ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
ថវិកាជាង៣០០លានដុល្លារ ចាប់ផ្ដើមចំណាយដោះស្រាយបញ្ហាទឹកលិចភ្នំពេញ
ថ្ងៃទី ៖ 10-04-2024, ដោយ​​ Dara007 , 98 Views
                     
ភ្នំពេញៈ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត សម្រេចឱ្យអនុវត្តគម្រោងតម្លៃប្រមាណ ជាង៣០០លានដុល្លារ ដើម្បីដោះស្រាយបញ្ហាទឹកលិចភ្នំពេញ បន្ទាប់ពីគម្រោងនេះបានកំពុងដំណើរការជាបណ្តើរៗ ដោយធ្វើការផ្លាស់ប្តូរប្រព័ន្ធលូពីតូចទៅធំ និងជីក ប្រព័ន្ធលូរថ្មីបន្ថែមទៀត។

ថ្លែងក្នុងពិធីបិទសន្និបាតបូកសរុបការងារឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ នៅរសៀលទី១០ ខែ មេ សា ឆ្នាំ២០២៤នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ថា រាជរដ្ឋាភិបាលបានចំណាយថវិកាជាតិ ប្រមាណជាង៣០០លានដុល្លារអាមេរិក សម្រាប់ធ្វើគម្រោងរំដោះទឹកជំនន់នៅតាមទីប្រជុំជននានាក្នុងរាជធានីភ្នំពេញ ដើម្បីបញ្ជៀសទឹកកុំឲ្យបុកចូលក្នុងភ្នំពេញ និងដោះស្រាយប្រព័ន្ធទឹកនៅក្នុងរាជធានីដែលមានស្រាប់ ពោលគឺ ស្តារប្រព័ន្ធលូរ ដោយលូណាចាស់ និងតូចត្រូវផ្លាស់ប្តូរ។ សម្តេចធិបតី ហ៊ុន ម៉ាណែត បន្ថែមថា បញ្ហាទឹកជំនន់នៅក្នុងរាជធានីភ្នំពេញត្រូវ តែដោះស្រាយឲ្យបានទាន់ពេលវេលា ដោយត្រូវបង្កើនឧបករណ៍បន្ថែមជាពិសេសគឺស្ថានីយ៍បូមទឹក ។

សម្តេចធិបតីបានបញ្ជាក់ថា គម្រោងដែលបានចំណាយនេះគឺភាគច្រើនពាក់ ព័ន្ធទៅនឹងការស្តាប្រឡាយដែលមានស្រាប់ ដោយក្នុងនោះគឺមានចំនួន០៣កន្លែងធំៗ៖ ទី១-ពីទំនប់រលាំងជ្រៃ មកព្រែកហូរតាខ្មៅដោយមានចម្ងាយជាង២៦០គីឡូម៉ែត្រ និងស្ទឹងតូចៗជាង១០ទៀត រួមទាំងការធ្វើស្ថានីយ៍បូមទឹកថ្មីចំនួនបួនកន្លែងទៀត ខណៈគម្រោងទាំងនេះគឺធ្វើយ៉ាងណាកុំឲ្យទឹកជំនន់បុកចូលរាជធានីភ្នំពេញបន្តទៀត។ ទី២-គម្រោងជុសជុលកែលម្អរ ស្តារប្រព័ន្ធស្រោចស្របរំដោះទឹកពីភាគនារតីភ្នំពេញដែល ក្នុងនោះគឺស្តាអនុគម្រោងនៅច្បារមន ខេត្តកំពង់ស្ពឺ និងអនុគម្រោងនៅខេត្តកណ្តាល។

ទី៣-គ្រោងប្រព័ន្ធស្រោចស្របការពារទឹកជំនន់ស្ទឹងព្រែកត្នោត ដោយធ្វើការស្តារប្រឡាយជាច្រើននៅតំបន់នោះដល់ ស្ទឹងព្រែកហូរ តាខ្មៅជាដើម ។

ជាមួយគ្នានេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានណែនាំឲ្យក្រសួងធនធានទឹក និង ឧតុនិយម ត្រូវបន្តពង្រីកសក្តានុពលប្រភពផ្គត់ផ្គង់ទឹក តាមរយៈការកសាងទំនប់អាងស្តុកទឹក និង ប្រព័ន្ធចែកចាយទឹកប្រកបដោយគុណភាព និងជឿទុកចិត្តបាន ដោយផ្អែកលើការសិក្សាប្រកបដោយលក្ខណៈវិទ្យាសាស្រ្ត ដើម្បីធានាបាននូវការផ្គត់ផ្គង់ទឹកគ្រប់គ្រាន់ ដល់ការប្រើប្រាស់ទឹកស្អាតប្រចាំថ្ងៃ និង សម្រាប់បម្រើឱ្យផលិតកម្មលើគ្រប់វិស័យ ក៏ដូចជាជួយដល់ការកាត់បន្ថយគ្រោះទឹកជំនន់ និង គ្រោះរាំងស្ងួតផងដែរ៕

COUNTACT US
Email : campost2022@gmail.com
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖ 017 32 36 36
អាសយដ្ឋាន ៖ ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
FOLLOW US
                     
        

Copyright @ 2017-2024, Campost.asia, campost2022@gmail.com