច់សារធាតុញៀនដើម្បីក្លាយជាប្រជាពលរដ្ឋល្អ មានប្រយោជន៍ដល់ខ្លួនឯង ក្រុមគ្រួសារ និងសង្គមជាតិ។

ក្នុងឱកាសនោះដែរ ឧត្តមសេនីយ៍ឯក លឹម តុងហួត បន្តថា រាជរដ្ឋាភិបាលនីតិកាលទី៧ដឹកនាំដោយសម្តេចធិបតី ហ៊ុន ម៉ាណែត បានបន្តយកចិត្តទុកដាក់ ឆន្ទះមុតស្រួចដោយបានដាក់ការងារប្រយុទ្ធប្រឆាំងគ្រឿងញៀនជាការងារអាទិភាពនៅមុំទី១នៃយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ ពង្រីកការងារផ្សព្វផ្សាយអប់រំផ្តល់ចំណេះដឹងដល់ប្រជាពលរដ្ឋបានយល់ដឹងមិនប្រើប្រាស់គ្រឿងញៀន បង្រ្កាបជនល្មើសករណីគ្រឿងញៀន ព្យាបាល ស្តារនីតិសម្បទាអ្នកញៀនគ្រឿងញៀន និងសមាហរណកម្មអ្នកជាសះស្បើយទៅក្នុងសហគមន៍វិញ៕

COUNTACT US
Email : campost2022@gmail.com
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖ 017 32 36 36
អាសយដ្ឋាន ៖ ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
FOLLOW US
                     
        

Copyright @ 2017-2024, Campost.asia, campost2022@gmail.com