ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
កងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណី លួចម៉ាស៊ីនភ្លើង...
ថ្ងៃទី ៖ 10-04-2024, ដោយ​​ admin , 63 Views
                     
បន្ទាយមានជ័យ : នៅវេលាម៉ោង១៨និង៣០នាទីថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២៤​ កម្លាំងមូលដ្ឋានមូលដ្ឋានកងរាជអាវុធហត្ថស្រុកម៉ាឡៃ ដឹកនាំដោយលោក​ វរសេនីយ៍ត្រី តាំង សុខហេង​ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថស្រុក​ ឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ​ សួស សំណាង(ម៉ក់) ភេទប្រុស អាយុ១៩ឆ្នាំ​ ជនជាតិខ្មែរ ទីលំនៅបច្ចុប្បន្នភូមិថ្មី ឃុំម៉ាឡៃ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ​ ពាក់ព័ន្ធករណី លួចម៉ាស៊ីនភ្លើង​ ដែលប្រព្រឹត្តកាលពីវេលាម៉ោង១៤និង៣០នាទី ថ្ងៃទី០៨​ ខែមេសា ឆ្នាំ២០២៤ នៅចំណុចភូមិថ្មី ឃុំម៉ាឡៃ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ​ ព្រមទាំងចាប់យកវត្ថុតាងរួមមាន​ ១-ម៉ាស៊ីនភ្លើង​ ចំនួន០១គ្រឿង (ប្រគល់ជូនជនរងគ្រោះវិញ),​ ២.ម៉ូតូម៉ាកវេវ ពណ៌ក្រហម គ្មានផ្លាកលេខ​ ចំនួន ០១គ្រឿង,​ ៣.រទេះ រ៉ឺម៉ក​ ចំនួន០១គ្រឿង​,៤.រិក (ច្រវ៉ាក់)ចំនួន០១ខ្សែ,​ ៥.ទូរសព្ទម៉ាកOPPO ពណ៌ស្វាយចំនួន០១គ្រឿង។ ករណីនេះធ្វើឡើងតាមពាក្យបណ្តឹងជនរងគ្រោះឈ្មោះ​ ទេព ច័ន្ទណា ភេទប្រុស អាយុ៤០ឆ្នាំ ទីលំនៅបច្ចុប្បន្នភូមិថ្មី ឃុំម៉ាឡៃ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ។

លោក​វរសេនីយ៍ត្រី តាំង សុខហេង​ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថស្រុក​បានឱ្យដឹងថា​ ជនរងគ្រោះមានចំការតាង៉ែន ស្ថិតនៅភូមិថ្មី ឃុំម៉ាឡៃ ស្រុកម៉ាឡៃ បានរៀបចំប្រព័ន្ធទឹក និងមានម៉ាស៊ីនភ្លើង ដើម្បីតភ្លើងសម្រាប់បូមទឹកធ្វើចំការ រហូតនៅវេលាម៉ោង១៥និង០៥នាទី ថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២៤ ស្រាប់តែបាត់ម៉ាស៊ីនភ្លើងក្នុងចំការតែម្តង។​ ក្រោយពីទទួលបានពាក្យបណ្ដឹងពីជនរងគ្រោះ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកម៉ាឡៃ បានចុះធ្វើការស្រាវជ្រាវ កំណត់មុខសញ្ញាជនសង្ស័យ រហូតនៅវេលាម៉ោង១៥និង៣០នាទី ថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២៤ ឃាត់ខ្លួនជនសង្ស័យ​ នៅចំណុចស្តង់អេតចាយ ស្ថិតនៅភូមិភ្នំកៅបី ឃុំអូរស្រឡៅ​ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ ហើយនាំមកមូលដ្ឋានកងរាជអាវុធហត្ថស្រុកដើម្បីសួរនាំ។    

ក្រោយឃាត់ខ្លួន​ និងសួរចម្លេីយ​ជនសង្ស័យ​ បានឆ្លើយសារ​ភាពថា​ ខ្លួនពិតបានលួច​ម៉ាស៊ីនភ្លេីងរបស់ដើមបណ្ដឹងពិតប្រាកដមែន។ ដោយផ្អែកលេីចម្លេីយសារភាព​ និងមានវត្ថុតាងជាក់ស្តែង​ កម្លាំងជំនាញមូលដ្ឋានកងរាជអាវុធហត្ថស្រុក បានកសាងសំណុំរឿងបញ្ជូនមកកាន់បញ្ជាការដ្ឋានកងរាជអាវុធហត្ថ​ខេត្ត​ចាត់ការបន្តតាមនីតិវិធី​។ ​ 

លោកវរសេនីយ៍ឯក ម៉ែន​ ភិរម្យ មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត ទទួលការងារស្រាវជ្រាវ​ និងបង្ក្រាបបទល្មេីស​បានឱ្យដឹងថា​ ការបង្ក្រាបករណីខាងលើនេះ ក៏ទទួលបានការអនុញ្ញាតពីលោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត និងមានការសម្របសម្រួលនីតិវិធីពីលោក កើត វណ្ណារ៉េត ព្រះរាជអាជ្ញា អមសាលាដំបូងខេត្តផងដែរ ។ ​

  បច្ចុប្បន្ន ជនសង្ស័យ​ត្រូវបានកម្លាំងការិយាល័យព្រហ្មទណ្ឌ ​កងរាជអាវុធហត្ថខេត្ត បញ្ជូនទៅសាលាដំបូងខេត្ត​ហើយនៅព្រឹកថ្ងៃពុធ ទី១០ ខែមេសា​ ឆ្នាំ​២០២៤នេះ​ ដើម្បីអនុវត្តតាមនីតិវិធី​៕

COUNTACT US
Email : campost2022@gmail.com
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖ 017 32 36 36
អាសយដ្ឋាន ៖ ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
FOLLOW US
                     
        

Copyright @ 2017-2024, Campost.asia, campost2022@gmail.com