ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
កម្ពុជា ត្រៀមទុកជាមុន ប្រកបដោយស្មារតីបុរេសកម្ម លើការឡើងសីតុណ្ហភាពនៅលើភពផែនដីចាប់ពីឆ្នាំ២០២៣ ដល់ឆ្នាំ២០២៧
ថ្ងៃទី ៖ 10-04-2024, ដោយ​​ Dara007 , 71 Views
                     
ភ្នំពេញៈ កម្ពុជា ត្រៀមទុកជាមុន ប្រកបដោយស្មារតីបុរេសកម្ម លើការឡើងសីតុណ្ហភាពនៅលើភពផែនដីចាប់ពីឆ្នាំ២០២៣ ដល់ឆ្នាំ២០២៧ ដែលអាចនឹងធ្វើឲ្យមានភ្លៀងព្យុះ, គ្រោះរាំងស្ងួតចម្លែក, ប្តូរទម្លាប់អាកាសធាតុ ដែលកន្លែងខ្លះ មានភ្លៀងច្រើនពេក និងកន្លែងខ្លះ កាន់តែរាំងស្ងួតខ្លាំងជាដើម។

ថ្លែងក្នុងពិធីបិទសន្និបាតបូកសរុបការងារ ឆ្នាំ២០២៣ និងលើកទិសដៅការងារ ឆ្នាំ២០២៤ របស់ក្រសួងធនធានទឹក និងឧតុនិយម នៅរសៀលថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៤នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា មនាប្រសាសន៍ថា តាមការព្រមានជាមុន របស់អង្គការសហប្រជាជាតិ នៅថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៣ កន្លងទៅ ចាប់ពីឆ្នាំ២០២៣ ដល់ឆ្នាំ២០២៧ សីតុណ្ហភាព នៅលើភពផែនដី នឹងឡើងក្តៅខ្លាំងបំផុត ដែលពុំធ្លាប់ជួបប្រទះពីមុនមក ដែលជាលទ្ធផល នៃបន្សំបាតុភូតពីរ គឺឥទ្ធិពលឧស្ម័នផ្ទះកញ្ចក់ និង បាតុភូតឧតុនិយមអែលនីណូ (El Nino)»។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា នៅក្នុងស្មារតីនេះ ត្រូវសហការ និងគិតគូរទុកជាមុន ប្រកបដោយស្មារតីបុរេសកម្ម ក្នុងការរិះរកយន្តការពង្រឹងបន្ថែម លើការរៀបចំប្រព័ន្ធស្តុកទុកទឹក សម្រាប់ត្រៀម ដោះស្រាយបញ្ហាដីនានា ដែលអាចកើតមានជាយថាហេតុ ដើម្បីធានាបាននូវធនធានទឹកគ្រប់គ្រាន់ សម្រាប់វិស័យកសិកម្ម និងការប្រើប្រាស់ របស់ប្រជាពលរដ្ឋ នៅទូទាំងប្រទេស។

ជាមួយគ្នានេះ សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏សូមលើកទឹកចិត្តដល់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការទាំងអស់ ឲ្យបន្តខិតខំអនុវត្ត ឲ្យបានកាន់តែប្រសើរនូវតួនាទីភារកិច្ចរបស់ខ្លួន ឲ្យបានប្រកបដោយការទទួលខុសត្រូវ មានមនសិការវិជ្ជាជីវៈ និងការច្នៃប្រឌិតខ្ពស់ ដើម្បីសម្រេចបាននូវជោគជ័យថ្មីៗ។

សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏សូមអំពាវនាវដល់ក្រសួង-ស្ថាប័ន ដៃគូអភិវឌ្ឍន៍ អង្គការមិនមែនរាជរដ្ឋាភិបាល វិស័យឯកជន និងអ្នកពាក់ព័ន្ធ បន្តផ្តល់ការគាំទ្រ និងកិច្ចសហការ ក្នុងភាពជាដៃគូពិតប្រាកដ ដល់ក្រសួងធនធានទឹក និងឧតុនិយម និងស្ថាប័នក្រោមឱវាទ ក្នុងការបំពេញបេសកកម្មរបស់ខ្លួន ឲ្យបានកាន់តែប្រសើរឡើងទៀត។

លើសពីនោះទៀត ត្រូវបន្តរៀបចំ ទំនើបកម្មស្ថាប័នរបស់ខ្លួន និងបង្កើតវប្បធម៌គុណាធិបតេយ្យ នៅក្នុងគ្រប់ស្ថាប័ន ដើម្បីចូលរួមកសាងជាតិមាតុភូមិ សម្រាប់កូនចៅជំនាន់ក្រោយ។ នេះជាការបញ្ជាក់បន្ថែម របស់សម្តេចធិបតី ហ៊ុន ម៉ាណែត៕

COUNTACT US
Email : campost2022@gmail.com
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖ 017 32 36 36
អាសយដ្ឋាន ៖ ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
FOLLOW US
                     
        

Copyright @ 2017-2024, Campost.asia, campost2022@gmail.com